កម្លាំងចម្រុះ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​ឃាត់​រថយន្ដ​កូរ៉េ​លួច​ដឹកឈើ​ប្រណីត​រាប់សិប​ម៉ែត្រគូប

0

ខេត្ដ​ក្រចេះ ៖ កម្លាំងចម្រុះ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​បាន​ស្ទាក់ចាប់​រថយន្ដ​កូរ៉េ​ចំណុះ​៥​តោន​មួយគ្រឿង​ដែលមាន ផ្ទុក​ទៅដោយ​ឈើ​ប្រណីត​ជាច្រើន​កំណាត់ ដឹក​លោ​យ​ឆត្រ​តាមផ្លូវ​ជាតិ​លេខ​៧ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​បង្ក្រាប កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ត្រង់ចំណុច​ភ្នំ​ព្រេច​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក ស្នួល​ខេត្ដ​ក្រចេះ ។ បន្ទាប់ពី​ចាប់​ឃាត់ រួចមក​រថយន្ដ​កូរ៉េ​ចំណុះ​៥​តោន​មាន​ផ្ទុក​ឈើ​ប្រណីត​ពេញព្រៀប​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​បណ្ដោះ អាសន្ន​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។​ ​

មិនទាន់មាន​សេចក្ដីរាយការណ៍​ណាមួយ​បញ្ជាក់ថា រថយន្ដ​ដឹកឈើ​និង​ឈើ ប្រណីត​រាប់សិប​កំណាត់​នេះ​ជា​កម្មសិទ្ធិ របស់​ជន​ណា​នោះទេ​។​គេ​បាន​និយាយថា ការដឹកជញ្ជូន​ឈើ​ដោយ​លក្ខណៈ​ទ្រង់ទ្រាយ ធំ​បែបនេះ​មិនមែន​ជន​សាមញ្ញ​ហ៊ាន​ដឹក​នោះទេ ។ គេ​បាន​និយាយ​ឱ្យដឹងថា អ្នករកស៊ី​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​នៅក្នុង​ខេត្ដ​ក្រចេះ​សព្វថ្ងៃនេះ​ជា​ឈ្មួញ​ដែលមាន មុខសញ្ញា​ដដែលៗ​តែ​មិន​ត្រូវបាន​ចាប់​ឃាត់ខ្លួន​មក​ផ្ដន្ទាទោស​ម្ដងណា​ឡើយ ។

បើ​បណ្ដោយឱ្យ​ឈ្មួញ​នង​ជន​ទុច្ចរិត​មួយ ចំនួន​កាប់បំផ្លាញ​និង​ដឹកឈើ​លក់​អនាធិបតេយ្យ​នោះ​ព្រៃឈើ​នៅ​ខេត្ដ​ក្រចេះ​នឹង រលាយ​ហិច​ហោច​ជាមិនខាន ។​ ​ទោះយ៉ាងណា​នៅក្នុង​ហេតុការណ៍ ចាប់​បង្ក្រាប​រថយន្ដ​ដឹកឈើ​ប្រណីត​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប​នា​ព្រឹក​នោះ គឺ​មន្ដ្រី​ជំនាញ​ពុំមាន​ជនណាម្នាក់​ត្រូវ​ចាប់ ខ្លួន​ក្នុង​ជំនួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះ ទេ ដោយ​គ្រាន់​តែមាន​រថយន្ដ​ដឹកឈើ ធុន​ធំ​មួយគ្រឿង​និង​ឈើ​ប្រណីត​រាប់សិប​កំណាត់​គឺ​ត្រូវ​ចាប់​ឃាត់​តែប៉ុណ្ណោះ ។​ ​

លោក គុណ ទៀប​ពិដោរ នាយ សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​បានឱ្យដឹងថា ឈើ​ប្រណីត​ជាច្រើន​ម៉ែត្រគូប​មាន តម្លៃ​រាប់ម៉ឺន​ដុល្លារ​ដែល​កម្លាំង​សមត្ថ កិច្ច​ចម្រុះ​ចាប់​បង្ក្រាបបាន​នេះ​គឺ​សុទ្ធ សឹង​ជា​ឈើ​អារ​ប្រណីត​ធ្នង់​និង​ឈើ​អារ ប្រភេទ​នាងនួន​មានមុខ​កាត់​ធំៗ​មាន បរិមាណ​ជាង​១០​ដប់​ម៉ែត្រគូប ។​ ​

លោក​បាន​បញ្ជាក់ថា កម្លាំង​ជំនាញ និង​ស្ទូច​ឈើ​ទាំងនេះ​ចេញ​ពីលើ​រថយន្ដ ដើម្បី​វាស់វែង​និង​ក​សា​ថង​សំណុំរឿង ចាត់វិធានការ​បន្ដ ។ ម្ចាស់​ឈើ​ទាំងនេះ គឺ​កម្លាំង​សមត្ថកិច្ច​នឹង​បន្ដ​ស្រាវជ្រាវ​រកមុខ​ឱ្យមក​ទទួលខុស​ត្រូវតែ​រឿងនេះ​ហាក់ដូចជា​សង្ឃឹម​ឃើញ​ដូច​ជើង​មាឃ ៕img_2870