ក្រុងប៉ោយប៉ែត៖ ពលករខ្មែរជាង៥០០០អ្នក កកស្ទះពេញច្រកទ្វារអន្តរជាតិប៉ោយប៉ែត រងចាំចេញទៅប្រទេសថៃ ហើយកាកកស្ទះនោះ គឺបណ្តាលមកពីភាគីខាងថៃឯណោះ ដែលចេញលេខរៀងជូនពលរដ្ឋខ្មែរ ចូលធ្វើបណ្ណ័លើសចំនួនកំណត់ ទើបមានកាកកស្ទះយ៉ាងដូចឆ្នេះ។ ក្នុងហេតុកាកកស្ទះពលករដូចខាងលើនោះ គឺកើតមានជារៀងរាល់ថ្ងៃនៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិតែម្តង ខណះដែលគេឃើញមានពលករខ្មែរប្រុសស្រីក្មេងចាស់បាននាំគ្នាសំរុកចេញទៅតាមប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តង ឯពលករខ្លះទៀតក៏ចេញទៅប្រទេសថៃតាមច្រករបៀងផ្សេងៗទៀតនោះ។
សូមបញ្ជាក់ដែលថា ក្រោយពីថៃបានបញ្ជូនពលករខ្មែរជាង២២ម៉ីនអ្នកមកស្រុកកំណើតវិញកន្លងទៅបន្ទាប់មកពលករទាំងនោះក៏បានចេញទៅប្រទេសថៃវិញភ្លាមៗផងដែរ ដោយពលរដ្ឋខ្លះនាំគ្នាធ្វើបណ្ណ័ឆ្លងដែនត្រឹមត្រូវ ខ្លះទៀតមានបាស្ពរ័ចេញពីមន្ត្រីសមត្ថកិច្ចត្រឹមត្រូវទៀតផង។ តាមកាអោយដឹងពីពលរដ្ឋទាំងនោះបានបញ្ជាក់ថា មានបងប្អូនខ្លះធ្វើបណ្ណ័ព្រំដែនBORDER PASSពណ័ស ដែលមានរយះពេលត្រឹមតែ១អាទិត្យប៉ុណ្ណោះក្នុងកាចេញចូលទៅមកតាមច្រកទ្វារខ្មែរ ថៃសព្វថ្ងៃនេះ ពលករដ៏ដែលបានបន្តទៀតថា មានពលករខ្លះមេខ្យល់រត់កាធ្វើលិខិតស្នាមជូនក្នុងម្នាក់គេយក២០០០បាតឯណោះ ហើយពួកខ្លួនចាំបិទរូបថត និងផ្តិតមេដាយនៅឯច្រកចេញជាកាស្រេចតែម្តង ដោយមិនបាច់ឈរតម្រង់ជួរគ្នាតាមលេខរៀងដូចមុននោះទេ។ 
មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបញ្ជាក់ថា ខាងថៃធ្វើលិខិតស្នាមជូនពលរដ្ឋខ្មែរមានកំណត់ច្បាស់លាស់ណាស់គឺក្នុងមួយថ្ងៃគេយកត្រឹមតែចំនួន៦០០អ្នកចុះក្រោមប៉ុណ្ណោះ មន្ត្រីដ៏ដែលបន្តទៀតថា បើពលរដ្ឋខ្មែរយើងចូលទៅលើសពីចំនួនគេកំណត់គឺគេអោយមកក្រោយវិញទាំងអស់ម្យ៉ាងទៀតនោះខាងក្រុមការងាររបស់ថៃសហកាជាមួយក្រុមហ៊ុន ដែលមកទទួលយកពលករទៅធ្វើកាជាក់ស្តែងតាមរោងចក្រដោយបានកំណត់ច្បាស់លាស់លើចំនួនទើបអនុញ្ញាតិអោយចេញទៅតែម្តង។ 
លោកស៊ីម សំអាត ប្រធានការិយាល័យប៉ូលិសច្រកទ្វារអន្តោរប្រវេសក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ក្នុងមួយថ្ងៃបងប្អូនខ្មែរយើងសំរុកចេញទៅថៃតាមច្រកទ្វារអន្តរជាតិគឺមានចំនួនរហូតជាង១០០០អ្នកឯណោះ លោកស៊ីម សំអាតបន្តទៀតថា ពលរដ្ឋទាំងនោះមានបាស្តរចេញទៅត្រឹមត្រូវស្របច្បាប់ទាំងអស់ប៉ុន្តែកាយឺតយ៉ាវចេញទៅថៃនោះ មិនមែនមកពីខាងកម្ពុជាទេ គឺខាងថៃឯណោះ ដែលធ្វើកាទទួលពលករខ្មែរយើងដោយមានគំរឹតច្បាស់លាស់បំផុតនោះ៕ដោយពៅរី





































