ខេត្តបន្ទាយមានជ័យ បើទោះបីជាថ្ងៃអាទិត្យគឺជាថ្ងៃឈប់សំរាកយ៉ាងណាក៏ដោយក៏លោក. អាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យនិងលោក ស្រីចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងមន្ត្រីនគបាលក្រោមឱវាទចំនួន86នាក់បានចុះធ្វើអនាម័យដើម្បីសំអាតបរិស្ថាន. ឲស្របនិងពាកស្លោកថា នគបាលសមនិងទីក្រុងស្អាត ពិធីនេះធ្វើនាព្រឹកថ្ងៃទី 20ខែកក្កដា ឆ្នាំ2014នៅជុំវិញក្រុងសិរីសោភ័ណ។ លោកអាត់ខែម បាននិយាយប្រាប់អ្នកយកព៍មានឲដឹងថា ដោយមានការចង្អុលបង្ហាញពី លោកនាយ ឧត្តមសេនីយ៍ ផ្កាយមាស4 នេត សាវឿនអគ្គស្នងការនគបាលជាតិឲ យកថ្ងៃឈប់សំរាកឲលោកដឹកនាំកំលាំងនគបាលមន្ត្រីក្រោមឱវាទចុះធ្វើអនាម័យដើម្បីសំអាតបរិស្ថានជុំវិញក្រុងសិរីសោភ័ណ។
លោកអាត់ខែមបាននិយាយបន្តថា ក្រុមនគបាលរបស់លោកមានគ្នាចំនួន86នាក់ ប្រដាប់ទៅដោយ កាំបិត កន្ត្រៃកាត់ស្មៅ ចបជីក អំបោសនិងសំភារះផ្សេងៗទៀតដើម្បីសំអាតបរិស្ថានជុំវិញក្រុងដូចជាកន្លែង ទីសាធារណះ ជុំវិញផ្សារ និងកន្លែផ្សេងៗជាច្រើន។ព្រោះបរិស្ថានវាមានសារះសំខាន់ណាស់សំរាប់ប្រជាពលរដ្ធក្នុងខេត្តបន្ទាយមានជ័យយើងនេះដូច្នេះសិស្ស និសិត្ស. ប្រជាពលរដ្ធ ត្រូវចូលរួមធ្ធើអនាម័យសំអាតបរិស្ថានឲបានគ្រុប់ៗគ្នា។
លោកអាត់ខែមបាននិយាយបន្តថា ក្រៅពីការងារសំអាតជំវិញខេត្តនោះនគបាលជាក្រុមការងាររបស់លោកអនុវត្តនកន្លងមកបានធ្វើឲការងារជាច្រើនផ្នែកសម្រាប់បំរើជូនប្រជាពលរដ្ធនិងសង្គមពិសេសផ្នែកមនុស្សធ៍មគឺជួយប្រជាពលរដ្ធដែលជួបប្រទះក្នុងជីវភាពខ្វះខាតលំបាកនិងប្រជាពលរដ្ធដែលជួបប្រទះគ្រោះធម្មជាតិផ្សេងៗហើយការជួយផ្នែកមនុស្សធ៏មនេះធ្វើឡើងទៅតាមលទ្ធភាពធ្វើទៅបានដោយមិនប្រកាន់ 
ពូជសាសន៍និងនិន្នការអ្វីឡើយ។លោកបាននិយាយបន្តថា បរិស្ថានគឺជាអាយុជីវិតរបស់យើងគ្រប់ៗគ្នាសំរាមជាប្រភពនៃមេរោគដូច្នេះយើទាំងអស់គ្នាត្រូវសំអាតបរិស្ថានឲបានស្អាតគ្រុប់គ្នា លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ធទាំងអស់ក្រោយពេលហូបចុកក្នុងគ្រុមគ្រួសារនោះត្រូវចេះវេចខ្ចប់សំណល់សំរាមឲបានត្រឹមត្រូវរួចយកទៅបោះចោលក្នុងធុងសំរាមដើម្បីឲឡានដឹកសំរាមយកទៅចាក់ចោលនៅទីលានចាក់សំរាម។




































