​ចិន​ផ្ទុះ​កំហឹង ដោយសារតែ​ជប៉ុន​អនុ​ញ្ញា​ត្តិ​ឲ្យ​ទាហាន​ទៅ​ជួយ​ដល់​ប្រទេស​ម្ព័​ន្ធ​មិត្ត​

0

​កាលពី​ថ្ងៃទី​១​ខែកក្កដា​គណរដ្ឋមន្ត្រី​ជប៉ុន​បាន​គាំទ្រ​ដល់​ការបកស្រាយ​ឡើងវិញ​នៅ​មាត្រ​ទី​៩​នៃ​រដ្ឋធម្មនុញ្ញ​ជប៉ុន​ដែល​ធ្វើឡើង​ដោយ​អាម​រិ​ក ថ្កោលទោស​ការ​ថ្វើ​សង្គ្រាម​។​ក្នុងការ​បកស្រាយ​ថ្មី កម្លាំង​ទាហាន​ជប៉ុន​អាច​អនុវត្តិ​សិទ្ធ​ការពារ​រួម​បាន​។​ ​ការផ្លាស់ប្តូរ​នោះ​គឺ​ជួយ​ឲ្យ​ជប៉ុន​អាច​

ការពារ​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​រង​ការវាយប្រហារ ។​ការផ្លាស់ប្តូរ​ក៏បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​ជប៉ុន​ចូលរួមបាន​ច្រើនជាង​នេះ​ក្នុងការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​ ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ហ្សូ​អា​បេ បាន​បញ្ចា​ក់ថា ការសម្រេច​ខាងលើ​មាន​លក្ខណ​ការពារ​និង​ការ​ត្រៀមលក្ខណ​បានល្អ​ជាង​នេះ​របស់​កម្លាំង​ទាហាន​ជប៉ុន​ជួយ​រារាំង​ប្រទេស​មានបំណង​គម្រាមកំហែង​ជប៉ុន​។ លោក​បន្តទៀតថា​សន្តិសុខ​ស្ថេរភាព​ពិភពលោក​ជប៉ុន​ចូលរួមបាន​ច្រើនជាង​ពេលបច្ចុប្បន្ន ។ ប៉ុន្តែ​នៅក្នុង​វិវាទ​ណាមួយ​ចាំបាច់​ត្រូវតែ​ដោះស្រាយ​តា​រយៈ​កិច្ចពិភាគ្សា​មិនមែន​ប្រើ​អំពើ​ហឹ​ង្សា​នោះឡើយ​។​ ​ចិន​ដែល​កំពុង​តែមាន​វិវាទ​អធិបតេយ្យភាព​ជាមួយ​ជប៉ុន បង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង ពី​ការផ្លាស់ប្តូរ​ទាំងនោះ​។ ចិន​បាន​បញ្ចា​ក់ថា ជប៉ុន​កំពុងតែ​ធ្វើ​ឲ្យ​ស្ថានភាព​សណ្តាប់ធ្នាប់​ក្នុង​តំបន់​មានការ​ផ្លាស់ប្តូរ​។​ ​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ហុង​លី​បាន​បញ្ចា​ក់ថា ជប៉ុន​មិនត្រូវ​យក​លេស​ថា​មានការ​គម្រាមកំហែង​ពី​ចិន​ដើម្បី​យកចំណេញ​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន​នោះឡើយ​។ ជប៉ុន​មិន​ត្រូវមាន​សកម្មភាព​ធ្វើ​ឲ្យ​ភាព​តានតឹង​ក្នុង​តំបន់​កើនឡើង បំផ្លាញ​សន្តិភាព​កំពុងតែ​កើន​មាន​ក្នុង​តំបន់​។ ​ការព្រួយបារម្ភ​របស់​ចិន​ពី​ជាមាន​ហេតុ​ផស​ដោយ​ពេលនេះ​ចិន​កំពុង​តែមាន​ជម្លោះ​ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី​ភាគ​អា​គ្នេ​ហ៍​ហើយ​ប្រទេស​ទាំងនោះ​សុទ្ធសឹងតែ​ជា​សម្ព័ន្ធមិត្ត​របស់​ជប៉ុន ។​ការបកស្រាយ​រដ្ឋធម្មនុញ្ញ​ខាងលើ​និង​ធ្វើ​ឲ្យ​ជប៉ុន​អា​ចប​ញ្ចូ​ន​ទាហាន​ជួយ​ប្រទេស​ដែលមាន​វិវាទ​ជាមួយ​ចិន ក្នុងនោះ​មាន​វៀតណាម​និង​ហ្វីលីពីន​ជាដើម​។​ ​

ការផ្លាស់ប្តូរ​ខាងលើ ធ្វើឡើង​ដោយ​នាយករដ្ឋមន្ត្រី​ជាតិនិយម ស៊ីន​ហ្សូ អា​បេ ប្រវត្តិសាស្ត្រ​សន្តិ​និយម​ជប៉ុន បាននិងកំពុង​ឈានដល់​ទំព័រ​ថ្មី គិត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។ ដោយមាន ឯកសារ​សំអាង​ក្រាសឃ្មឹក របស់​អ្នកឯកទេស ដែល នាយករដ្ឋមន្ត្រី​បានតែងតាំង​ដោយផ្ទាល់ លោក​ស៊ីន​ហ្សូ អា​បេ ចង់ឱ្យ​ក្តី​ស្រមៃ​របស់លោក​ក្លាយជា​ពិត ឃើញ​កងទ័ព​ជប៉ុន​អាចមាន​តួនាទី​សំខាន់​នៅក្រៅ​ប្រទេស និង​លែង​ចាំតែ ការពារ​ខ្លួន “​ស្វ័យការពារ​” ទៀតឡើយ​។​ ​សូមបញ្ជាក់ថា ក្រោយ​បរាជ័យ​ក្នុង​សង្គ្រាមលោកលើកទីពីរ ថ្ងៃទី ១៥​សីហា ១៩៤៥ មក​សហរដ្ឋអាមេរិក ប្រទេស​ឈ្នះ​សង្គ្រាម បាន​ចាប់បង្ខំ​ជប៉ុន​ឱ្យ​ចែងច្បាប់​ក្នុង​រដ្ឋធម្មនុញ្ញ សន្តិ​និយម មាត្រ​៩ មិន​លូកដៃ​ក្នុង​សង្គ្រាម ជា​រៀងរហូត​។ កងទ័ព​ជប៉ុន​មាន​សិទ្ធិ​ត្រឹម​ស្វ័យការពារ​តែប៉ុណ្ណោះ​។ ចំណែក​បណ្តាជន​ជប៉ុន​វិញ ជាង​ពាក់កណ្តាល​នៅតែ​ជាប់ចិត្ត​ជានិច្ច​នឹង​រដ្ឋ​ធម្មនុញ្ញ​សន្តិ​និយម ប្រឆាំង​ជានិច្ច​នឹង​សកម្មភាព​ទាហាន​ជប៉ុន​នៅ​បរទេស​។ នេះ​បើតាម​ការ​ស្ទង់ មតិ​ចុងក្រោយ​។​ ​

ដោយហេតុ​មតិសាធារណៈ និង​ភាពស្មុគស្មាញ​ក្នុងការ​ធ្វើកំណែទម្រង់រ​ដ្ឋ​ធម្មនុញ្ញ លោក​ស៊ីន​ហ្សូ អា​បេ នៅ​ទីបំផុត ក៏​ជ្រើសរើស ធ្វើការ​បកស្រាយ រដ្ឋធម្មនុញ្ញ​ឡើងវិញ​។ រដ្ឋាភិបាល​ជប៉ុន ទំនងជា​នឹងត្រូវ​អនុម័ត​គម្រោង​វិសោធន​កម្មនេះ នៅ​ថ្ងៃ​អង្គារ​ទី​១​កក្កដា ថ្ងៃ​ខួប ៦០​ឆ្នាំ​នៃ​ការកកើត កងកម្លាំង​ស្វ័យការពារ ឈ្មោះ​ផ្លូវការ​របស់​យោធា​ជប៉ុន​។ បន្ទាប់មក វិសោធនកម្ម​នេះ​នឹងត្រូវ​ឆ្លងកាត់​ការធ្វើប្រជាមតិ​ទៀត​។​ ​ប៉ុន្តែ​ពលរដ្ឋ​ជប៉ុន​មួយចំនួន​បាន​ប្រឆាំងនឹង​កា​រប​ញ្ចូ​ន​ទាហាន​ទៅ​ចូលរួម​ការពារ​នៅ​បរទេស ដោយ​កន្លងមក​អ្នកប្រឆាំង​បាន​ដុត​សម្លាបខ្លួន​ទៀតផង​។ ប៉ុន្តែ​ក៏មាន​ពលរដ្ឋ​ភាគច្រើន​គាំទ្រ​និង​គម្រោង​យោធា​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន នៅពេលដែល​ជប៉ុន​រង​ការ​គម្រាមកំហែង​ពី​ចិន​ជុំវិញ​អធិបតេយ្យភាព​ប្រជុំ​កោះ​សែន​កា​កូ​។ ដូច្នេះ​ការធ្វើប្រជាមតិ​នឹង​ទ​ទូល​បានការ​គាំទ្រ​ភាគច្រើន​ពី​ពលរដ្ឋ​ទាំងមូល​៕