កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មានAP បានរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញនេះ UN បាន រកឃើញភស្តុតាងបង្ហាញពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សធម៌នៅក្នុង ប្រទេសកូរ៉េខាងជើង ហើយពួកគេបានទទូចសុំឱ្យមានការការស៊ើប អង្កេតដ៏បន្ទាន់មួយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ របាយការណ៍បានបង្ហាញថា ករណីបំពានលើសិទ្ធិដោយក្រុមអាជ្ញាធរកូរ៉េខាងជើង នៅតែកើតមាន ឡើង។ ដោយ ឡែការស៊ើបអង្កេតរយៈពេលមួយឆ្នាំបានរកឃើញវត្ថុតាងជាច្រើនពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្ម ក្នុង នោះរួមមានទាំងការប្រហារជីវិតមនុស្ស បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សធម៌ បទឧក្រិដ្ឋប្រឆាំងនឹងប្រជារាស្ត្រ អត់ឃ្លាន យុទ្ធនាការសាកលនៃចាប់ជម្រិត
មនុស្សនៅកូរ៉េខាងត្បូង និងជប៉ុនជាដើម។ ដោយសារកត្តាទាំងអស់នេះហើយ ទើប UN ជម្រុញ ឱ្យចិនដែលជាប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់មួយ របស់កូរ៉េខាងជើង មេត្តាកុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ។
លោកស្រី រ៉ូសៀន រ៉ែហ្វ ប្រធានក្រុមលើកលែងទោសអន្តរជាតិប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានឱ្យ ដឹងថា ប្រទេសចិនបានដើរតួយ៉ាងសំខាន់ក្នុងក្រុមប្រឹក្សាសន្តិសុខ UN ។
លោកស្រី បានបន្តទៀតថា លោកស្រី សុំទទួចឱ្យចិនដកខ្លួន ឬមិនត្រូវរារាំងរាល់វិធានការណាមួយសម្រេចឡើងដោយ ក្រុមប្រឹក្សាសន្តិសុខ UNជាដាច់ខាត ហើយទទួលយកតួរនាទីខ្លួនឯងជា ក្នុងនាមប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ។
វីដេអូ មួយដែលចេញផ្សាយដោយក្រុមលើកលែងទោសអន្តរជាតិ ឃើញអតីតអ្នកទោសកូរ៉េខាង ជើងជាច្រើននាក់និយាយរៀបរាប់ពីទុក្ខវេទនារបស់ពួកគេ ។