សិស្ស​ជាង​២០០​នាក់​ធ្វើ​កូដកម្ម ទាមទារ​ឲ្យ​ដាក់​គរុ​សិស្ស​២​នាក់​ចូល​ជា​បេក​ភាព​ប្រឡង​វិញ​

​សៀមរាបៈ​(​ដោយ​ប៊ុត​វិចិត្រ​)​ក្រុម​គរុ​សិស្ស​២៥៨​នាក់ នៅ​ព្រឹក​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៤ បាន​ឈរ​កាន់​បដា​ធ្វើ​កូដកម្ម នៅមុខ សាលា​គរុកោសល្យ​ទាមទារ​ឲ្យ ដាក់បញ្ចូល​ឈ្មោះ​គរុ​សិស្ស​២​រូប ជា​បេក​ភាព​ប្រឡង​វិញ នៅពេលដែល​លោក​នាយក សាលា​បាន​ដក​ឈ្មោះ គរុ​សិស្ស​

២​រូប ចេញ​ពីបេក​ភាព​ប្រឡង នៅ​ថ្ងៃ​ទី​៤​ខែ​កក្កដា​ខាងមុខនេះ​។ តែ​ស្ថាន​ការ បាន​វិល​ទៅ​រក​ភាព​ដើម​វិញ ក្រោយ​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ធ្វើការ​សម្របសម្រួល​។​
​    ​ការធ្វើ​កូដកម្ម​ទាមទារ​នោះ ក្រុម​គរុ​សិស្ស​បាន​លើកឡើង​ថា ពួកគាត់​ភាគច្រើន​មកពី​បណ្តា​ស្រុក​ឆ្ងាយៗ ដោយ ក្នុង​មួយ​ឆ្នាំៗ ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ការរៀនសូត្រ អស់​ជិត​២០០០​ដុល្លារ​។ ដូច្នេះ​បើ​ត្រឹម​តែ​ពួកគាត់​មាន កំហុស​ក្នុង​វិន័យ​សាលា​បន្តិចបន្តួច ហើយ​លោក​នាយក​ដក​ឈ្មោះ​ចេញ​ពីបេក​ភាព​ប្រឡង​យ៉ាងនេះ គឺ​ប្រៀប​បាន នឹង​ឲ្យ​ពួកគាត់​ដើរ​ថយក្រោយ​មួយ​ឆ្នាំ​ទៀត​អី​យ៉ាង​ចឹង​។​
​    ​គរុ​សិស្ស​២​រូប​ដែល​បាន​ដក​ឈ្មោះ​ចេញពី​បែក​ភាព​ប្រឡង ទី​១​ឈ្មោះ​វិន សា​វី ភេទ​ប្រុស រស់​នៅក្នុង​ស្រុក​ស្វាយ​លើ ទី​២​ឈ្មោះ​ស៊ិញ លី​ហុង ភេទ​ប្រុស រស់នៅ ក្នុងស្រុក​អង្គរធំ ពួកគាត់​ជា​គរុ​សិស្ស ជំនាន់​ទី​៣១ ឆ្នាំ​ទី​២​។​
​    ​សិស្ស​វិន សា​វី បានឲ្យដឹងថា ពួកគាត់​ពិតជា​មាន​កំហុស ក្នុង​វិន័យ​សាលា​ខ្លះ​មែន ដោយ​ស្លៀកពាក់​ឯក សណ្ឋាន​ខុស​ពី​រដង មក​យាម​យប់​មិន​ទានពេល​ម្តង កំហុស​នេះ​ក៏​មិន​ទាន់​ដល់ ដក​ឈ្មោះ​ចេញពី​បែក​ភាព ប្រឡង​នោះ​ទេ​។ តែ​ពេល​ប្រជុំ ក្រុមប្រឹក្សា​វិន័យ បានទាមទារ​ឲ្យ​ដក​ឈ្មោះ​ពួកគាត់​ពីរ​នាក់ ហើយ​នាយក​សាលា ក៏​បាន​ធ្វើ​លិខិត​ទៅ​មន្ទីរ ដោយ​ខាង​មន្ទីរ​ស៊ីញ៉េ​ដក​តែ​ម្តង​។ ចឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១​ខែកក្កដា​នេះ ពួកគាត់​គ្រាន់តែ​ធ្វើ កូដកម្ម​ទាមទារ​ឲ្យ​ដាក់បញ្ចូល​ឈ្មោះ រូបគេ​២​នាក់ បាន​ចូល​ប្រឡង​តែប៉ុណ្ណោះ គឺ​គ្មាន​បំណង​អ្វី​ទាំងអស់​។​
​    ​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​លោក​អ៊ុង សិរី​ឌី បាន​បរិយាយ​ជាមួយ​អ្នកកាសែត​ថា គ្រប់យ៉ាង បាន​វិល​ទៅ​រក​ភាព​ដើម​វិញ​ហើយ​។ វា​ជា​កំហុស​តិចតួច​ទេ ក្រោយ​លោក​បាន​ហៅ​គរុ​សិស្ស​ទាំងនោះ​ចូល​ប្រជុំ ដោះស្រាយ​អ្វីៗ​ក៏​បាន​បញ្ចប់​អស់ហើយ​។​
 លោក​បន្ថែមថា តាម​ពិត​ក្នុង​សាលា​ត្រូវ​មាន​វិន័យ ចឹង​ពួកគាត់​ពីរនាក់ ខាងលើ​បាន​ធ្វើ​ខុស​វិន័យ​សាលា​។ ចំណែក​ការចុះហត្ថលេខា​ដក​ឈ្មោះ​ចេញ ពីបេក​ភាព​ប្រឡង​នោះ ជា​អនុ ប្រធាន​របស់​លោក​ទេ​។​
​    ​លោក​លាវ ឪ​រ៉ា នាយក​សាលា​គរុកោសល្យ ពុំ​អាច​សុំ​ការពន្យល់​បាន​ទេ ដោយសា​ពុំ​មាន​វត្តមាន នៅ ពេល​មាន​កូដកម្ម​។​
​    ​ចំណែក​លោក​នាយករង​ដែល​ស្ថិត​ក្នុង​ហេតុ​ការណ៏ ក៏​ពុំ​អាច​សុំ​ការពន្យល់​បាន​ដែរ ដោយ​អ្នកយាម ប្រាប់ថា លោក​រវល់​ខ្លាំង​គ្មាន​ពេល​៕
1009066_534620689997666_5555274459171440280_o 1502179_534620706664331_4774049282206837624_o 1556252_534620713330997_254437266621564465_o 1907352_534530960006639_7559086561871538936_n 10430369_534531353339933_1024376046891224116_n 10486302_534530866673315_2707647945304479603_n - Copy