បន្ទាយមានជ័យះ ចោរលួចពីនាក់ដ៏សកម្មនៅក្រុងប៉ោយប៉ែតត្រូវបានប៉េ អិមក្រុងចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៤ពីបទលួចមានស្ថានទម្ងន់ទោសជាលើកទីបី ដែលបានលួចកាបូបប្រាក់ពលរដ្ឋ ដែលកំ ពុងពិសាការ នៅចំណុចភូមិប្រជាធម្មសង្កាត់ ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកហម ប៉ុត មេបញ្ជាការប៉េអិមក្រុង(ប៉.ប៉)បានប្រាប់ភ្នាក់ងារពត៏មាន យើងថា ជនសង្ស័យជាចោរកម្មមានឈ្មោះ វ៉ាន់ សំរិទ្ធ ហៅខ្មៅភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ យ៉ម ប៊ុនធឿនហៅខួចភេទប្រុសអាយុ១៨ឆ្នាំទាំងពី នាក់រស់នៅភូមិប្រជាធម្មសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្ត(ប.ជ) លោកមេបញ្ជាការបានបន្តរថាជនសង្ស័យទាំងពីនាក់ធ្លាប់
ជាប់ពន្ធនាគាពីដង រួមមកហើយពីបទលួចមានស្ថានទម្ងន់ទោសកាលពីឆ្នាំ២០១៣បានលួចទូរ សព្ទ័ប្រជាពលរដ្ឋជាង៦០០គ្រឿងនិងខោអាវជាង៥០០កំភ្លេសុំណុំរឿងលេខ ០៥៧ ចុះថ្ងៃ៦ខែ៧ឆ្នាំ២០១២ជាប់ទោសបាន៨ខែ លើកទីពីបានលួចលុយប្រ ជាពលរដ្ឋចំនួន៥០០០ដុល្លាត្រូវបានជាប់ទោសចំនួន៥ខែសំណុំរឿងលេខ ០៦១ចុះថ្ងៃទី១៩ខែ៨ឆ្នាំ២០១៣ លើកទី៣នេះបានលួចលុយប្រជាពលរដ្ឋកំ ពុងអង្គុយពិសារការ
បានលួចការបូបរួចរត់ក្នុង ការបូបមានប្រាក់ ចំនួន ២៣០០០បាតកាលពីថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០១៤ លោកមេបញ្ជាការបានបន្ត ថា ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យទាំងពីនាក់ខាងលើ ដោយទទួល បានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ម៉ា ស្រីពៅហៅចែញ៉ាញ់អាយុ៥០ឆ្នាំ រស់នៅភូមិអូជ្រៅសង្កាត់និងក្រុងប៉ោយប៉ែត ក្រោយទទួលបានពាក្យបណ្ដឹង លោកមេបញ្ជាការបានរាយការជូនថ្នាក់លើនិងសុំបទបញ្ជាដើម្បី
ស្រាវជ្រាវរក មុខសញ្ញាចាប់ខ្លួនបាន ។ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយ សារ ភាពថា បានលួចមែនក្នុងការបូបមានប្រាក់ ចំនួន២៣០០០បាតនិង ទុរសព្ទ័ដៃ ម៉ាកអាយហ្វូន១គ្រឿងហើយប្រាក់ដែលលួចបានចែកគ្នាបានម្នាក់១២០០០បាតនិងម្នាក់ទៀតបាន១១០០០បាតក្រោយចាប់ខ្លួនបានឆែកឆេរលើខ្លួន ជន សង្ស័យរកឃើញ ប្រាក់ ក្នុងខ្លួន ចំនួន៦៤០០បាតនិងទូរសព្ទ័ដៃមួយ គ្រឿង និង បានប្រគល់ជូនម្ចាស់ដើមវិញ ក្រោយសួរនាំជនសង្ស័យត្រូវបាន សមត្តកិច្ចកំពុងការសាងសំណុំរឿងបញ្ជូនទី បញ្ជការប៉េអិមខេត្តដើម្បីចាត់ ការតាមនិតិវិធីច្បាប់ ។ ដោយ ដុំ សំបូរ