ស្ត្រី​៣​នាក់​ចោទ​បទ​អូសទាញ​លក់​ព្រហ្មចារី​យ​កុមារី​ពីរ​នាក់ ត្រូវ​តុលាការ​កំពូល​បង្វិល​ទៅ​សាលា​ឧ​ទ្ឋ​រណ៍​

0

​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ដែល​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ​៧​ឆ្នាំ ពីបទ​លក់​ព្រហ្មចារី​យ​កុមារី​ពីរ​នាក់​ទៅ​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​តែ​មិនទាន់បាន សម្រេច ខណៈ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា នោះ ត្រូវបាន​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ បង្វិល​សំណុំរឿង​ទៅ​សាលា​ឧ​ទ្ឋ​រណ៍ ដើម្បី​ធ្វើការ​ជំនុំជម្រះ​សារជាថ្មី ។​

​ស្ត្រី​ជាប់ចោទ​ទាំងនេះ​ឈ្មោះ អេង ផាត អាយុ​៤៥​ឆ្នាំ ឈ្មោះ ចែម ពៅ អាយុ​៥៤​ឆ្នាំ និង​ឈ្មោះ ហុង ធី អាយុ​៤៧​ឆ្នាំ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលា​ឧ​ទ្ឋ​រណ៍ ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​ក្នុង​ម្នាក់ៗ​៧​ឆ្នាំ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិកា រដ្ឋ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១០ មុខ​សណ្ឋាគារ​ឡាក់​គី​ស្តារ ម្តុំ​ផ្សារ​ដើម​គ ។ ប៉ុន្តែ​ការសម្រេច​នេះ ត្រូវបាន​ជនជាប់ចោទ​ទាំងអស់​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល ។​

តាម​ដំណើ​រឿងក្តី​នេះ​គឺ ស្ត្រី​ជាប់ចោទ​ទាំង​៣​នាក់​បាន​នាំ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ ពីរ​នាក់ ទៅ​ពេទ្យ​ឯកជន​មួយ ដើម្បី​ពិនិត្យ​ឈាម​និង ពិនិត្យមើល​ព្រហ្មចារី​យ រួច​ក៏បាន​ណាត់ជួប​បុរស​ជនជាតិ​ចិន​ម្នាក់​នៅក្នុង​ហាង​កាហ្វេ បម្រុង​យកទៅ​រួមភេទ ក៏ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្តែង​តែម្តង ។​ ​

ដោយឡែក​ក្នុង​សវនាការ​តុលាការ​កំពូល ស្ត្រី​ជាប់ចោទ​ទាំង​៣​នាក់​បាន​បដិសេធ​ដូច គ្នា ថា ពួកគេ​ពុំបាន​នាំ​ក្មេងស្រី​ទៅ​រួមភេទ​ជាមួយ​ជនជាតិ​ចិន​នោះទេ រាល់​ចម្លើយ​នៅ​កន្លែង ប៉ូលិស​សុ​ទ្ឋ​តែ​ការជាប​បង្ខិតបង្ខំ​ទាំងអស់ ។ ពួកគេ​ទាំង​៣​នាក់ បាន​សូម​ឲ្យ​តុលា​ការរក យុត្តិធម៌ ៕ ​Image1 Image2 Image3