កំណប់ទ្រព្យ​នៅក្រោម​បាតសមុទ្រ​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោក​

0

កំណប់ទ្រព្យ​នៅក្រោម​បាតសមុទ្រ​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោក​ជាទី​ដ៏​ទាក់ទាញ​ ​បំពង់ ខ្យល់ លលាដ៍ក្បាល គ្រាប់កាំភ្លើង និង​បរិក្ខារ​ជាច្រើន​ទៀត​ដែល​ស្ថិតនៅលើ​កប៉ាល់​មួយ​ដែល​បាន​លិច​តាំង ពី​សម័យ​សង្គ្រាមលោកលើកទី​ពីរ​បានក្លាយ​ជាទី​ដ៏​ទាក់ទាញ​នៅ Chuuk Lagoon​។​អ្នក​ថតរូប​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ផ្ដិត​យក​ទិដ្ឋភាព​នៅក្នុង​កប៉ាល់​នោះ​។​ ​ក្រោយ ពី​ប្រិយមិត្ត​បាន​ទស្សនា​ហើយ ប្រាកដជា​នឹកឃើញ និង​ស្រមៃ​ដល់​ទិដ្ឋភាព​ផ្សេងៗ​ដែល​កើតឡើង​នៅ​សម័យ​នោះ​។ បើ​គិត​មកទល់នឹង​ពេលនេះ វា​កន្លងផុតទៅ​ប្រហែល ៧០​ឆ្នាំ​មកហើយ​។

​ក៏ ប៉ុន្តែ​អ្វីៗ​គ្រប់ៗ​យ៉ាង​ដែល​ស្ថិតនៅក្នុង​កប៉ាល់​នោះ ជា​កន្លែង​ដែល​អាច​ទាក់ទាញ​សម្រាប់អ្នកទេសចរ​ណ៍​។​របស់របរ​ទាំងនោះ​បាន ស្ថិតនៅ​បាត​តំបន់ Lagoon ជាទី​ដែលមាន​ទឹកថ្លា ដែល​នៅ​ខាងក្រោម​នោះ​មាន​កប៉ាល់​ដ៏​ធំ​បំផុត​មួយ​។ ​របស់ របរ និង​យុទ្ធោបករណ៍​ផ្សេងៗ​មានដូចជា​បំពង់ខ្យល់​សម្រាប់​ហែល​ទឹក លលាដ៍ក្បាល​មនុស្ស ឆ្អឹង​មនុស្ស ស្អែក​ជើង គ្រាប់កាំភ្លើង និង​ឧបករណ៍​សម្រាប់​ថតរូប​សម័យ​សង្គ្រាម​ជាច្រើន​ទៀត​។​ ​unnamed