ចិន​សាងសង់​ផ្លូវ​ក្រោម​ទឹក​វែងបំផុត​លើ​ពិភពលោក​

0

​ចិន​មាន​គម្រោង​សាងសង់​ផ្លូវ​ក្រោម​ទឹក​វេ​ង​បំផុត​នៅលើ​ពិភពលោក ត​ភ្ជាប់​ពី​ទី​ក្រង​មួយ​ទៅកាន់​ទីក្រុង​មួយ ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​នេះ​ជា​កន្លែង​ដែល​ងាយ​រង​ការរញ្ជួយ​ដី​បំផុត​។​ ​សារព័ត៌មាន​AFP បាន​ផ្សព្វផ្សាយ​ថា​ផ្លូវ​ក្រោម​ទឹក​មាន​ប្រវែង​រហូតដល់​ទៅ​១២៣​គីឡូម៉ែត្រ ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ​៣៦​ពាន់​លាន​ដុល្លារ ត​ភ្ជាប់​ពី​ទីក្រុង​Dalian​ទៅកាន់​ទីក្រុង​YantaI​ខេត្ត​Shandong​។​

​លោក​Wang Mengshu អ្នកឯកទេស​ស្តីអំពី​ផ្លូវ​ក្រោម​ដី​និង​ផ្លូវដែក នៅ​សកល​វិទ្យាល័យ​បច្ចេកទេស​ចិន​បាន​ឲ្យ​ដឹងថា ផ្លូវ​ក្រោម​ទឹកនឹង​ធ្វើឡើង​ក្នុង​រយៈពេល​៥​ឆ្នាំ​គឺ​រួចរាល់​នៅក្នុង​ឆ្នាំ​២០២០​។​ប្រាក់​ចំណាយ​រហូតដល់​៣៦​ពាន់​លាន​ដុល្លារ ពេល​រួចរាល់​នឹង​ក្លាយជា​ផ្លូវ​វេ​ង​ជាងគេ​បំផុត​លើ​ពិភពលោក គឺ​វេ​ង​ជាង​ផ្លូវ របស់​ជប៉ុន និង​ផ្លូវ​Channel ត​ភ្ជាប់​ពី​ប្រទេស​អង់គ្លេស​និង​បារាំង​។​ ​

ផ្លូវ​ក្រោម​ដី​នោះ​ជួយ​កាត់បន្ថយ​ពេលវេលា​៤០​នាទី​ក្នុងការ​ធ្វើដំណើរ ពី​ទីក្រុង​Dalian ទៅកាន់​ទីក្រុង​Yantal ដែលមាន​ចម្ងាយ​ដល់​ទៅ​១៤០០​គីឡូម៉ែត្រ នឹងត្រូវ​ចំណាយពេល​៨​ម៉ោង​ធ្វើដំណើរ​តាម​សាឡាង​។ ពេល​រួចរាល់​ផ្លូវ​នោះ​អាច​បើកបរ​ក្នុង​ល្បឿន​ដល់​ទៅ​២២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ​

គម្រោង​ខាងលើ​រួមមាន​ផ្លូវ​ក្រោម​ទឹក​៣​ផ្សែង​គ្នា ក្នុងនោះ​មាន​ផ្លូវ​នៅក្រោម​ទឹក​៣០​ម៉ែត្រ​នឹង​ពីរ​ទៀត​នៅក្រោម​ទឹក​១០​ម៉ែត្រ​។​ ​ប៉ុន្តែ អ្វីដែល​គេ​យក​ចិត​ទុកដាក់​នោះ​គឺ​សុ​វត្ថ​ភាព​ផ្លូវ​ក្រោម​ដី​គឺជា​ប្រធានបទ​ពិភាគ្សា​យ៉ាង​ស្វិតស្វាញ ដោយសារតែ​ទីនោះ​ងាយ​រង​ការរញ្ជួយ​ដី​ជាងគេ​បំ​ផុ​ក​៕ ​unnamed (1) unnamed (2) unnamed (3)