VDEO រដ្ឋមន្ដ្រីការបរទេស​អង់គ្លេស ប្រកាស​កែទម្រង់​ទំនាក់ទំនង​ជាមួយ អ៊ីរ៉ង់​

0

​រដ្ឋមន្ដ្រីការបរទេស​អង់គ្លេស លោក វីលៀម ហា​ឃ្យូ កាលពី​ថ្ងៃទី​១៧ ខែ មិថុនា បានប្រកាសថា អង់គ្លេស​នឹង ឈាន​មួយ​ជំ​ហ៊ាន​ទៀត​ឆ្ពោះទៅរក​ការ ទំនាក់ទំនង​ការបរទេស​ពេញលេញ​ជា មួយ​អ៊ីរ៉ង់​។ ការប្រកាស​ខាងលើ​ក្នុងពេល ដែល​វិបត្ដិ​នៅ​អ៊ីរ៉ាក់​កាន់តែខ្លាំង​ឡើង ជំ​រុញឱ្យ​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ នឹង​គ្នា ។​ ​មានប្រសាសន៍​ទៅកាន់​បណ្ដា​តំណាង រាស្ដ្រ​អង់គ្លេស​កាលពី​ថ្ងៃទី​១៦ ខែមិថុនា លោក​វីលៀម ហា​ឃ្យូ បានប្រកាស​ឱ្យ ដឹងថា លោក​នឹង​ប្រកាស​គម្រោង​បន្ទាប់ នៅក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ក្រោយ រយៈពេល​យ៉ាងយូរ​ដែល​បាន​ផ្អាក​ដោយ សារ​តែ​ការវាយប្រហារ​ទៅលើ​ស្ថានទូត អង់គ្លេស​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​កាលពី​ឆ្នាំ ២០១១ ។ ​

លោក​វីលៀម ហា​ឃ្យូ បន្ដទៀតថា “​ជាច្រើន​ទសវត្សរ៍​កន្លងមក យើង​មាន ការព្រួយបារម្ភ​ដូចគ្នា​ជាមួយ​អ៊ីរ៉ង់​ក្នុង បញ្ហាសំខាន់ៗ​នៅលើ​ពិភពលោក​ក្នុង នោះ​មាន​ការរក្សាសន្ដិសុខ​នៅ​អា​ហ្វ​ហ្គា នី​ស្ថាន និង​អ៊ីរ៉ាក់​” ។ ​លោក​ហា​ឃ្យូ បន្ដទៀតថា មាន​ស្ថាន ភាពជា​ច្រើន​បាន​ជំ​រុញឱ្យ​ទំនាក់ទំនង អ៊ីរ៉ង់ និង​អង់គ្លេស​កាន់តែ​ខិតជិត​គ្នា ហើយ​ប្រទេស​ទាំងពីរ​នឹង​ជំរុញឱ្យមាន ទំនាក់ទំនង​កាន់តែ​ប្រសើរ​ថែមទៀត ។ ​ការប្រកាស​របស់លោក​វីលៀម ហា ឃ្យូ ស្ដីពី​ការពង្រីក​ទំនាក់ទំនង​ជាមួយ អ៊ីរ៉ង់​បានធ្វើឱ្យ​មតិសាធារណៈ​ជាច្រើន យល់ឃើញថា អង់គ្លេស​អាច​នឹង​បើក ស្ថានទូត​ជាថ្មី​ឡើងវិញ​ក្នុងប្រទេស​អ៊ីរ៉ង់​។

ទាំងនោះ​ក៏​ជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹង ប្រែង​របស់​ប្រទេស​ទាំងពីរ ។​ ​ក្រសួងការបរទេស​អង់គ្លេស​បដិសេធ វិភាគ​ព័ត៌មាន​ជុំវិញ​ការបញ្ជូន​លោក អា​ចេ សា​ម៉ា ធ្វើជា​មន្ដ្រី​តំណាង​ការទូត បណ្ដោះអាសន្ន​របស់​អង់គ្លេស​នៅ​អ៊ីរ៉ង់​។ ​វិបត្ដិ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​នោះដែរ ក៏បាន​ធ្វើឱ្យ​អ៊ីរ៉ង់ និង​អាមេរិក​កាន់តែ​ជិត ស្និទ្ធ​នឹង​គ្នា​ផងដែរ ដោយ​ប្រទេស​ទាំងពីរ បាន​ឯកភាព​បង្កើត​យុទ្ធសាស្ដ្រ​ជួយ​ដល់ ប្រទេស​អ៊ីរ៉ាក់​វាយប្រហារ​ទៅលើ​ក្រុម បះបោរ​ដែល​ប៉ុនប៉ង​គ្រប់គ្រង​ទីក្រុង បា​ដា​ដ ។

អ៊ីរ៉ង់​យល់ព្រម​វាយប្រហារ តាមផ្លូវ​គោក ចំណែក អាមេរិក និង​អង់ គ្លេ​ស​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅ លើ​ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម ISIL ដែល​ពេល នេះ​ក្រុម​នោះបាន​គ្រប់គ្រង​ខេត្ដ​ចំនួន​២ ក្នុងប្រទេស​អ៊ីរ៉ាក់ ។ ​នៅពេលដែល​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ នឹង​អង់គ្លេស ក៏ដូចជា​អាមេរិក​មាន​ភាព ល្អប្រសើរ​ឡើងវិញ ជា​រឿង​មួយ​ដែល ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​ចង់ បាន ហើយ​នៅពេលដែល​ទំនាក់ទំនង ប្រសើរ​ហើយ​នោះ កម្មវិធី​បរមាណូ របស់​អ៊ីរ៉ង់ ក៏​មិន​ពិបាក​នៅក្នុង​ការរក ដំណោះស្រាយ​នោះដែរ ។ នៅពេលនេះ អ៊ីរ៉ង់​ក៏មាន​សុទិដ្ឋិនិយម​ដោះស្រាយ បញ្ចប់វិបត្ដិ​បរមាណូ​ដែល​ជះឥទ្ធិពល មិនល្អ​ដល់​សេដ្ឋកិច្ច​របស់ខ្លួន​ផងដែរdownload (2)