Vidic ព្រមព្រៀងផ្លាស់ទៅ Inter Milan នៅរដូវកាលក្រោយ

0

​ខ្សែការពារ​ក្លិប​បិសាច​ក្រហម Manchester United កីឡាករ ណេ​ម៉ាន់​ចា វី​ឌី​ក (Nemanja Vidic) ត្រូវបាន ក្រុម​អ្នកសារព័ត៌មាន​អះអាងថា នឹង​ផ្លាស់​ទៅកាន់​ក្លិប Inter Milan នៅពេល​បញ្ចប់​រដូវ​កាល​នេះ ។​ ​ថ្មីៗ​នេះ​ខ្សែការពារ​កណ្តាល​អន្តរ​ជាតិ​ស៊ែ​ប​ប៊ី​រូបនេះ​បានប្រកាស​ពី​ការសម្រេចចិត្ត​របស់ខ្លួន​ចាក​ចេញពី​ក្លិប​បិសាច​ក្រហម​បន្ទាប់ពី​រូបគេ​បាន​ចំណាយពេល ៨ ឆ្នាំ​នៅ​ជាមួយ​ក្លិប​ជើងឯក​អង់គ្លេស​មួយ​នេះ ។​

​យោងតាម​គេហទំព័រ Goal.com បាន​អះអាងថា ក្លិប Inter មាន​ចំណាប់អារម្មណ៍​ចង់​ទិញ Vidic ហើយ​ខ្សែការពារ​រូបនេះ​បាន​យល់ព្រម​ផ្លាស់​ទៅកាន់​ក្លិប​បាល់ទាត់​របស់​អ៊ីតាលី​មួយ​នេះ​នៅ​រដូវ​កាល​ក្រោយ ។​ ​គួរ​បញ្ជាក់ថា ប្រភព​ដដែល​បាន​អះអាងថា Vidic នឹង​ព្រមព្រៀង​ចុះកិច្ចសន្យា​រយៈពេល ២ ឆ្នាំ​ជាមួយ Inter Milan ៕ ​unnamed