ក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ ដែលត្រូវអាជ្ញាធរចុះហាមឃាត់ ករណីឈូសឆាយប៉ះពាល់ដីពលរដ្ឋនៅស្រុកជាំក្សាន្ដ​​៧៩គ្រួសារ បញ្ជាក់ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

0

(ព្រះវិហារ)៖ ក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ត្រូវបានអាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចុះទៅហាមឃាត់គ្រឿងចក្រ ដោយអះអាងថា ក្រុមហ៊ុនមួយនេះ បានទៅឈូសឆាយផ្ទៃដីធ្វើឲ្យប៉ះពាល់ដល់ដីស្រែ និងដីចំការរបស់ប្រជាពលរដ្ឋចំនួន៧៩គ្រួសារ ស្មើនឹង៨១ក្បាលដី ស្ថិតនៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ជាមួយគ្នានេះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ ក៏បានបញ្ជាក់អំពីការព្រមានរបស់នាយកក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ លោកឧញា លាស់ ថេតរ៉ាម៉ា ដោយនឹងប្រាប់ទៅនាយករដ្ឋមន្ដ្រីឲ្យដករូបលោក ចេញពីអភិបាលស្រុកជាំក្សាន្ដ បើនៅតែរារាំងការឈូសឆាយ ផ្ទៃដីដែលនាយកក្រុមហ៊ុនរូបនេះ ចាត់ទុកថា ជាការអភិវឌ្ឍជូនជាតិ និងប្រជាជន។

ចំពោះចំណាត់ការរបស់អភិបាលស្រុក និងមន្រ្តីស្រុកជាំក្សាន្តខាងលើនេះ លោកឧញា លាស់ ថេតរ៉ាម៉ា បានថ្លែងប្រាប់ភ្នាក់ងារយើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះថា លោកមិនបាននិយាយដូចពាក្យលោកជា គឹងសេង និយាយចោទប្រកាន់នោះទេ។ លោកបាននិយាយថាបើលោកអភិបាលស្រុកមិនព្រមសហការនោះទេ។ លោកនឹងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រធាន ពីព្រោះថាលោកជា គឹងសេង សួររកអនុក្រិត្យ និងលិខិតអនុប្រយោគដីធ្លី។ លោកថាការធ្វើខាងលើនេះ ដើម្បីជាប្រយោជន៍របស់ប្រជាជនតែប៉ុណ្ណោះ ហើយការឈូសឆាយធ្វើផ្លូវនោះ គឺផលប៉ះពាល់ដល់ដីប្រជាពលរដ្ឋសរុបចំនួន១០គ្រួសារ ដោយឡែកចំនួន៣គ្រួសារប៉ុណ្ណោះដែលមានបណ្ណ័កម្មសិទ្ធកាន់កាប់លើផ្ទៃដីទំហំ២០×៤៥០ម៉ែត្រ ហើយចំពោះពលរដ្ឋ៧គ្រួសារមិនមានលិខិត ឬបណ័្ណកម្មសិទ្ធ ចំពោះមុខក្រុមហ៊ុនកំពុងធ្វើការដោះស្រាយលើដីដែលមានទំហំ២០×៤៥០ម៉ែត្រផងដែរ។ ហើយបច្ចប្បន្នចំពោះផ្លូវមេចំនួន៣ខ្សែរមានទទឹង២០×១២០០០ម៉ែត្រក្រុមហ៊ុនកំពុងធ្វើការសិក្សាតើមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ដែលមានប្លង់កម្មសិទ្ធពិតប្រាកដ៕

លោកនាយកបានបញ្ជាក់បន្ថែមឲ្យដឹកថា នៅឆ្នាំ២០១៨ក្រុមហ៊ុនបានធ្វើការឈួសឆាយធ្វើផ្លូវក្រាលគ្រួសក្រហមបានប្រវែង៣៧៥០ម៉ែត្រ លោកថានៅឆ្នាំ២០១៩នេះក្រុមហ៊ុនបានបន្តសាងសង់ផ្លូវបន្ថែមបានចំនួន កន្លងមក៏បានបង្ហាញលិខិតអនុញ្ញាតឲ្យអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ នៅមូលដ្ឋានស្រុកជាំក្សាន្ត របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (CDC) ក៏ដូចជាចំណារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

តាមរយៈឯកសារទាំងឡាយដែលនាយកក្រុមហ៊ុន បានបញ្ជូនមកកាន់ភ្នាក់ងារយើងតាមប្រព័ន្ធTelegram នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ​ រួមមាន៖ លិខិតអនុញ្ញាតរបស់ CDC ប៉ុន្តែតម្រូវឲ្យក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ មន្រ្តីមូលដ្ឋាន និងកងទ័ព ព្រមទាំងគោរពលើកិច្ចសន្យា និងមិនត្រូវផ្តល់ផលប៉ះពាល់ ដល់ដីរបស់ប្រជាពលរដ្ឋនោះទេ, លិខិតរបស់លោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្រ្តី ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, លិខិតរបស់លោក អ៊ុំ ម៉ារ៉ា អតីតអភិបាលខេត្តព្រះវិហារ ដោយតម្រូវសហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ។សូមបញ្ជាក់ថា ក្រុមហ៊ុនអនុវត្តន៍តាមលិខិតលេខ៣៦/០៩.ក.អ.ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៩ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕