តិន្នីស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះគឺកីឡាការិនី Lucie Safarova បានប្រកួតយកឈ្នះ ១០ ពិន្ទុចុងក្រោយដើម្បីដណ្ដើមបាន ជ័យជំនះក្នុងលទ្ធផល 6-3 នឹង 7-5 ទៅលើកីឡាការិនី Sloane Stephens ក្នុងការប្រកួតជុំដំបូងនៃព្រឹត្តិការណ៍ Dubai Duty Free Tennis Championhips ដែលបានរៀបចំធ្វើឡើងនៅ Aviation Club Tennis Centre នាប្រទេសអារ៉ាប់រួម ។ កីឡាការិនីឆេក Safarova ពិតជាធ្វើបានល្អក្នុងការចាប់ផ្តើម បានវាយយកឈ្នះ breaking points ទៅលើកីឡាការិនី Stephens នៅក្នុងថ្ងៃបើកការប្រកួតនេះ ។
កីឡាការិនីលំដាប់ទី ១៨ Stephens ចាប់ផ្ដើមដោយការខ្ជះខ្ជាយគ្រាប់បាល់ ពោលគឺផ្លាតឱកាសចាញ់ក្នុងសិតទី ១ ដោយលទ្ធផល 6-3 មុនពេលដែលការប្រកួតនៅសិតទី ២ គឺលទ្ធប្រទាញប្រទុង 5-4 ក៏ប៉ុន្តែនាង Safarova លេខ ២៨ ពិភពលោករូបនេះធ្វើបានល្អជាងទើបអាចក្ដោបបានជ័យជំនះនេះ ៕