នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ អាមេរិកបានថ្កោលទោសអំពើហិង្សានៅ ក្នុងប្រទេសស្រីលង្ការ ហើយបានលើក ឡើងថា រដ្ឋាភិបាលប្រទេសនេះគួរតែ បំពេញកាតព្វកិច្ចរបស់ខ្លួនការពារជន ជាតិដើមភាគតិចដែលកាន់សាសនា ដាច់ដោយឡែករបស់ពួកគេ។ មន្ដ្រី និងអ្នកស្រុកបានបញ្ជាក់ថា អំពើហិង្សា រវាងអ្នកកាន់សាសនាព្រះពុទ្ធនឹងមូស្លីម បានកើតឡើងនៅភាគខាងត្បូងទីក្រុង ឈូងថ្មស្រីលង្ការកាលពីថ្ងៃអាទិត្យបណ្ដាល ឱ្យជនមូស្លីម៣នាក់បាត់បង់ជីវិត និង ៧៥នាក់រងរបួសធ្ងន់។ នេះជាអំពើហិង្សាមួយកើតឡើងទៅ លើសហគមន៍ជនជាតិមូស្លីមរស់នៅ ក្នុងទីក្រុងឈូងថ្ម Sri Lankan ដែលមិន ធ្លាប់មានចាប់តាំងពីឆ្នាំ២០១២មក ។
អំពើហិង្សានេះបានធ្វើឱ្យមានក្ដីបារម្ភ ខ្លាចថា ស្ថានការណ៍នឹងកើតឡើងដូច នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលនៅទី នោះអំពើហិង្សាវាយប្រហារសងសឹក រវាងសហគមន៍កាន់សាសនាមូស្លីម នឹងអ្នកកាន់សាសនាព្រះពុទ្ធឧស្សាហ៍ កើតមានឡើង ហើយបណ្ដាលឱ្យបាត់ ជីវិតមនុស្សផងនោះ។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រីJan Psaki បានថ្លែង ថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយ បារម្ភទៅលើបញ្ហានេះ ហើយសូមអំពាវ នាវឱ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ ខ្លួនឱ្យបានពេញលេញ ។
ក្នុងឱកាសសង្ខេបព័ត៌មានជាប្រចាំ ថ្ងៃនោះ លោកស្រី Jan Psaki បានបញ្ជាក់ ថា «យើងសូមជំរុញរដ្ឋាភិបាលស្រី លង្ការឱ្យបំពេញកាតព្វកិច្ចខ្លួនការពារ ជនជាតិដើមភាគតិចដែលមានជំនឿ សាសនាផ្សេង, ការពារគ្រប់ពលរដ្ឋ របស់ខ្លួន និងទីកន្លែងដែលជាទីសក្ការ បូជា ព្រមទាំងស៊ើបអង្កេតអំពើហិង្សា និងនាំខ្លួនមេក្លោងមកផ្ដន្ទាទោសតាម ច្បាប់»។
ប្រភពបន្ដទៀតថា អាមេរិក ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធមេត្ដា អត់ធ្មត់ កាត់បន្ថយអំពើហិង្សា និង គោរពច្បាប់ទម្លាប់របស់ស្រុកទេស។ អង្គការលើកលែងទោសអន្ដរជាតិ បានថ្លែងថា វាជាហេតុការណ៍អាក្រក់ ដែលជម្លោះសាសនាកើតឡើងក្នុង ប្រទេសស្រីលង្ការ ហើយវាកាន់តែគ្រោះ ថ្នាក់ថែមទៀត ដោយសារតែអំពើហិង្សា នេះចេះតែរីករាលដាល។
ក្រុមសិទ្ធិ មនុស្សបានថ្លែងថា អាជ្ញាធរស្រីលង្ការ ត្រូវតែចាត់វិធានការបន្ទាន់បញ្ឈប់ អំពើហិង្សាពីសំណាក់ក្រុមប្រឆាំងអ្នក កាន់សាសនាមូស្លីម។ អគ្គនាយករងអង្គការលើកលែង ទោសអន្ដរជាតិប្រចាំនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក លោក David Griffiths បានថ្លែងថា សាក្សីឃើញហេតុការណ៍ ផ្ទាល់ភ្នែកនិយាយថា ប៉ូលិសបានស្ថិត នៅក្នុងអំពើហិង្សានោះផងដែរ ប៉ុន្ដែ មិនបានធ្វើអន្ដរាគមន៍បញ្ឈប់អំពើ ហិង្សាទេ ហើយចំណុចនេះហើយដែល គួរត្រូវបានស៊ើបអង្កេតនោះ