មន្រ្តីសមត្ថកិច្ច អសមត្ថភាព ក្នុងការលុបបំបាត់​​យាន​យន្ត​​​ដឹក​​សំពីង​សំពោង​​

0

​ខេត្តបាត់ដំបង៖ បន្ទាប់​ពី​​ឈប់​សំ​រាក​​ជា​ច្រើន​​ខែ នគរ​បាល​​ច​រា​ចរណ៍​​ផ្លូវ​គោក ខេត្ត​បាត់​ដំ​បង បាន​ដាក់​​ប៉ុស្តិ៍​​គោល​ដៅ ត្រួត​ពិ​និត្យ​​យាន​យន្ត​​គ្រប់​​ប្រ​ភេទ ដែល​​ខុស​ប​ច្ចេក​ទេស ដឹក​​សំ​ពីង​​សំ​ពោង ដើម្បី​​រក្សា​​ស​ណ្តាប់​ធ្នាប់ និង​​កុំ​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់ដល់​អាយុជីវិត​អ្នកដំណើរ កាលពី​ម៉ោង ៨​ព្រឹក​ថ្ងៃទី​​១៧ ខែកុ​ម្ភៈ ឆ្នាំ​២០១៤ ចំណុច​រង្វង់​មូល​ព្រា​បស ក្នុងភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​ Wat-1702 ​សមត្ថកិច្ច​បាន​ឃាត់ រថយន្ត​កែច្នៃ ១​គ្រឿង ដែល​ខុស​បច្ចេកទេស ដឹក​សំពីងសំពោង មាន​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​១៩៨៧ ពណ៌​ស ពាក់​ស្លាក​លេខ​៨៧៨​ភ ដឹក​កា​ដុង​ចំនួ​ន​៧០០ ស្បៃ​សំរាប់​បាំង​របង

ពណ៌​បៃតង​ចំនួន ២០​ដុំ និង​ធុង​ស្ពិ​ច​ត្រូ​ចំនួន ៥០០​ធុង​។ ឈ្មោះ ឆន វុន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​ទន្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ជា​អ្នកបើកបរ​រថយន្ត បានអោយដឹងថា ពួកខ្លួន​មាន​គ្នា ៣​នាក់​។​

​ឈ្មោះ ឆន វុន បាន​ឲ្យ​ដឹងថា សម្ភារៈ​ទាំងនេះ ត្រូវបាន​ចេញពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង យកទៅ​បោះ​អោយ​ម៉ូយ ពេលធ្វើ​ដំណើរ​មកដល់ ចំណុច​រង្វង់​មូល​ព្រា​បស ក៏ត្រូវ​នគរបាល ចាប់​ឃាត់​តែម្តង​។ មានការ​បញ្ចា​ក់ថា របរ​នេះ បើ​មិន​ដឹក​លើស​ទេ គឺ​មិន​គ្រប់​សា​ហ៊ុយ ថ្លៃ​ហូបចុក​និង​សាំង​ឡើយ ហើយ​ការរកស៊ី​នេះ មាន​រយៈពេល ២​ឆ្នាំ មកហើយ ដោយ​ដឹកជញ្ជូន​នៅពេល​យប់​។​

​ពាក់ព័ន្ធ​ករណីនេះ​លោក សាត គឹម​សាន្ត នាយ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តបាត់ដំបង បានអោយដឹងថា រថយន្ត​កែច្នៃ​ដែល មិនមាន​ឯកសារ​គ្រប់គ្រាន់ និង​ដឹក​សំពីងសំពោង ត្រូវ​ឃាត់​ធ្វើការ​ផាកពិន័យ ហើយ​អប់រំ​អោយ​ម្ចាស់ ធ្វើ​សំបុត្រ​អាជីវកម្ម និង​ទៅសុំ​មន្ទីរ​សាធារណការ ធ្វើ​ឈៀក​ទើប​អោយ ដំណើរការ​ឡើងវិញ​បាន ដើម្បី​រក្សា​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​កុំ​ឲ្យ​មានការ​គ្រោះថ្នាក់ ដល់​អាយុជីវិត អ្នកដំណើរ ៕Wat-1702