គោយន្ដ​បុក​ស័​រ​មួយគ្រឿង​ដឹក​ក្រញូង​ពេញ​ចេញពីរ​ស្រុក​សណ្ដាន់​

0

​កំពង់ធំ​= បទល្មើស​ដឹកឈើ​ក្រញូង​បាន​កើតមាន​ជារឿយៗ​ចេញពីរ​ស្រុក​សណ្ដាន​តាម​គោយន្ដ​បុក​ស័​រ​ដោយ​មិន​ក្លាចញញើត​ពីរ​សំណាញ​ច្បាប់​ទាល់តែសោះ​ក៏​ព្រោះតែ​ខ្មោច​ស្រុក​អោយដៃ​ទើប​ខ្មោច​ព្រៃ​ហ៊ាន​ទង្វើ​នេះ​កើត​មាននៅ​ម៉ោង​១,៤០​នាទី​រលង​អា​ទ្រាត​ឈានចូល​ថ្ងៃទី​២០​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​នៅក្នុង​ភូមិ តា​អោន ឃុំ​ឈូក ស្រុក​ប្រសាទ​សំបូរ ខេត្តកំពង់ធំ ​បទល្មើស​នេះ​ក្រោយពីរ​ទទួល​ពត៍​មាន​ភ្លាម​ឯកឧត្តម​គង់​វិមាន​អភិបាលរង​ខេត្តកំពង់ធំ​បាន​បញ្ចា​អោយ លោក​តិ​ប​ញាតា នាយ​ខ័​ណ្ឌ​ររ​រ​រដ្ន​បាល​ព្រៃឈើ​កំពង់ធំ​ដឹកនាំ​កំលាំងចំរុះ​មាន កំលាំង​តំបន់សឹករង​កំពង់ធំ លោក​សុខ​សម្បត្តិ​មេ​បញ្ចា​ការ​សឹក​រង​ស្រុក​ប្រាសាទ​សំបូរ​ព្រមទាំង​កំលាំង​មេព្រៃ កំលាំង​អាជ្ញា​ធ័​រ​ដែនដី ប៉ូលិស​ជាច្រើន​នាក់​ទៀត​។​

ការចុះ​ប​ង្គ្រា​ប​នេះ​ត្រូវបាន​គេ​ស្គាល់​និង​ឃើញ​នៅក្នុង​បរិវេណ​ផ្ទះ​របស់ ឈ្មោះ​អែម​ភី ជា​ប្ដី​និង​ឈ្មោះ​អួ​ង​អាន ជា​ប្រពន្ធ​ដែល​បានរស់នៅ​ក្នុងភូមិ​តាអោ​ន​នេះ តាម​ប្រភព​ពត៍​មាន​ពីរ​ប្រជា​ពល​រដ្ន​បានអោយដឹងថា គាត់​មានមុខរ​បរជា​អ្នកទិញ​ដំលូង​ក្រៀម​និង​បន្លំ​ដឹកឈើ​ក្រញូង​តាម​បាត​រថយន្ដ ការប្រព្រឹត្ត​បែបនេះ​ទៅបាន​ក៏​ព្រោះតែ​សមតិ​កិច្ច​តាម​ដងផ្លូវ​និង​អាជ្ញា​ធ័​រ​ដែនដី​មួយចំនួន​ដែល​ត្រូវ​ម្ចាស់​បទល្មើស​សែន​ជា​យូរ​ឆ្នាំ​ហើយ​

រហូតដល់​ស្រវឹង​ហៀរ​ទឹកមាត់​ហៀរ​ទឹក​ករ​មើលផ្លូវ​លេង​ឃើញ អង្គុយតែ​មួយកន្លែងរ​ហូត​ជាប់​ត្រគាក​ងាកខ្លួន​មិន​រួច​ទៀតផង​។​លុះ​ព្រឹក​ឡើង​ឈើ​ក្រញូង​ដែល​បាន​ដឹក​ចូលក្នុង​បរិវេណ​ខាងក្រោយ​ផ្ទះ​នោះបាន​បាត​អស់​ដោយ​ជនល្មើស​បាន​កាត់​របង​លួស​រួច​ប​ញ្ចូ​ន​ឈើ​ទាំងនោះ​ចេញ​

អស់ទាំង​យប់​ដោយ​សមតិ​កិ​ច្ជ​មិន​នឹកស្មានថា​មាន​ច្រក​ក្រោយ​សោះ ម្យ៉ាង​ដោយមាន​ភ្លៀង​ងងឹត​ផង​នោះ​ធ្វើអោយ​ជនល្មើស​ប​ញ្ចូ​ន​ឈើ​យ៉ាង​រលូន​បាត់អស់​ទៅ​នៅសល់តែ​ក្រ​ញ៉ូ​ង​តូចៗ​១៦​ដុំ​និង​ក្រ​ញ៉ូ​ង​ចាស់​កប់​ដី​២​ដុំ​តែប៉ុណ្ណោះ​ដែលមាន​ទំងន់​២៧៧​គីឡូក្រាម​បន្ទាប់មក​សមតិ​កិច្ច​បាន​កត់​កំណត់ហេតុ​កសាង​សំនុំរឿង​ដើម្បី​ចាត់វិធានការ​តាម​និតិ​វិធី​នៃ​ច្បាប់​៕ ​Image1 Image1 Image2 Image3