បាល់ទាត់៖ ថ្វីបើបើប៉ុន្មានប្រកួតចុងក្រោយ Leverkusen ធ្វើមិនសូវបានល្អនៅក្នុងស្រុក តែរាត្រីនេះពួកគេនៅតែមានទំនុក ចិត្តក្នុងការប្រកួតជួបភ្ញៀវសំបូរលុយនៅបារាំង Paris Saint Germain វគ្គ 16 ក្រុមចុងក្រោយ។ នេះគឺជាការប្រកួតដំបូង បំផុតដែលក្រុមទាំងពីរជួបគ្នា ខណៈដែល Leverkusen មានប្រវត្តិល្អឥតខ្ចោះនៅពេលជួបក្រុមបារាំងនៅក្នុងផ្ទះ។ និយាយនៅក្នុងសន្និសីទសារព័ត៌មាន ខ្សែបំរើនិងជាប្រធានក្រុម Simon Rolfes បាននិយាយថា ម្នាក់ៗពិតជាគិតថា Paris នឹងឈ្នះ តែកីឡាករប្រកួតមិនដូចគ្នាទេ គឺតែងតែមានទំនុកចិត្ត និង ការប្ដេជ្ញាចិត្តរៀងៗខ្លួន។
ចំណែកគ្រូបង្វឹក លោក Sami Hyypia ក្រុមរបស់លោកពិតជាមានឱកាសឈ្នះក្នុងផ្ទះ តែក្ដីបារម្ភរបស់លោកនោះគឺ Zlatan Ibrahimovich។ ថ្មីៗនេះ Leverkusen ទើបតែបានចាញ់ Schalke 04 នៅក្នុងផ្ទះ ហើយក៏ចាញ់ក្នុងផ្ទះនៅ German Cup ក្រោមថ្វីជើង Kaiserslautern ផងដែរ។
11 នាក់ដំបូងរបស់ Leverkusen មាន អ្នកចាំទី Leno ខ្សែការពារមាន Hilbert, Wollscheid, Saphic និង Boenisch ខ្សែបំរើមាន Lars Bender, Simon Rolfes និង Castro ឯខ្សែប្រយុទ្ធ មាន Can, Stefan Keissling និង Son។ ចំណែកគ្រូបង្វឹក Paris Saint Germain លោក Laurent Blance បានអោយដឹងថា គូប្រកួតរបស់លោក Bayer Leverkusen មានប្រព័ន្ធប្រយុទ្ធប្រកបដោយគ្រោះថ្នាក់ តែចន្លោះប្រហោងនៅខ្សែការពារ។
លោកបានបន្តទៀតថា កីឡាកររបស់ Leverkusen សុទ្ធតែជាកីឡាករដែលមានល្បឿនលឿន ដែលនេះជាបញ្ហាមួយដែរសំរាប់ក្រុមរបស់លោក។ Paris Saint Germain ថ្ងៃនេះខ្សែប្រយុទ្ធជួរមុខបីនាក់គឺ Javier Pastore, Zlatan Ibrahimovic និង Ezequel Lavezzi ហើយកីឡាករចំណូលថ្មី Yohan Cabaye ក៏ចូលលេងដែរមានដៃគូខ្សែបំរើពីរនាក់ទៀតគឺ Thiago Motta និង Jeremy Menez។ អ្នកចាំទីគឺ Sirigu ខ្សែការពារមាន Thiago Silva, Marquinhos, Digne និង Gregory Van der Wiel។