ភ្នំពេញ ៖ រថយន្តហីយាន់ដាយមួយគ្រឿងដឹកដែកអេតចាយ លើសចំណោះបានក្រឡាប់ផ្ងារជើងច្រងាងនិងសង្កត់មនុស្សចំនួន៤នាក់បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង១៨និង៤០នាទីល្ងាច ថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៤
នៅចំណុចមុខរោងចក្រប៊ឺរីតាមបណ្តោយផ្លូវ20K ហៅផ្លូវអូរដឹមកប់ស្រូវស្ថិតក្នុងភូមិជម្ពូវន្ត័ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
![00003[11-57-51]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0000311-57-511.jpg?resize=696%2C522&ssl=1)
![00013[11-59-47]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0001311-59-47.jpg?resize=696%2C522&ssl=1)
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តដឹកអេតចាយម៉ាកហ៊ីយាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ2A-1761 បានធ្វើដំណើរតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចជិះដល់ផ្លូវកែងនិងផ្លូវ20K ហៅផ្លូវអូរដឹមកប់ស្រូវមុខរោងចក្រ រថយន្តបានផុងកង់ផ្អៀងក្រឡាប់ចាក់កំនរដែក សង្កត់ទៅលើកម្មការនីរោងចក្រដែលអង្គុយក្នុងតូបមុខរោងចក្ររងចាំរថយន្តមកទទួលត្រឡប់ទៅផ្ទះវិញ ចំនួន4នាក់បណ្តាលឲ្យរងរបួសធ្ងន់និងស្រាលបន្ទាប់មកអ្នកបើកបររថយន្តបានបើកទ្វាររថយន្តរត់គេចខ្លួនតែត្រូវបានសន្តិសុខ សាលាខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនបាន ។
![00011[11-59-17]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0001111-59-17.jpg?resize=696%2C522&ssl=1)
![00000[11-56-05]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0000011-56-051.jpg?resize=696%2C522&ssl=1)
![00004[11-58-47]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0000411-58-47.jpg?resize=696%2C522&ssl=1)
សមត្ថកិច្ចបានឲ្យដឹងថា តៃកុងឈ្មោះ ថៃ សុវណ្ណរិទ្ធ ភេទប្រុស អាយុ ២៤ ស្នាក់នៅភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌមានជ័យ។ចំណែកជនរងគ្រោះនៅមិនទាន់ស្គាលអត្តសញ្ញាណនៅឡើយទេដោយសារក្រោយពេលកើតហេតុត្រូវបានរថយន្តដឹកទៅសង្គ្រោះបាត់អស់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្តរួមទាំងតៃកុងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយពេលក្រោយ។
គួបញ្ជាក់ផងដែថា ទាក់ទិននិងគ្រោះថ្នាក់ខាងលើនេះ បង្កឡើងដោយសារតែរថយន្តដឹកអេតចាយហួតចំណុះទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ៕




































