ស្ទឹងត្រែងៈ អ្នកសារព័ត៌មាន ចំនួន៣រូប ដែលសមត្ថកិច្ចខ្លួននាពេលនេះ ត្រូវបានប្រភពឲ្យដឹងថាៈ ១. ឈ្មោះ គឹម សុវណ្ណារិទ្ធ ជាអ្នកសារព័ត៌មាន នាគរាជ ។ ទី២.ឈ្មោះ មុំ ម៉ុន អ្នកកាសែតសង្គមខ្មែរ និងទី៣ .ឈ្មោះ គឹម ធឿន អ្នកកាសែត ជាតិខ្មែររស់ ដែលអ្នកទាំងបីរូបនេះ អ្នកយកព័ត៌មាន ប្រចាំខេត្តរតនៈគិរី ។
ប្រភពបានបន្តថា៖ អ្នកាសែតទាំងបីរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែកក្កដា នៅភូមិស្រែតាមី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ បច្ចុប្បន្ន កំពុងឃុំខ្លួនបណ្តោះអាសន្ន រងចាំការសាកសួរ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។
ប្រភពបានឲ្យដឹងទៀតថា៖ មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួននាពេលនេះ បន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋ រស់នៅភូមិស្រែតាមី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ប្តឹងអំពីការថតរូបភាព តាមលំនៅដ្ឋាន របស់អ្នកស្រុក ។
បើតាមការឲ្យដឹងពីក្រុមអ្នកសារព័ត៌មាន មួយចំនួនដែលធ្លាប់បានចុះទៅយកព័ត៌មាន នៅភូមិខាងលើ ត្រូវបានគេរាយការណ៍ថា នៅក្នុងតំបន់នេះ មានសិប្បកម្មឈើជាច្រើនកន្លែង កំពុងធ្វើអាជីវកម្ម តែគេមិនដឹងថា មានច្បាប់ ឬក៍អត់ច្បាប់យ៉ាងណានោះទេ ។
តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានខាងលើនេះ គ្រាន់តែជាព័ត៌មានបឋម ដែលអ្នករាយការណ៍យើង បានផ្តល់ក្នុងជំហានដំបូង ។ ចំពោះព័ត៌មានពិស្តារ នឹងលំអិតជូននាពេលក្រោយ ៕