​អង់គ្លេស​បើក​ស្ថានទូត​ជាថ្មី​ឡើង វិញ​នៅ​អ៊ីរ៉ង់​

0

​រដ្ឋមន្ដ្រីការបរទេស​អង់គ្លេស​លោក William Hague កាលពី​ថ្ងៃទី​១៨ មិថុនា បានប្រកាសថា ចក្រភព​អង់គ្លេស​នឹង បើក​ដំណើរការ​ស្ថានទូត​របស់ខ្លួន​នៅ ប្រទេស​អ៊ីរ៉ង់​ជាថ្មី​ឡើងវិញ ក្រោយ​បិទ ទ្វារ​នា​ឆ្នាំ​២០១១ ដោយសារតែ​ការ​វាយ ប្រហារ​បំផ្លិចបំផ្លាញ​ស្ថានទូត​អង់គ្លេស ធ្វើឱ្យ​ទំនាក់ទំនង​អង់គ្លេស​-​អ៊ីរ៉ង់​ប្រេះឆា​។​

​នៅក្នុង​ការប្រកាស​រប​ស់លោក Wil-liam Hague ទៅកាន់​បណ្ដា​តំណាងរាស្ដ្រ ក្នុង​រដ្ឋសភា​អង់គ្លេស​ថា ដោយមាន ទំនាក់ទំនង​ល្អ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ នេះ ពិសេស​គឺ​អ៊ីរ៉ង់​ចង់​កែលម្អ​ទំនាក់ទំនង ប្រសើរ​ឡើងវិញ ដូច្នេះ​អង់គ្លេស​អាច ត​ភ្ជាប់​ទំនាក់ទំនង​ជាថ្មី​ជាមួយ​អ៊ីរ៉ង់ ។ លោក William Hague បញ្ជាក់ទៀតថា ដោយ​ទំនាក់ទំនង​វិ​វត្ដ​ឆ្ពោះទៅមុខ ខ្ញុំ សម្រេច​ថា​នឹងត្រូវ​បើក​ស្ថានទូត​របស់ យើង​នៅ​ទីនោះ​ឡើងវិញ ដោយ​អ៊ីរ៉ង់​បាន រក្សា​សន្ដិសុខ​ដល់​បណ្ដា​ស្ថានទូត​នានា​ជុំ វិញ​ពិភពលោក ។ ​

ការវាយប្រហារ​របស់​ក្រុមនិស្សិត អ៊ីរ៉ង់​ទៅលើ​ស្ថានទូត​អង់គ្លេស​នៅ​ទីក្រុង តេ​អេ​រ៉ង់​កាលពី​ខែវិច្ឆិកា ២០១១ ធ្វើឱ្យ អង់គ្លេស​សម្រេច​បញ្ចប់​ទំនាក់ទំនង​ការ ទូត​ជាមួយ​អ៊ីរ៉ង់​ដោយ​ដក​មន្ដ្រី​បុគ្គលិក ស្ថានទូត​ទាំងអស់​ត្រឡប់​ទៅ​ស្រុក​វិញ ។ ការធ្វើ​បាតុកម្ម​វាយ​ស្ថានទូត​អង់គ្លេស ដោយសារតែ​ក្រុមនិស្សិត​ខឹងសម្បា​នឹង អង់គ្លេស​ដែល​ចូលរួម​ដាក់ទណ្ឌកម្ម​ដ​ល់ អ៊ីរ៉ង់​ជុំវិញ កម្មវិធី​បរមាណូ​រប​ស់​ប្រទេស នេះ ។ ​ចាប់តាំងពី​លោក ហាសាន រ៉ូ​ហា​នី ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​កាលពី ឆ្នាំ​២០១៣ លោក​បាន​អនុវត្ដ​គោល នយោបាយ​ដែលមាន​ភាពជិតស្និទ្ធ​ជា មួយ​លោកខាងលិច ពិសេស​គឺ​កម្មវិធី បរមាណូ​ជួយ​ឱ្យ​អ៊ីរ៉ង់ និង​អាមេរិក អឺរ៉ុប មាន​ទំនាក់ទំនង​ល្អប្រសើរ​ឡើងវិញ ។ ​

កន្លងមក​ថ្មីៗ​អ៊ីរ៉ង់​ក៏បាន​ចូលរួម​ជា មួយ​អាមេរិក អង់គ្លេស ស្វែងរក​យុទ្ធ សាស្ដ្រ​ជួយ​ដល់​ប្រទេស​អ៊ីរ៉ាក់​ដែល​កំពុង តែ​ញាំញី​ដោយ​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​ប៉ុន ប៉ង​គ្រប់គ្រង​ទឹកដី​អ៊ីរ៉ាក់​ទាំងមូល ដោយ ពេលនេះ​ក្រុម​ឧទ្ទាម​បាន​គ្រប់គ្រង​ខេត្ដ ធំៗ​២​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ។​ ​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត អ៊ីរ៉ង់ អង់គ្លេស អាមេរិក​មាន​ក្ដី​ព្រួយ បារម្ភ​ដូចគ្នា​ពី​វិបត្ដិ​នៅក្នុង​ប្រទេស អ៊ីរ៉ាក់ ហើយ​ក្ដី​ព្រួយបារម្ភ​ទាំងនោះ​កំពុង តែ​ជំ​រុញឱ្យ​ប្រទេស​ទាំងនោះ​មាន​ទំនាក់ ទំនង​ល្អប្រសើរ​នឹង​គ្នា​ឡើងវិញ ។ អ៊ីរ៉ង់ អង់គ្លេស និង​អាមេរិក​ពិតជា​ព្រួយបារម្ភ យ៉ាងខ្លាំង​ពី​ក្រុម​អ៊‌ិ​ស្លាម​នៅ​អ៊ីរ៉ាក់ និង ស៊ី​រី​ដែលមាន​ឈ្មោះថា ក្រុម ISIL​ដែល កំពុងតែ​បើក​ការវាយប្រហារ​យ៉ាងខ្លាំង ចូល​ទីក្រុង​បា​ដា​ដ ។

​ចំណុច​ទាំងនោះ​ហើយ​ដែល​ធ្វើឱ្យ ប្រទេស​ដែលជា​សត្រូវ​នឹង​គ្នា​ប្រែក្លាយ មកជា​មិ​ត្ដ​ដោយ​អង្គុយ​តុ​ពិភាក្សា​ពីស​ន្ដិ សុខ សុវត្ថិភាព​បណ្ដា​ប្រទេស​ឈូង សមុទ្រ ។ កិច្ចពិភាក្សា​ស្ដីពី​សន្ដិសុខ​នៅ ប្រទេស​តំបន់​ឈូង​សមុទ្រ​ត្រូវបានធ្វើ ឡើង​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​ប្រទេស​៥ បូក​១ នឹង​អ៊ីរ៉ង់ ។​ ​បើទោះបី​អ៊ីរ៉ង់ និង​អាមេរិក​ទទួល ស្គាល់​ពី​ការព្រួយបារម្ភ​ដូចគ្នា និង​ទប់ ស្កាត់​ក្រុម​ឧទ្ទាម ISIL ដែល​ព្យាយាម គ្រប់គ្រង​ប្រទេស​អ៊ីរ៉ាក់ ហើយ​ជាការ គំរាមកំហែង​ដោយ​ផ្ទល់​ដល់​សន្ដិសុខ ស្ថិរភាព​ប្រទេស​ជាច្រើន​នៅ​ជិតខាង ។ ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាស្សាន់ រ៉ូ​ហា​នី បានប្រកាស​បង្ក​ឱ្យ​ពិភពលោក មានការ​ភ្ញាក់ផ្អើល​គឺ​អ៊ីរ៉ង់ នឹង​សហការ ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​វាយប្រហារ ទៅលើ​ក្រុម ISIL ជួយសង្គ្រោះ​ប្រទេស អ៊ីរ៉ាក់ ។​ ​

កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៤ ឆ្លើយតប​នឹង​បទសម្ភាសន៍​ដែលមាន សំណួរ​សួរថា តើ​អ៊ីរ៉ង់​បាន​ត្រៀមលក្ខណៈ ក្លាយជា​សម្ពន្ធ​មិ​ត្ដរបស់​អាមេរិក​ជួយ រក្សា​ស្ថានភាព​ប្រទេស​អ៊ីរ៉ាក់​គេច​ផុតពី ការដួលរលំ​ដោយសារ​តែ​ក្រុម​ឧទ្ទាម ដែរឬទេ​? លោក​ហាស្សាន់ រ៉ូ​ហា​នី បញ្ជាក់ថា លោក​នឹង​គិតគូរ​ឱ្យបាន​ល្អិត ល្អន់​ពី​បញ្ហា​ខាងលើ ហើយ​ប្រសិនបើ អ៊ីរ៉ង់​មើលឃើញថា ទីក្រុង​វ៉ាស៊ីនតោន ប្ដេជ្ញា​ប្រឆាំង​ភេរវកម្ម​នៅ​អ៊ីរ៉ាក់​នោះ អ៊ីរ៉ង់​ប្រាកដជា​ចូលរួម​ជាក់​ជាមិនខាន ។ ​

កន្លងមក អ៊ីរ៉ង់ និង​អាមេរិក​មិន​ចុះ សម្រុង​នឹង​គ្នា​ពី​បញ្ហា​ស៊ី​រី​ជាទី​តាំង​ដែល ក្រុម ISIL ធ្វើ​សកម្មភាព​វាយប្រហារ ក្នុង​គោលដៅ​ទម្លាក់​ប្រធានាធិបតី​អាល់ អាសាដ ។ អ៊ីរ៉ង់​បាន​គាំទ្រ​ប្រធានាធិបតី អាល់​អាសាដ ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំង ក្រុម ISIL ។ ចំណែក​អាមេរិក​ប្ដេជ្ញា ទាមទារ​ឱ្យ​លោក​អាល់​អាសាដ ចុះចេញ ពី​តំណែង ។ ​ចំណុច​ខាងលើ​នោះ​ហើយ​បានធ្វើឱ្យ មជ្ឈដ្ឋាន​ជុំវិញ​ពិភពលោក​បង្ហាញ​ការ ព្រួយបារម្ភ​ថា ទីក្រុង​អ៊ីរ៉ង់ និង​ទីក្រុង​វ៉ា ស៊ីន​តោន​ពិបាក​រួមដៃគ្នា ។

ដោយឡែក ស្ថានភាព​នៅ​អ៊ីរ៉ាក់​ខុសស្រឡះ​នឹង​ស្ថាន ភាព​នៅ​ស៊ី​រី ហើយ​អាមេរិក និង​អ៊ីរ៉ង់ គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដូចគ្នា​ក្នុងការ ប្រឆាំង​ក្រុម​ឧទ្ទាម ។ ដោយ​ចំណុច​ស្រប គ្នា​នោះ​អាច​អូសទាញ​ប្រទេស​ទាំងពីរ​រួម ដៃ​គ្នា​ក្នុង​ចំណុច​ណាមួយ ក៏​ជាការ​ចាប់ ផ្ដើម​ជួយ​ឱ្យ​ទំនាក់ទំនង​ប្រសើរ​នឹង​គ្នា ។ ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា អាមេរិក បាន​បញ្ជូន​កម្លាំង​ទាហាន​២៧៥​នាក់​ចូល ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ដោយ​អាមេរិក បញ្ជាក់ថា ការបញ្ជូន​ទៅកាន់​ទីនោះ​ក្នុង គោលដៅ​ការពារ​ស្ថានទូត​អាមេរិក​តែ ប៉ុណ្ណោះ ។

ក្នុងពេល​នេះដែរ មាន​ប្រភព ព័ត៌មាន​ជាច្រើន​អះអាងថា អ៊ីរ៉ង់​ក៏បាន បញ្ជូនទាហាន​ជាច្រើន​ចូលទៅ​កាន់​អ៊ីរ៉ាក់ ជួយ​បណ្ដុះបណ្ដាល​ពង្រឹង​សកម្មភាព​ការ ពារ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ។ ​ជាការ​ពិតណាស់ ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេ​អេ​រ៉ង់​សុទ្ធសឹង​តែមាន​ជំហាន ឆ្ពោះទៅ​អ៊ីរ៉ាក់​ជួយ​ដល់​រដ្ឋាភិបាល​ប្រទេស នេះ​។ ក្នុងពេល​ជាមួយគ្នានេះដែរ ក្រសួង ការបរទេស​អាមេរិក​បានប្រកាសថា​នឹង បង្កើតឱ្យមាន​កិច្ចពិភាក្សា​ជាមួយ​អ៊ីរ៉ង់ ក្នុងការ​ដោះស្រាយ​វិបត្ដិ​អ៊ីរ៉ាក់ ។

​រដ្ឋលេខាធិការ​ក្រសួងការបរទេស អាមេរិក លោក Bill Burns បាន​ជួប ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​បន្ទាប់ពី​កិច្ចប្រជុំ​ស្ដី ពី​កម្មវិធី​បរមាណូ​នៅ​ទីក្រុង​វៀ​ណា ប្រទេស​អូទ្រីស ស្ដីពី​ទំនាក់ទំនង​រវាង អ៊ីរ៉ង់ នឹង​អាមេរិក ។ ក្រុមអ្នកវិភាគ យល់ឃើញថា លទ្ធភាព​បង្កើន​ទំនាក់ ទំនង​រវាង​អាមេរិក នឹង​អ៊ីរ៉ង់​អាច​កើត ឡើង​បាន​ដោយសារតែ​វា​ជាការ​ចាំបាច់ និង​ជា​ផលប្រយោជន៍​រវាង​ប្រទេស ទាំងពីរ ។ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ក្រុម​ISIL ដែល​តាំងខ្លួន​ថា​ជា​រដ្ឋ​អ៊‌ិ​ស្លាម នៅ​តំបន់ Levant ភាគច្រើន​មកពី​ក្រុម អ៊‌ិ​ស្លាម​និកាយ​សាន់​នី​បាន​បើក​ការ​វាយ ប្រហារ​សម្លាប់​មនុស្ស​ដ​ណ្ដើ​ម​គ្រប​គ្រង់ ទីក្រុង​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ង់ ហើយ ប៉ុនប៉ង​គ្រប់គ្រង​ទីក្រុង​បា​ដា​ដ​ទៀតផង​។ ចំណុច​ទាំងនោះ​នឹង​ធ្វើឱ្យ​អាមេរិក អង់ គ្លេ​ស អ៊ីរ៉ង់​រួមដៃគ្នា​កម្ចាត់​ការ​ព្រួយ បារម្ភ​រួម និង​ជួយ​ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់ គេច​ផុតពី​ការដួលរលំ