បុរសម្នាក់ បានស្លាប់ ពេលក្រុមគ្រួសារដឹកយកទៅផ្ទះ ក្រោយចេញពីកន្លែងព្យាបាលគ្រូខ្មែរ

0

ភ្នំពេញ៖ បុរសម្នាក់ ដែលកើតជំងឺរ៉ាំរ៉ៃ (ទាចទឹក) បានដាច់ខ្យល់ស្លាប់ ចោល ប្រពន្ធនិងកូន៥នាក់ ខណៈ​ដែល​ប្រពន្ធ និងកូនប្រុសកំពុងដឹកយកទៅផ្ទះវិញ ដោយសារតែការចំណាយពេលវេលា​មើល​ជាមួយ​គ្រូ​ខ្មែរ​ នៅតែមិនទាន់ជាដាច់ ។

IMG_4780[09-19-48]

IMG_4787[09-22-36]

ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅពេលដែលចុះពីលើរថយន្ដតាក់ស៊ីនៅបេនរថយន្ដផ្សារ​អូរឫស្សី ហើយឡើងម៉ូតូកង់បី កាលពីវេលាម៉ោងប្រមាណ១និង១០នាទី រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ។

កូនប្រុសជនរងគ្រោះ ឈ្មោះអឿង សារ៉ែន អាយុ២៥ឆ្នាំ បាននិយាយថា ឪពុករបស់ខ្លួន​ឈ្មោះ​ខៀវ រ៉ា អាយុ៥១ឆ្នាំ ដែល មានស្រុកកំណើតនៅភូមិអន្សា ឃុំចាប់ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង បាន​ធ្លាក់ខ្លួន​ឈឺជាយូរណាស់មកហើយ ដោយសារជំងឺទាចទឹក ។

IMG_4785[09-21-20]

IMG_4786[09-22-06]

លោក អឿន សារ៉ែន បាននិយាយទៀតថា ក្រោយពីធ្លាក់ខ្លួនឈឺ ម្ដាយរបស់គេឈ្មោះ កើត ញ៉ែម អាយុ៥០ឆ្នាំ បានយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី ប៉ុន្ដែដោយសារមិនទាន់ធូរស្រាល ក៏យក​បន្ដ​​ទៅ​ព្យាបាលគ្រូខ្មែរវិញម្ដង នៅឯខេត្ដពោធិ៍សាត់ ។

ក្រោយពីបានព្យាបាលជាមួយគ្រូខ្មែរអស់ជាច្រើនថ្ងៃ និងមិនទាន់ជាសះស្បើយនោះ ខ្លួននិង​ម្ដាយ​​ក៏សម្រេចចិត្ដដឹកត្រឡប់ទៅផ្ទះវិញ ។

លោក អឿន សារ៉ែន បានបន្ដថា ក្រោយពីចុះរថយន្ដតាក់ស៊ី ហើយឡើងម៉ូតូកង់បី ស្រាប់ តែ​ឪពុក​របស់ខ្លួនដាច់ខ្យល់ស្លាប់តែម្ដងទៅ ទើបសុំឱ្យម៉ូតូកង់បីជួយដឹកទៅកាន់វត្ដនិរោធ ក្នុងសង្កាត់​និ​រោធ ខណ្ឌច្បារអំពៅ ដើម្បីរករថយន្ដដឹកសពបន្ដទៅផ្ទះ ។

ក្រោយពីម្ចាស់ម៉ូតូកង់បី ដែលមានចិត្ដអាណិតអាសូរផងនោះ បានជួយដឹកដល់វត្ដនិរោធហើយ ពួក​គេទាំងម្ដាយ និងកូន ក៏រកបានរថយន្ដ ដើម្បីទៅផ្ទះធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនធី