កំពង់ឆ្នាំងៈ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពអ់ឆ្នាំង បានដាក់បទបញ្ជា ឲ្យលោក សេង ប៊ុនឈឿន នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកំលាំងគណៈបញ្ជាការឯកភាពស្រុកទាំង៤រួមមាន កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លែង
រដ្ឋបាលជលផលជលគិរី រដ្ឋបាលជលផលបរិបូណ៌ រដ្ឋបាលជលផលកំពង់ឆ្នាំង និងសហគមន៍នេសាទក្នុងស្រុកទាំង៤ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ នារដូវបិទនេសាទឆ្នាំនេះ ក្នុងភូមិសាស្ត្រទាំង៤ របស់ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ។
![E2 - Kp_Chnag[13-52-40]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/E2-Kp_Chnag13-52-40.jpg?resize=696%2C557&ssl=1)
![E2 - Kp_Chnag[13-53-47]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/E2-Kp_Chnag13-53-47.jpg?resize=696%2C557&ssl=1)
ជាលទ្ធផល កម្លាំងចម្រុះរដ្ឋបាលជលផលក្នុងយុទ្ធនាការបង្ក្រាបខាងលើនេះ បង្ក្រាបបាន១២ករណី របាំងស្បៃមុង៥៩កន្លែង ស្មើនឹង១៩៥០ម៉ែត្រ របាំងកាត់ព្រែក១២កន្លែង ស្មើនឹង១៤០ ម៉ែត្រ លប២៤ របាំងសាច់អួន៧កន្លែង ស្មើ១០៥០ម៉ែត្រ លបលូ១៦មាត់ បង្គោល២៣៧០ ចាក់ លែង កូនត្រីចំនួន៩៥៥គីឡូក្រាមចូល និងកូនត្រីប្រាចំនួន២ពាន់ក្បាលទៅក្នុងបឹងធម្មជាតិវិញ នា ពេល នោះផងដែរបានចាប់បញ្ជូនជនសង្ស័យពីបទឆក់ត្រីប្រភេទត្រជាក់ក្នាក់ ទៅតុលាការចាត់ការ តាមនីតិវិធីច្បាប់ផងដែរ ។
![E2 - Kp_Chnag[13-52-12]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/E2-Kp_Chnag13-52-12.jpg?resize=696%2C557&ssl=1)
![E2 - Kp_Chnag[13-52-25]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/E2-Kp_Chnag13-52-25.jpg?resize=696%2C557&ssl=1)
លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាឱកាសនោះ បានធ្វើការផ្សព្វផ្សាយនិងណែនាំច្បាប់ស្តីពីជលផល ដល់ក្រុមអ្នកនេសាទនៅទីនោះ សូមធ្វើការនេសាទជៀស វាង ប្រើឧបករណ៍ខុសច្បាប់ជាពិសេសរបាំងស្បៃមុងជាឧបករណ៍មួយដែលត្រូវហាមឃាត់ជាដាច់ ខាត ដោយអនុវត្តតាមប្រកាសលេខ ៤៥៨ ក.ស.ក ស្តីពីការប្រើប្រាស់ឧបករណ៍នេសាទ ជា លក្ខណៈគ្រួសារ និងជៀសវាងធ្វើការនេសាទក្នុងដែនអភិរក្សដែលជាហេតុនាំអោយជាប់ទោស ទណ្ឌ ។
![E2 - Kp_Chnag[13-53-57]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/E2-Kp_Chnag13-53-57.jpg?resize=696%2C557&ssl=1)
![E2 - Kp_Chnag[13-51-34]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/E2-Kp_Chnag13-51-34.jpg?resize=696%2C557&ssl=1)
លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសុំអោយមានការគោរពច្បាប់ជលផលទាំងអស់គ្នា ដើម្បីអោយមានការកើនឡើងវិញនូវមច្ឆាជាតិ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងសូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក៍ដូចជាសមត្ថកិច្ច ជំនាញក្នុងករណីជួបប្រទះបទល្មើស អោយបានទាន់ពេលវេលាផងដែរ ៕ សុខ គឹមស៊ាន




































