គ្រូបង្វឹកជម្រើសជាតិអាមេរិកជឿជាក់ថាកូនក្រុមរបស់ខ្លួនអាចឆ្លងផុតវគ្គជម្រុះក្នុងពូល World Cup គ្រូបង្វឹកជម្រើសជាតិអាមេរិកលោក Jurgen Klinsmann ជឿជាក់ថា កូនក្រុមរបស់លោកអាចមានលទ្ធភាពឆ្លងផុតវគ្គជម្រុះក្នុងពូលសម្រាប់ការប្រកួត World Cup នៅប្រទេសប្រេស៊ីលក្នុងរដូវក្តៅនេះ ។ អាមេរិកគឺស្ថិតនៅក្នុងពូល G ដោយមានប្រទេស អាល្លឺម៉ង់ ព័រទុយហ្គាល់ និងហ្គាណាប៉ុន្តែគ្រូបង្វឹករូបនេះនៅតែមានទំនុកចិត្តពួកគេពិតជាអាចឆ្លងផុតបាន ។
លោកបានប្រាប់អ្នកសារព័ត៌មានថា “ក្រុមរបស់យើងសប្បូរទៅដោយកីឡាករមានបទពិសោធន៍ច្រើនហើយយើងនឹងដឹងពិវិធីនៃការប្រកួត ។ យើងរំពឹងថាយើងនឹងអាចឆ្លងផុតហើយប្រទេស៣ទៀតគឺអាល្លឺម៉ង់ ព័រទុយហ្គាល់ និងហ្គាណា ត្រូវតែមាន២ធ្លាក់ចេញ” ។ គួរបញ្ជាក់ថា អាមេរិកបានទទួលជោគជ័យបំផុតក្នុងការប្រកួត World Cup នៅឆ្នាំ ២០០២ ដោយពួកគេបានឈានដល់វគ្គ ៨ ក្រុមចុងក្រោយដែលកាលនោះពួកគេបានធ្លាក់ចេញក្រោមស្នាដៃរបស់អាល្លឺម៉ង់ ១-០ ៕