ប្រភពព័ត៌មានមួយបានចុះផ្សាយថា អនាគតរបស់កីឡាករ Wayne Rooney នៅជាមួយបិសាចក្រហម Manchester United ត្រូវបានគេរំពឹងថា នឹងសម្រេចនៅចុងសប្តាហ៍នេះនៅពេលដែលគាត់ព្រមព្រៀងចុះកិច្ចសន្យាថ្មីជាមួយក្លិបដែលកិច្ចសន្យានេះមានតម្លៃពលកម្មប្រមាណ ៣០០,០០០ ផោនក្នុងមួយសប្តាហ៍ ។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធរូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយប៉ុន្តែគេហទំព័រ The Mirror បានចុះផ្សាយថា Rooney នឹងយល់ព្រមលក្ខ័ណ្ឌលើកិច្ចសន្យាថ្មីដែលមានរយៈពេល ៤ ឆ្នាំកន្លះ ។
នាយកប្រត្តិបត្តិរងរបស់ក្លិបគឺលោក Ed Woodward បានលើកឡើងថា ការសម្រេចចិត្តបន្តនៅលេងរបស់ Rooney គឺនឹងអាចជួយស្តារក្រុមរបស់លោក David Moyes ឡើងវិញ ។ ទោះបីជាយ៉ាងណាក៏ដោយ Rooney ក៏បានជាប់ទាក់ទងនឹងការផ្លាស់ទៅ Chelsea នៅរដូវក្តៅមុនផងដែរ ៕