លោក Mattco Renzi អគ្គលេខាធិ ការគណបក្សប្រជាធិបតេយ្យដែលជា គណបក្សកាន់អំណាចអ៊ីតាលីនឹងត្រូវបាន ប្រធានាធិបតី Giorgio Napolitano តែងតាំងធ្វើជានាយករដ្ឋមន្ដ្រីនៅថ្ងៃទី ១៧ កុម្ភៈ ។ សារព័ត៌មាន Ansa បានដកស្រង់ ព័ត៌មានពីវិមានប្រធានាធិបតីអ៊ីតាលី បានផ្សព្វផ្សាយថា ប្រធានាធិបតីបាន កោះហៅលោក Mattco Renzi មកជួប ពិភាក្សាស្ដីពីបញ្ហាតែងតាំងធ្វើជានាយក រដ្ឋមន្ដ្រីទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស នេះ ។
ប្រធានាធិបតីអ៊ីតាលី នឹងស្នើឱ្យ លោក Mattco Renzi បង្កើតរដ្ឋាភិបាល ថ្មីដែលជារដ្ឋាភិបាលទី៦៥របស់អ៊ីតាលី ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២។ កន្លងមកលោក Mattco Renzi បាន ប្រកាសថា លោកនឹងធ្វើការកែទម្រង់ ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសដែល មានសេដ្ឋកិច្ចលំដាប់ទី៣ក្នុងតំបន់អឺរ៉ុប មានសន្ទុះកើនឡើងខ្ពស់ ។
រដ្ឋាភិបាលថ្មី នឹងដឹកនាំរហូតដល់ដំណាច់ឆ្នាំ២០១៨។ពិធីស្បថចូលកាន់តំណែងនឹងត្រូវធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ខាងមុខក្នុងទីក្រុងរ៉ូម មុនពេលចូលទៅកាន់រដ្ឋសភានិងព្រឹទ្ធ សភាបោះឆ្នោតផ្ដល់ទំនុកចិត្ដ ។ លោក Mattco Renzi មានវ័យ៣៩ ឆ្នាំ ក្លាយជានាយករដ្ឋមន្ដ្រីវ័យក្មេងបំផុត ក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីប្រទេស នេះក្លាយជាប្រទេសសាធារណរដ្ឋនៅឆ្នាំ ១៩៤៦ ។
លោក Mattco Renzi ក៏ជា នាយករដ្ឋមន្ដ្រីទី៣ហើយដែលឡើងកាន់ អំណាចមុនឆ្លងកាត់ការបោះឆ្នោតជ្រើស រើស បន្ទាប់ពីអតីតនាយករដ្ឋមន្ដ្រី Monti និង Letta ។ កៅអីនាយករដ្ឋមន្ដ្រីអ៊ីតាលីត្រូវបាន ទុកចោលឱ្យនៅទំនេរចាប់តាំងពីថ្ងៃទី១៤ កុម្ភៈមក ក្រោយពេលរដ្ឋាភិបាលរបស់ នាយករដ្ឋមន្ដ្រី Enrico Letta លាលែងពី តំណែង ហើយប្រកាសរំលាយរដ្ឋាភិ បាល ។
ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលគណបក្សប្រជាធិបតេយ្យ កាន់អំណាចបោះឆ្នោតមិនគាំទ្រដល់រូប លោក ។ ចាប់តាំងពីថ្ងៃទី១៤កុម្ភៈ ប្រធានាធិបតី អ៊ីតាលីបានធ្វើការប្រឹក្សាជាមួយលោក Mattco Renzi និងបណ្ដាគណបក្សនយោ បាយក្នុងការជ្រើសរើសនាយករដ្ឋមន្ដ្រី និងបង្កើតរដ្ឋាភិបាលនៅពេលខាងមុខ។
ប៉ុន្ដែការប្រឹក្សានៅតែបន្ដ ហើយរដ្ឋាភិ បាលថ្មីអាចនឹងមិនកើតឡើងនៅក្នុង សបា្ដហ៍នេះឡើយ ដោយគណបក្សមួយ ចំនួនមិនទាន់ឯកភាពទៅលើសមត្ថភាព រដ្ឋមន្ដ្រីមួយចំនួន ។