ក្មេងជំទង់ម្នាក់ ត្រូវឃាត់ខ្លួន ក្រោយសមត្ថកិច្ច រកឃើញគ្រឿងញៀន កាន់នៅនឹងដៃ

0

ភ្នំពេញ៖ ក្មេងជំទង់ម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួននៅម៉ោងប្រមាណ​១២:០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះគ្មានលេខ ច្រកចូលឌឿងហែម ក្រោយ​ក្រុមហ៊ុន ខ្យូប៊ី ផ្លូវមុន្នីវង្ស ភូមិ៥ ក្រុម៣២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

IMG_4762[09-17-25]

IMG_4767[09-18-15]

សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្មេងជំទង់ដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ អៀង ទីន អាយុ​១៩ ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៦ស្ទួន ផ្លូវលំ ក្រុម៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរជាកម្មករ​សំណង់។

IMG_4765[09-16-38]

 

IMG_4775[09-17-44]

សេចក្តីរាយការណ៍បានបន្តថា៖ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅម៉ោងប្រមា១២ ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា គ្រាដែលកម្លំាងសមត្ថកិច្ច ប៉ុស្តិ៍ផ្សារដើមថ្កូវ បានចុះដើរល្បាត លុះដល់​ចំណុច​ច្រក​ចូល​ឌឿងហែម ក្រោយក្រុម​​​​​​​​​​​ហ៊ុន ខ្យូប៊ី ក៏ស្រាប់តែឃើញជនសង្ស័យ កំពុងតែឈររេរា។​ ពេលកម្លាំង​សមត្ថ​កិច្ចឃើញដូចនេះ ក៏មានការសង្ស័យ ហើយក៏បានធ្វើ​​ការត្រួតពិនិត្យ ក្មេងជំទន់ងនោះ។ ក្រោយឆែកឆេររួច សមត្ថកិច្ចបានឃើញម៉្សៅក្រាម ស ថ្លា ចំនួន៣កញ្ចប់តូច ដែលជន​​សង្ស័យ​កាន់​ជាប់នឹងដៃខាងស្តាំ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងនាំយកទៅកាន់​ប៉ុស្តិ៍​នគរ​បាលផ្សារដើមថ្កូវ ដើម្បីសាកសួ និងកសាងសំណុំរឿងបញ្ជូនតាមផ្លូវច្បាប់ ៕