យន្ដហោះរបស់ក្រុមហ៊ុនអាកាស ចរណ៍ Nepal Airlines ដឹកអ្នកដំណើរ ១៥នាក់ និងអាកាសយានិក៣នាក់បាន បាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាគ្រប់គ្រងក្នុង ពេលដែលមានអាកាសធាតុអាក្រក់ ។ យន្ដហោះខាងលើ ហោះហើរចេញពី តំបន់ប៉ូខារ៉ា ទៅកាន់ចាំឡា ភាគខាង លិចប្រទេសនេប៉ាល់ ហើយមិនអាច ទំនាក់ទំនងបានក្រោយពេលហោះហើរ បានមួយសន្ទុះ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុង តំបន់បញ្ជាក់ថា យន្ដហោះខាងលើបាន ជួបគ្រោះថ្នាក់នៅស្រុក អាហ្គាឃាងជី ។
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើនក្នុង ប្រទេសនេប៉ាល់ក្នុងមួយសបា្ដហ៍កន្លង មក និងមានព្រឹលធ្លាក់ក្នុងតំបន់ជាច្រើន ផ្សេងទៀត ។ យន្ដហោះដែលបាត់ខ្លួនខាង លើប្រភេទ Twin Otter ផលិតក្នុងប្រ- ទេសកាណាដា ។
កាលពីខែធ្នូ ឆ្នាំ២០១៣ សហគមន៍អឺរ៉ុបបានដាក់បញ្ចូលក្រុម ហ៊ុនអាកាសចរនេប៉ាល់ទៅក្នុងបញ្ជីខ្មៅ ហាមហោះហើរចូលក្នុងតំបន់អឺរ៉ុប។ នេប៉ាល់ជាប្រទេសពឹងផ្អែកទៅលើ វិស័យទេសចរណ៍ ហើយប្រទេសនេះមាន ក្រុមហ៊ុនអាកាសចរណ៍១៣ក្រុមហ៊ុន និងអាកាសយានដ្ឋាន៥០ ប៉ុន្ដែយន្ដហោះ របស់នេប៉ាល់តែងតែជួបគ្រោះថ្នាក់ជា ញឹកញាប់រយៈពេលកន្លងមក ។
កាលពី ខែកញ្ញា ឆ្នាំ២០១២ ក៏មានហេតុការណ៍ គ្រោះថ្នាក់យន្ដហោះរបស់ក្រុមហ៊ុន អាកាសចរណ៍មួយបណ្ដាលឱ្យមនុស្ស ១៩នាក់ស្លាប់ ។ នៅខែឧសភា ឆ្នាំ ២០១២ ក៏មានអ្នកដំណើរ១៥នាក់ស្លាប់ ដោយសារធ្លាក់យន្ដហោះ ។ សរុបតាំង ពីឆ្នាំ១៩៤៩មកទល់ពេលនេះ នេប៉ាល់ ជួបគ្រោះថ្នាក់ធ្លាក់យន្ដហោះរហូតដល់ ៧០លើកបណ្ដាលឱ្យមានអ្នកស្លាប់ជាង ៧០០នាក់ 9 ។