ខេត្តកំពង់ធំ៖ លោក កើត រ័ត្ន នាយកវិទ្យាស្ថានក្រុងអង្គរ ត្រូវបានរាជរដ្ឋាភិបាល មានទំនុកចិត្តដោយមើល ឃើញភាពអំណត់អត់ធ្មត់ មានភាពក្លាហាន តស៊ូបំរើផលប្រយោជសាធារណៈជាច្រើនឥតគណៈនាកន្លងមក ព្រមទាំងមានចរិកចរិយា និងចំណេះវិជ្ជាខ្ពង់ខ្ពស់ ទើបត្រូវបានតែងតាំងឲ្យចូលកាន់តំណែងជាប្រធានមន្ទីរ មុខងារសាធារណៈខេត្តកំពង់ធំ ដែលជាមន្ទីរទើបតែប្រសូទថ្មី ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ។
ពិធីប្រកាសចូលកាន់តំណែង មុខងារសាធារណៈ ត្រូវបានប្រារព្វឡើងនៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងប្រតិភូអមដំណើរ និងមានការចូលរួម ពីសំណាក់អភិបាលរងខេត្តជាច្រើនរូប និងមន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ ប្រធានអនុប្រធានមន្ទីរ សិស្សានុសិស្ស ជុំវិញខេត្តចូលរួមផងដែរ ។ បន្ទាប់ពី ឯកឧត្តម អ៊ុយភារក្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងមុខងារសាធារណៈបាន អានសេចក្តីប្រកាសឲ្យលោក កើត រ័ត្ន ចូលកាន់តំណែង ឯកឧត្តម ពេជ្រ ប៊ុនធិន បានប្រគល់ប្រកាសនិងប្រគល់ត្រា រួចមក។ 
លោក កើត រ័ត្នបាន ឡើងមានមតិប្តេជ្ញាចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពង្រីករចនាសម្ព័ន្ឋ ពីរដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ ឲ្យទៅជាក្រសួងមុខងារសាធារណៈ និងមន្ទីរតាមបណ្តាខេត្តក្រុង មានតួនាទីជា សេនាធិការជូនក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដើម្បីផ្តល់សេវាសាធារណៈនិងគ្រប់គ្រងមន្ត្រី រាជការនៅ
ថ្នាក់ក្រោមជាតិ ដែលជាតួនាទីថ្មី និងមានសារៈសំខាន់ ក្នុងការចូករួមចំណែក អភិវឌ្ឍន៍ប្រទេស ជាតិ និងខិតខំប្រឹងប្រែង អនុវត្តន៍ឲ្យបានជោគជ័យ នូវប៉េសកកម្ម គោលដៅ យុទ្ធសាស្ត្រ និងទស្សនៈ វិស័យរបស់ក្រសួង ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។ 
ឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ បានមានមតិផ្តាំផ្ញើរ និងណែនាំឲ្យខិតខំបំពេញភារៈកិច្ច តាមតួនាទីដោយភាពស្មោះត្រង់ និងមានភាពយុត្តិធម៌ ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាព រីកចម្រើន និងជាទីពឹងរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ។ឯកឧត្តម ពេជ្រ ប៊ុនធិនបានមានប្រសាសន៍ថា ទឹកដីខេត្តកំពង់ធំ គឺជាទឹកដីធ្លាប់រស់នៅ ជាគ្រូបង្រៀន និង ជាការរីករាយបំផុតដែលបានជួបសិស្សរបស់
ឯកឧត្តមក៏ដូចជាសិស្សធ្លាប់រៀនជាមួយគ្នា និងសូមចូលរួមអប អរផងដែរ ដែលខេត្តកំពង់ធំ បានបង្កើតឲ្យមានមន្ទីរមុខងារសាធារណៈ ដែលជាមន្ទីរសម្រាប់ជួយដល់មន្ត្រី រាជការ ក្នុងការងារមុខងារសាធារណៈ ឯកឧត្តម ពេជ្រ ប៊ុនធិន បានបញ្ជាក់ទៅលើអភិបាលខេត្តកំពង់ធំ ក៏ដូចជាតាមមន្ទីរនានា ឲ្យទទួលយកជនពិការ មកធ្វើការជាមួយនៅក្នុងមន្ទីរដោយហាមមិនឲ្យភ្លេចដាច់ខាត ព្រោះតែហ៊ានភ្លេច និងត្រូវកាត់លុយរដ្ឋមន្ត្រីទទួលបន្ទុក ចូលទៅមូលនិធិជនពិការ តាមច្បាប់ ជាចុងក្រោយឯកឧត្តម បានអញ្ជើញទស្សនាមន្ទីរមុខងារសារធារណៈ ខេត្តកំពង់ធំ ។




































