វាយប្រហារ​គ្រាប់បែក​នៅ​អ៊ីរ៉ាក់​ស្លាប់​និង​របួស​ជាង​៧០​នាក់​

0

​ការវាយប្រហារ​គ្រាប់បែក ការស្លាប់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​បានក្លាយ​ទៅជា​រឿង​ធម្មតា​ទៅហើយ ដោយ​គ្មាន​អ្នកណា​ភ្ញាក់ផ្អើល​ពី​ការស្លាប់​ទៀត​នោះឡើយ​។ នៅ​ថ្ងៃទី​១៨​កុម្ភៈ​កន្លងមក​មានការ​វាយប្រហា​រ​គ្រាប់បែក​សាំង​សម្លាប់​មនុស្ស​៤៩​នាក់​នៅ​ទីក្រុង​បា​ដា​ត​និង​ទីក្រុង ហ៊ីល​ឡា​ប្រទេស​អ៊ីរ៉ាក​។​ ​កាលពី​ខែ​មុន​មនុស្ស​ជាង​១០០០​នាក់​បាត់​បង់ជីវិត​ក្នុងការ​វាយប្រហារ ភាគច្រើន​សម្តៅ​ទៅលើ​ជនជាតិ​Shia និង​គោលដៅ​របស់​រដ្ឋាភិបាល​។ ចំណែក​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​សម្លាប់​មនុស្ស​៤៩​នាក់​និង​រាប់សិប​នាក់​ផ្សេងទៀត​រងរបួស មិនទានមាន​ក្រុម​ណាមួយ​ចេញមុខ​ទទួល​ថា​ជា​ទង្វើ​របស់ខ្លួន​នៅឡើយ​។ ​

ប៉ូលិស​អ៊ីរ៉ាក​បាន​ឲ្យ​ដឹងថា ការវាយប្រហារ​នាពេល​កន្លងមក​ធ្វើឡើង​ដោយ​រថយន្ត​ចត​នៅ​ចំណតរថយន្ត​ឬ​ជិត​តំបន់​ពាណិជ្ជកម្ម នានា​ដែលមាន​មនុស្ស​ច្រើន​។ នៅ​ថ្ងៃទី​១៨​នោះដែរ ទាហាន​អ៊ីរ៉ាក់​១៣​នាក់​បាន​ស្លាប់​ដោយ​ការវាយប្រហារ​ដាច់ដោយឡែក​ផ្សែង​ទៀត​ទៅលើ​ទាហាន​ដែលជា​ជនជាតិ​សាន់​នី​នៅ​ទីក្រុង​ហ្វា​ឡូ​ចាស់ ខេត្ត​អែន​ប៉ា​។ ខេត្ត​អែន​ប៉ា​តែងតែមាន​ការវាយប្រហា​រ​កើតឡើង ពី​ក្រុម​ពាក់ព័ន្ធ​និង​ក្រុម​ភេរវ​ករ​អាល​កៃ​ដា​៕ ​1 2 3