បែកធ្លាយ​រឿង​ប្រ​ព្រិ​ត្ត​អំពើពុករលួយ របស់​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត ឃុបឃិត​ជាមួយនិង​ការិយាល័យ​អប់រំ​ស្រុក​សាលា​ក្រៅ

0

​ ​ខេត្ត​ប៉ៃលិន ៖ ដោយ​គ្រាន់តែ​មន្ត្រី​នៃ​ការិយាល័យ​អប់រំ​ស្រុក​សាលា​ក្រៅ​ម្នាក់ កាន់​ផ្នែក​បេឡា និង​បឋម ត្រួវបាន​ដកហូត​ចេញពី​ដំណែង ដោយ​គ្មាន​មាន​មូលហេតុ​ច្បាស់​សាស់ ស្រាប់តែ​លេច​នូវ​រឿងអាស្រូវ ឃុបឃិត​គ្នា រវាង​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត ជាមួយនឹង​ការិយាល័យ​អប់រំ​

ស្រុក​សាលា​ក្រៅ ក្នុងការ​កឹ​ប​កេង​ប្រាក់​គ្រូបង្រៀន​បឋម និង​គ្រូបង្រៀន​អនុវិទ្យាល័យ ព្រមទាំង​បំប៉ោង​ពេលវេលា ដើម្បី​បើកប្រាក់​បៀវត្ស​ន៍​យកទៅ​ចែក គ្នា ។ ​ ​ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ឱ្យដឹងថា ប្រហែល​ជាជាង​មួយខែ​កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ​មួយចំនួន ត្រួវបាន​បើកប្រាក់​បៀរ​វត្ត​ន៏​ប្រចាំខែ ,​ហើយ​មាន​គ្រូបង្រៀន​ខ្លះ ត្រូវបាន​ប្រធានការិយាល័យ​អប់រំ​ស្រុក លួច​បំប៉ោង​តួលេខ ដោយមាន​គ្រូ​ខ្លះ​បង្រៀន​តែមួយ​ពេល ដាក់​ទៅដល់​២​ពេល ដើម្បី​កិបកេង​យកប្រាក់​ខែ ជាប្រចាំ ។

ប្រភព​បន្តទៀតថា​៖ គ្រូបង្រៀន​មួយចំនួន នៅ​ស្រុក​សាលា​ក្រៅ បាន​ឈប់​ពី​ការងារ​ជា​យូ​ឆ្នាំ​មកហើយ ប៉ុន្តែ​ត្រួវបាន​លោក ដួង ស្នា ប្រធានការិយាល័យ​អប់រំ ស្រុក​សាលា​ក្រៅ យកឈ្មោះ​របស់​ពួកគាត់ ជា​លេស​ក្នុង​ការបើក​ប្រាក់ខែ​យកទៅ​ចែកគ្នា និង​បក្សពួក​ដែល​ស្និត​ស្នាល ។ ប្រភព​ដដែល​បន្តទៀត​ថា​៖ ឥលូវ​នេះ​ប្រាក់​បង្វែរ​បៀរ​វត្ស​ន៍​ប្រចាំខែ ខាង​មន្ទីរ​ទំលាក់​ទៅឱ្យ​ខាង​កា​រិ​ល័យ​អប់រំ​ស្រុក ដើម្បី​បើក​ប្រាក់ខែ​ជួន​ដល់​មន្ត្រី តែ​ត្រូវ​បង្វែរ​ប្រាក់​នេះ​ជូន​ទៅឱ្យ​មន្ទីរអប់រំ​វិញ ។​ចំណែក​ការបើកប្រាក់​របៀបនេះ ពុំមែន​បើក​តែមួយ​ឆ្នាំ​នោះទេ គឺ​បើក​តាំងពី​លោក​ប្រធានការិយាល័យ​អប់រំ​ស្រុក មកកាន់​ទីនេះ​ជា​យូ​ឆ្នាំ​មកហើយ ។

ការបើក​ថវិកា​ម្តងៗ លោក​ប្រធានការិយាល័យ​អប់រំ​ស្រុក តែងតែ​កាត់​ពី​នាយក​សាលា និង​បុគ្គលិក​ទាំងអស់ ហើយ​បុគ្គលិក​ដែល​បង្រៀន​២​ពេល ផ្សេងទៀត ត្រួវ​កាត់​ម្នាក់​៣​ម៉ឺន​រៀល ,​ថវិកា​ ​PB មួយ​សាលា កាត់​៥​ម៉ឺន​រៀល , ចំណែក​ថវិកា​ថ្ងៃ​ព្រ​ហ​ស្ប​ត៏​ថ្នាក់​បំប៉ោង​តាម​សាលា មួយៗ​កាត់​១​ម៉ឺន​៥​ពាន់​រៀល ។​ ​លោក អ៊ឹម រតនៈ ជា​មន្ត្រី​កាន់​ផ្នែក​បេឡា និង​បឋម នៅ​ការិយាល័យ​អប់រំ​ស្រុក​សាលា​ក្រៅ ដែល​ត្រូវគេ​ដក​ពី​តំណែង បាន​រៀបរាប់​ឱ្យដឹងថា​៖​នៅ​ល្ងាច​ថ្ងៃទី​៦ ខែឧសភា ២០១៤ ប្រធានការិយាល័យ​អប់រំ​ស្រុក​លោក ដួង ស្នា បានមក​ដក​កូនសោ​ទូដែក​ពី​លោក ហើយ​ប្រាប់​លោក​ថា ការដក​កូនសោ​ទូដែក​នេះ​ជា​បណ្តោះអាសន្ន​នោះទេ ។

លុះដល់​ថ្ងៃទី​៧ ខែឧសភា មន្ត្រី​ធ្វើការ​នៅ មន្ទីរអប់រំ​ចំនួន​៤​នាក់ បាន​ចុះមក​ការិយាល័យ​អប់រំ​ស្រុក ដោយមាន​លោក ជួប សម្បត្តិ ជា អនុប្រធាន​មន្ទីរអប់រំ លោក គង់ ស៊ី​យ៉ាន ប្រធានការិយាល័យ​គណ​នេ​យ្យ​មន្ទីរអប់រំ លោក ទ្រឿ​ង រដ្ឋ​វាសនា ជា​បេឡា​នៃ​មន្ទីរអប់រំ​ខេត្ត បានមក​រាប់​សាច់ប្រាក់​នៅក្នុង​ទូដែក​នោះ ។ ប្រភព​បន្តថា​៖ ក្រោយមក​លោក​ពិន តា​រ៉ា ជា​អនុប្រធាន​ការិយាល័យ​បុគ្គលិក​នៃ​មន្ទីរអប់រំ​ខេត្ត​ប៉ៃលិន បានមក​សួរនាំ​គាត់ ពី​រឿង​លោក ឆ​យ សុជាតិ នាយក​អនុវិទ្យាល័យ​ផ្សារ​ព្រំ ដែល​បើកប្រាក់​បៀរ​វត្ស​ន៍​ជំនួស​បុគ្គលិក ។

ស្រប ពេលនោះ​ដែរ​លោក​អនុប្រធាន​ការិយាល័យ​បុគ្គលិក បាន​ប្រើ​ពាក្យសំដី​មិន​សមរម្យ ដោយ ឱ្យ​រូបគាត់​និយាយ​រឿងរ៉ាវ​ទាំងអស់​ដែល​កើតមាន​នៅក្នុង​ការិយាល័យ​អប់រំ​ស្រុក​ឲ្យ​ស្តាប់ បើសិនជា​គាត់​មិន​ព្រម​និយាយប្រាប់​ទេ មិន​អាចជួយ​បានទេ ដោយ​ភ័យខ្លាច​ក្នុងការ​គំរាម​រូបគាត់​ក៏​រៀបរាប់​ប្រាប់ថា ប្រធានការិយាល័យ​អប់រំ​ស្រុក ឱ្យ​បើកប្រាក់​បៀរ​វត្ស​ន៍​ជំនួស គឺ​បើក​ជា​រៀងរាល់ឆ្នាំ ។ ចំពោះ​ការបើក​ថវិកា​គ្រូបង្រៀន​ពីរ​ពេល​រួចរាល់​ហើយ លោក​ក៏​ប្រាប់​ពី​រឿង​ឱ្យ​ចែក​ថវិកា​រវាង​ប្រធានការិយាល័យ និង​នាយក​សាលា​ផ្សារ​ព្រំ ជា​រៀងរាល់ឆ្នាំ មិនមែន​ទើបតែ​ឆ្នាំនេះ​ទេ ។ ​ពាក់ព័ន្ធ​ករណី​ខាងលើ លោក​ដួង ស្នា ប្រធានការិយាល័យ​អប់រំ​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹងថា​៖ ចំពោះ​រឿង ការ​កាត់​ប្រាក់​គ្រូបង្រៀន ,​បំប៉ោង​តួលេខ ,​កាត់​ប្រាក់​PB តាម​សាលា លោក​មិនដឹង​នោះទេ ។​ ​

ដោយឡែក លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​៖ តាមពិត​គ្រូបង្រៀន​នៅ​ស្រុក​សាលា​ក្រៅ មិនមាន​គ្រូ​ណា បាន​ឈប់​យូរ​ទេ តែបើ​ឈប់​យូរ ខាង​មន្ទីរ​និង​ហៅ​មក​នែ​នាំ ហើយ​បើ​ឈប់​២​ទៅ​៣​ខែ ខាង​មន្ទីរ​និង​បង្វិល​ថវិកា​នេះ ចូល​ថវិការដ្ឋ​វិញ ។ លោក​ប្រធាន​មន្ទីរ​បន្តថា​៖ ចំពោះ​ការ​លប់ឈ្មោះ​ពួកគាត់​នេះ ដោយសារ​វា​អសកម្ម​ក្នុង​ការងារ ណាមួយ ជួនកាល​គាត់​ទៅ​ប្រទេស​ថៃ​មិនបាន​បម្រើ​ការងារ ប៉ុន្តែ​មុន​និង​លប់ ខាង​មន្ទីរ​ខិតខំ​ស្វែងរក​គាត់ ឲ្យ​អស់​លទ្ធភាព ប្រសិន​រក​មិនឃើញ ខាង​មន្ទីរ​និង​ស្នើរ​សុំ​ទៅ​ថ្នាក់លើ ដើម្បី​លប់ឈ្មោះ​តែម្តង ។

ក្នុងករណី​គ្រូ​ឈប់ ហេតុអ្វី​បាន​បើក​ប្រាក់ខែ នេះ​ដោយសារតែ​ខាង​មន្ទីរ​កំពុង​ស្វែងរក មាន​គ្រូ​ខ្លះ​ទៅតាម​ប្តី នៅ​ឆ្ងាយ​ផងដែរ ។​ ​សូមបញ្ជាក់ថា​៖ យោងតាម​ច្បាប់ ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា​៖ ការតែងតាំង ការដំឡើង​ថ្នាក់ ការផ្លាសប្តូរ ការដាក់​ក្រៅ​ដំណែង ឫ​ការដាក់​ឲ្យ​នៅក្រៅ​ក្របខ័ណ្ឌ ត្រួវ​សម្រេច​ដោយ​ព្រះរាជ​ក្រិ​ត្យ អនុ​ក្រិ​ត្យ ឫ​ប្រកាស​។

ការបញ្ឈប់​លែង​ឲ្យ​ធ្វើការ​ដោយ​បង្ខំ ការដាក់​ឲ្យ​ចូល​និវត្ត​ន៏​មុន​កំណត់ និង​ការហូតងារ​នៃ​អ្នករាជការ​ក្របខ័ណ្ឌ ត្រួវ​សម្រេច​ដោយ​ព្រះរាជ​ក្រិ​ត្យ អនុ​ក្រិ​ត្យ ឫ​ប្រកាស ស្របតាម​លក្ខន្តិកៈ​ដោយ​ឡែក​នៃ​អ្នករាជការ​នេះ (​មាត្រា​៥) ។ ចំពោះ​មាត្រា​៧ និយាយថា អ្នករាជការ​ក្របខ័ណ្ឌ​អាចដាក់​ឲ្យ​ទៅ បំរើការ ឫ​បំពេញ​មុខងារ​ក្រៅពី​ក្របខ័ណ្ឌ ដើម​របស់ខ្លួន​បាន ក្នុងករណី​ចំ​បាច់ និង​មានការ​យល់ព្រម​ពីសា​ម៉ី​ខ្លួន ។ អ្នករាជការ​ក្របខ័ណ្ឌ មាន​សិទ្ធិ​សុំ​ផ្លាស​កន្លែងធ្វើការ​ទៅតាម​ប្តី ឫ​ប្រពន្ធ​បាន ៕download (2) download (1) download