យុវជន១៨០នាក់ ចូលរួមវគ្គសិក្ខាសាលាយុទ្ធសាស្ត្រតស៊ូមតិ ជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៥

0

សៀមរាបៈ កម្មវិធីជជែកដេញដោលយុវជនសិក្ខាសាលាយុទ្ធសាស្ដ្រតស៊ូមតិលើកទី១ ថ្នាក់ខេត្ត មកពីវិទ្យាល័យរដ្ឋ និងឯកជនចំនួន២០វិទ្យាល័យ ក្នុងខេត្ដសៀមរាប ដើម្បីវគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់យុវជន ដើម្បីសិស្សល្អ ថ្នាក់ដឹកនាំល្អ អាចដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងជីវិតនាអនាគត់ ត្រូវបានប្រារព្វធ្វើឡើង សាលាគរុកោសល្យនិងវិក្រិត្ដការខេត្ដសៀមរាប ដោយមានការ អញ្ជើញចូលរួម លោកកែវ វិបុល អនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប លោកគ្រូ អ្នកគ្រូ និងប្អូនៗជាបេក្ខជន បេក្ខនារីមកពីវិទ្យាល័យ ទូទាំងខេត្ត  នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៥ ។

លោក ស៊ិន កុសល  ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានមានប្រសាសន៍ថា -កម្មវិធីជជែកដេញដោល ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងគោលបំណង និងគោលដៅ យុទ្ធសាស្ត្រនៃគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជន នឹងជាគំរូដែលប្រកបដោយគុណធម៌ សមត្ថភាព និងឆន្ទៈប្តេជ្ញាចិត្តខ្ពស់ដែលជាធនធានមនុស្សប្រកបដោយគុណតម្លៃ នឹងជាកម្លាំងបន្តវេនរបស់ប្រទេស ជាតិ មាតុភូមិ បណ្តុះបណ្តាលយុវជន ឱ្យក្លាយជាពលរដ្ឋសកល យុវជនឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនា តាមរយៈការជជែកដេញដោលបណ្តុះសមត្ថភាពយុវជន ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះ តាមរយៈការសន្ទនា កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ ប្រកប ដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិ ដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម ក្នុងនោះមាន កសាងពង្រឹងក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈជំនាញវិជ្ជាជីវៈឌីជីថលដល់សិស្ស-អក្សរភ្លេង សហគ្រិនភាព ភាពជាអ្នកដឹកនាំ អក្ខរកម្មហិរញ្ញវត្ថុ បានបណ្តុះបណ្តាលរស្តីពី “ជម្ងឺអេដស៍ មេរោគអេដស៍ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥។

លោក កែវ វិបុល អនុប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារនៃអគ្គនាយកដ្ឋានយុវជន បានថ្លែងថាបានកសាងទំនើបកម្មកម្មវិធីយុវជនជាច្រើនកម្មវិធី ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពយុវជនឱ្យបានសមស្របតាមការវិវត្តក្នុងសម័យឌីជីថល ដើម្បីឆ្លើយ តបតាមគោលនយោបាយស្តីពីការអភិវឌ្ឍយុវជន និងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់អាទិភាពក្នុងការបន្តធ្វើកំណែទម្រង់សាលារៀន ឱ្យក្លាយជាស្តង់ដា សាលារៀនគំរូ នៃដំណើរការ និងការអភិវឌ្ឍសាលារៀន តាមស្តង់ដាចំនួន៥ គឺ៖ ១.លទ្ធផលសិក្សារបស់សិស្ស, ២.ដំណើរការបង្រៀន និងរៀន, ៣.ការចូលរួមរបស់សហគមន៍, ៤.ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន, និងទី៥.គណនេយ្យភាព ដើម្បីពង្រឹងសមត្ថភាពយុវជនឱ្យរឹងមាំ ចេះគិតយ៉ាង ហ្មត់ចត់ ពិចារណា បញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព ចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អនិងទេពកោសល្យជាសាធារណៈភាពជាអ្នកដឹកនាំ ការពង្រីកទស្សនៈរបស់ខ្លួនឱ្យបានសមស្របតាមការវិវត្តក្នុងសម័យ ឌីជីថល ។

និងបានបញ្ជាក់ថា សិក្ខាសាលនេះ បានរៀបចំលិខិតផ្សព្វផ្សាយដល់គ្រឹះស្ថានរដ្ឋនិង ឯកជន និងស្ថាប័នពាក់ព័ន្ធ ទូទាំងខេត្ត រៀបចំលិខិតបង្គាប់ការ គណៈកម្មការជជែកដេញដោលថ្នាក់ខេត្ត ទទួលពាក្យចូលរួមប្រកួតចំនួន២០ក្រុម ដែលមានគ្រឹះស្ថានរដ្ឋ និងឯកជន ដែលធ្វើឡើងមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៧ដល់១៨ខែឧសភា ២០២៥នេះ៕

 

ដោយ ប៊ុន រដ្ឋា