Rafael Nadal ចូលរួមបើកការប្រកួត Rio State Championship Derby Match

0

បាល់ទាត់៖ ពហុកីឡដ្ឋានដែលសម្រាប់រៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ វគ្គផ្ដាច់ព្រ័ត្រ Maracana នាទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បានបើកការប្រកួតក្នុងជំនួប Derby Match រវាងក្រុម Vasco de Gama នឹង Flemengo

ជាលើកដំបូងចាប់តាំងពីបានរៀបចំការប្រកួតរវាងក្រុមប្រេស៊ីល នឹងអេស្ប៉ាញក្នុងឆ្នាំ ២០១៣ នៃព្រឹត្តការណ៏ FIFA Confederations Cup ។ នេះជាការចូលរួមមួយពីអត្តពលិកដ៏កំពូលលើពិភពលោក គឺតារាវាយតេន្នីសសញ្ជាតិអេស្ប៉ាញ Rafael Nadal

បានចួលរួមក្នុងការបើកការប្រកួតដោយទាត់បាល់លើទីលាន ។ Nadal បានអង្គុយទស្សនារហូតដល់ ចប់ការប្រកួតដោយក្លឹប Flamengo យកឈ្នះ 2-1 ទៅក្រុម Vasco de Gama ។ គួរបញ្ជាក់ថាសម្រាប់ Nadal គេនឹងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ Rio Open នៅថ្ងៃព្រហស្បតិ៍ខានស្អែកនេះ តទល់នឹងកីឡាករមិត្តរួមជាតិ Daniel Gimeno-Traver ផងដែរ ៕Sport 01