​ដីព្រៃ​លិច​ទឹក​ចំណុច​ហាមឃាត់​នៅ​ឃុំ​ពាម​ឆ្កោក​ស្រុក​ជល​គី​រី ត្រូវបាន​គ្រឿងចក្រ​ ​ឈូក​ឆាយ​ជលផល​និង​អាជ្ញាធរ​សម្ងំស្ងៀម​

0

​ ​ខេត្តកំពង់ឆ្នាំង​: ចំណុច​ព្រៃធំ ជា​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ហាម​ច្បាប់​ឃាត់ ស្ថិតនៅក្នុង​ឃុំ ពាម​ ​ឆ្កោក ស្រុក ជល​គី​រី ខេត្តកំពង់ឆ្នាំង ត្រូវបាន​គ្រឿងចក្រ​សំរុកចូល​ឈូក​ឆាយ រួច​ជា​ស្ថាពរ ប្រមាណ​៣​ហិតា​ហើយ​កាលពី​បំណាច់​ខែមិថុនា​ឆ្នាំ​២០១៤​កន្លងមក​ថ្មីៗ​នេះ ហើយ​បច្ចុប្បន្ននេះ​

ជន ដែល​រំលោភ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ហាមឃាត់​បាននិងកំពុង​នាំ​ក្រុមគ្រួសារ​ទៅ​កាប់​ទន្ទ្រាន​ ​បន្តទៀត ជា​ប្រយោជន៍​ពង្រីង​និង​កាន់កាប់​ដីព្រៃ​នេះ ជា​កម្ម​សិទ្ធ​។​ ​

​លោក​ទិ​ត្យ អឿន ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៤ លោក​បានទទួល​ដំណឹង​ថា​មាន​គ្រឿងចក្រ​ចូលមក​ឈូក​ឆាយ ដីព្រៃ​ធំ ជា​ចំណុច​ច្បាប់​ហាមឃាត់ ប៉ុន្តែ លោក​មិនបាន​ទៅ​មើល​នោះទេ ក្រោយមក​នៅ​ថ្ងៃទី​៣០ ខែ​ដដែល​លោក​បាន​ទៅ​មើលឃើញ​ព្រៃធំ​នៅ​ចំណុច​ច្បាប់​ហាមឃាត់​នោះ ត្រូវបាន​គេ​ឈូក​ឆាយ រួច​ស៊ើ​មៗ​ប្រមាណ​ជា​៣​ហិតា ដោយ​ដើមឈើ​ដែល​គរ​ទុក​នោះ​នៅ​ស្រស់ៗ​នៅឡើយ ហើយក៏​មាន​ ​មនុស្ស​៥​នាក់​កំពុង​កាប់​ទន្ទ្រាន​ដីព្រៃ​នោះ​បន្តទៀត​។ ចំពោះ​ជន​ដែល​កំពុង​កាប់​ព្រៃ​នេះ បាន​ឆ្លើយ ដោយ​អារម្មណ៍​ទើសទាល់​ថា​ពួកគាត់​ជា​ឈ្នួល​របស់គេ​តែប៉ុណ្ណោះ​។​ ​

​លោក​ទិ​ត្យ​អឿន​បាន​បន្ត​ឲ្យ​ដឹងថា ទោះជា​យ៉ាងនេះ​ក្ដី ក៏​ប្រជាកសិករ​នៅ​ក្បរ​បាន​និយាយ​ឲ្យ ដឹងថា​កាលពី​៤-៥​ថ្ងៃមុន​មាន​គ្រឿងចក្រ ចូលមក​ឈូក​ឆាយ​នៅ​ដីព្រៃ​ហាមឃាត់​នេះ ហើយ​កន្លែង នេះ​ជា​ព្រៃ​សុទ្ធសាធ​សំរាប់​ត្រី​ពង​កូន​តែម្ដង​។​ ​លោក សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​កំពង់​ឆ្នាំង បាន​ប្រាប់​កម្ពុជា​ថា ថ្មី​លោក​មិនដឹង រឿង នេះ​ទេ រង់ចាំ​លោក​ឲ្យ​ខាង​សង្កាត់​ទៅ​មើល​។​ ​ ​ព័ត៌មាន​ចុងក្រោយ​នៅ​ថ្ងៃទី​៣​នេះ លោក​សុង សារឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល សង្កាត់ ជល​គី​រី​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ថា លោក​ទៅ​ត្រួតពិនិត្យ​តាម​បញ្ជា​របស់ លោកនាយ​ខណ្ឌ​រួច ហើយ​គឺមាន​ការ​ឈូក​ឆាយដី​ព្រៃធំ​នៅ​តំបន់​ច្បាប់​ហាមឃាត់​មែន​ប៉ុន្តែ​មាន​ទំហំ​ប្រមាណ​១.៨០​ហិតា​ ​តែប៉ុណ្ណោះ ចំពោះ​ដីព្រៃ​សុទ្ធ​។​

ចំពោះ​សំណួរ​កម្ពុ​ជាថ្មី​សួរថា តើ​មាន​វិធាន​ដូចម្ដេច បើ​មាន​ដូច្នេះ លោក​សុង សារឿន ហាក់ ពុំ​ហាក់​មាន​ចម្លើយ​ច្បាស់លាស់​នោះទេ គ្រាន់តែ​តប​ថា ដីព្រៃ​នេះ​ពុំមែន​នៅ​ជា​តំបន់​នោះទេ ប៉ុន្តែ​វា ជា​ដី​ដែល​ច្បាប់​ហាមឃាត់ ស្ថិតនៅ​ព្រុំប្រទល់​តំបន់​៣​និង​តំបន់​២ ។​ ​ ​គួរ​បញ្ចាក់​ថា​នៅ​ស្រុក​ជល​គី​រី ដែលជា​ស្រុក​មាន​ប្រជាពលរដ្ឋ​៥​ឃុំ រស់នៅ​តាម​ដង​ទន្លេសាប នោះ បាននិងកំពុង​គ្រឿងចក្រ សំរុក​ចូលធ្វើ​សកម្មភាព​ប្រមាណ​ជាង​២០​គ្រឿង ក្រោមរូបភាព មាន ច្បាប់​អនុញ្ញាតិ​ពុំ​គ្រប់គ្រាន់​របស់​អាជ្ញាធរ​ស្រុក​ជល​គី​រី ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ជល​ជា​សមត្ថ កិច្ច​ជំនាញ​ក្នុង​រឿងនេះ​ល្វីងមុខ​។​

ចំណែក​គ្រឿងចក្រ​ទាំងនេះ មាន​គ្រឿងចក្រ ប្រភេទ​ត្រាក់ទ័រ​រុញ​ពី មុខ​និង​នង្គ័ល​ភ្ជួរ​ពីក្រោយ មាន​ប្រមាណ​១០​គ្រឿង ជា​របស់​កសិករ​ផ្ទាល់​និង​ជួល​គេ​មកពី​ខាងក្រៅ ចំណែក​ត្រាក់ទ័រ ប្រភេទ អា​ប៊ុល គឺមាន​ជាង​១០ គ្រឿង គឺ​ជួល​គេ​មកពី​ខាងក្រៅ ទាំងអស់​។​ ​ ​ដោយសារ​ឆ្នាំនេះ លោក​អភិបាលខេត្ត​ឡើង​ថ្មី ដោយ​ទំនង​ស្លុង​អារម្មណ៍​នឹង​ការបញ្ចូល សម្លេង​របស់​អាជ្ញាធរ​ស្រុក ជល​គី​រី ក៏​បន្ធូរដៃ​ឲ្យ​ចុះហត្ថលេខា​ត្រឹម​ស្រុក​។ ទី​ផុត​ការ​ឈូក​ដី​មាត់បឹង មាត់​ព្រែក​និង​ទន្លេ​ចាប់ផ្ដើម​គគ្រឹក ក្រោមរូបភាព​ឈូក​ដីស្រែ​ចំការ និង​បែរ​ក្បាល​ឈូក​ចួ​ល​ដីព្រៃ តំ បន់​ហាមឃាត់​តែម្ដង គឺ​

មួយ​ពព្រិច​ភ្នែក អង្ករ​ក្លាយជា​បាយ ដីព្រៃ​ក្លាយជា​ដីស្រែ​ចំការ ចំណែក​សម ត្ថ​កិច្ច​អាជ្ញាធរ​ប្រើ​ក្បាច់ កន្ទេល​ធំ​ប្រ​លំ​ដេក លូកដៃ​យកលុយ​សម្ងុំស្ងៀម​។​ឯ​សមត្ថកិច្ច​រដ្ឋបាល ជលផល​រត់​បាតជើង​ស ព្រាត​ដើម្បី​ទប់​ស្ដា​ត់​។​អង្គហេតុ​ខាងលើនេះ សូម​លោក ឈួ​រ ចាន់​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ជ្រាប វា​ជា​ដំណឹង​របស់​ប្រជាពលរដ្ឋ ហើយ​ជា​លទ្ធផល​ជាក់ស្ដែង​ការ​ ​អស់ជំនឿ​របស់​ប្រជាពលរដ្ឋ​គឺ​បាន​សំដែង​ចេញ​ឲ្យ​ដឹង​កន្លងមក​រួចហើយ​៕kk kkk k