​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​៦២​នាក់​បានប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​

0

​ ​សៀមរាប ៖ នា​រសៀល​ថ្ងៃទី ២៤ ខែ​កក្ត​ដា ឆ្នាំ​២០១៤ នេះ ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ា​ន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកជំទាវ ឯម ផល្លា​មុនី

អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ ដល់​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯ​.​ឩ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​និង​តំណាង​មន្ទីរ​អង្គភាព ស្ថាប័ន​នានា​មួយចំនួន​ជុំវិញ​ខេត្ត​ព្រមទាំង​ប្រតិភូ​អម​គ​ណះ​អធិបតី​បាន​អញ្ជើញ​ចូលរួម​ព្រមទាំង​នគរបាល​មកពី​បណ្ដា​ក្រុង​/​ស្រុក​ទាំង​១២ ក្នុង​ខេត្តសៀមរាប ជាច្រើនរូប​ផងដែរ ។ 02

យោងតាម​របាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​ត្រូវ​បានប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ មាន​ចំនួន​៦២​នាក់​ក្នុងនោះ​មាន​ថ្នាក់ វរសេនីយ៍ទោ ចំនួន ២៥ នាក់ វរសេនីយ៍ត្រី ចំនួន ៣៤ នាក់ អនុសេនីយ៍ឯក ១ នាក់ និង​ប្រកាស​ផ្ទេរ​ភា​រះ​កិច្ច តែងតាំង​មុខតំណែង​ចំនួន ៣ នាក់ ក្នុងនោះ​មាន​ប្រកាស​លោក​ស្នងការរង​បន្ថែម​ថ្មី ១ រូប​ទៀត​ឲ្យ​ទទួលបន្ទុក​អត្តសញ្ញាណ​កម្ម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។​លោកជំទាវ ឯម ផល្លា​មុនី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ព្រមទាំង​ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ា​ន​​អគ្គ​ស្នងការរង​នគរបាល03

ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​មានប្រសាសន៍​សំណេះសំណាល​និង​ធ្វើការ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នាឱកាស​នោះ​ដោយបាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាល​ខេត្តសៀមរាប​លើ​ការបំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់​បាន​យ៉ាង​ល្អប្រសើរ ។04

ដោយ​គ​ណះ​អធិបតី​ទាំងពីរ​ក៏បាន​ដាស់​តើន​ក្រើនរំលឹក​ក៏ដូចជា​ផ្តល់ជូន​នូវ​បទពិសោធន៍​ល្អៗ​បន្ថែមទៀត​ដល់​អស់លោក លោកស្រី ដែល​ទើប​និង​បានប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ថ្មី​ពិសេស​គឺ​ស្នងការរង​ទទួលបន្ទុក​អត្តសញ្ញាណ​កម្ម​ត្រូវ​ធ្វើយ៉ាងណា​ចេះ​រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ត្រូវមាន​ក្រ​មសិ​លធ​ម៍ និង វិជ្ជាជីវ​: រក្សា​ឲ្យ​បានជា​ខាត​គោរព​និង​អនុវត្តតាម​បទបញ្ជា​ជា​កងកម្លាំង​នគរបាលជាតិ​ដោយ​មិន​គិត​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ ។​លោកជំទាវ ឯម ផល្លា​មុនី និង ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ា​ន បាន​បន្ត​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ធ្វើយ៉ាងណា​ពង្រឹង​បន្ថែម​នូវ​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អ​នុ្ត​រ​ជាតិ​ដែល​បានមក​បំពេញ​ទស្សនកិច្ច នៅក្នុង​ខេត្តសៀមរាប​នេះ​ឲ្យ​កាន់​តែមាន​តម្លាភាព ៕ ដោយ លោក  ខេង ខេមរា​