រត់ម៉ារ៉ាតុង៖ អត្តពលិក Gemeda Feyera នឹង Rogele Rehima Kedir ពិតជាធ្វើបានល្អខ្លាំងណាស់ដែលអត្តពលិកសញ្ជាតិអេជ្សូពីបាន ដណ្ដើមយកឈ្នះទាំងផ្នែកបុរស នឹងស្ត្រីក្នុងការប្រកួត Hong Kong Marathon កាលពីថ្ងៃអាទិត្យ ។ Feyera បានបញ្ចប់ នៅលំដាប់ទី ១ មកដល់ទីព្រ័ត្រមុនគេក្រោយពីប្រើពេល ២ ម៉ោង ១៥ នាទីនឹង ៥ វិនាទី បានបំបាក់គូប្រកួតរបស់ខ្លួន Abdisa Bedada Sori ដែលប្រើពេល ២ ម៉ោង ១៥ នាទីនឹង ១១ វិនាទី នឹងលេខ ៣ បានទៅកីឡាករមកពីកែនយ៉ា Elisha Kiprop Barno មកដល់ពេលយឺតជាលេខ ១ Feyera ចំនួន ៥ វិនាទី ។ ក្នុងនាមជាម្ចាស់ជើងឯក Hong Kong
Marathon នេះ Feyera ទទួលបានទឹកប្រាក់សុទ្ធ ៦៥,០០០ ដុល្លារអាមេរិក ។ ដោយឡែកសម្រាប់ការប្រកួតផ្នែកនារី វិញបានទៅកីឡាការិនី Rogele Rehima Kedir ជាអ្នកទទួលបានជ័យជំនះបន្ទាប់ពីប្រើពេលល្អបំផុត ២ ម៉ោង ៣៤ នាទី នឹង ៥៣ វិនាទី ដើម្បីយកឈ្នះជាលើកទី ៣ ឆ្នាំជាប់ៗគ្នា ។
រីឯ Demissie ដែលបានធ្វើដំណើរមកដល់ហុងកុង កាលថ្ងៃសៅរ៍មុនការប្រកួតមួយថ្ងៃនោះ បានបញ្ចប់ក្នុងលំដាប់ទី ២ នឹងលេខ ៣ Gemechu Debellu ។ សូមបញ្ជាក់ក្នុងការប្រកួតឆ្នាំ ២០១៤ នេះមានអ្នកចូលរួមរត់ម៉ារ៉ាតុងប្រមាណជា ៦៤,០០០ នាក់ ៕