ម៉ូតូ២គ្រឿងបុកគ្នា ត្រង់ចំណុចផ្លូវកែងលេខ៣១០កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ បណ្តាលរងរបួសធ្ងន់ស្រាល៣នាក់

0

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារតែពួកគេជិះម៉ូតូ២គ្រឿងក្នុងល្បឿនលឿន ជ្រុល​បុកគ្នា កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៤  តាមបណ្តោយ​ផ្លូវ​លេខ​៣១០កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

  20140715213651[09-30-40]

20140715213939[09-30-16]  

    ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញ​យុវជនម្នាក់​បានជិះម៉ូតូមួយគ្រឿង ប្រភេទអូតូ ពណ៌ស ពាក់ស្លាកលេខព្រៃវែង1E-1938 ធ្វើដំណើរតាម​បណ្តោយ​ផ្លូវ​លេខ៣១០ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុស្រា​ប់តែមាន​យុវ​ជន២នាក់ជិះម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1M-3213ធ្វើដំណើរតាម​បណ្តោយផ្លូវលេខ១៤៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ហើយម៉ូតូគ្មា​នភ្លើងទៀត ខណៈមកដល់ចំណុចផ្លូវកែងលេខ៣១០ ក៏ជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកជិះ​ម៉ូតូសេ១២៥ រង​របួសបាក់ជើងម្ខាងម្នាក់និងម្នាក់ទៀតរងរបួសបែកមុខបែកមាត់ ចំណែកភាគីម្ខាង​ទៀត​រង​របួស​ស្រាល។

 20140715213541[10-28-52]

20140715213802[10-29-32]

        ក្រោយពេលកើកហេតុជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូទាំងពីគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរា​ចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយពេលក្រោយ ។ គួបញ្ជាក់ថា ហេតុការណ៍គ្រោះ​ថ្នាក់​ខាងលើនេះ ​​បង្កឡើងដោយសារតែយុវជន២នាក់ជិះម៉ូតូសេ១២៥ ក្នុងល្បឿនយ៉ាងលឿន​ទាំងមកដល់ផ្លូវបំបែក ​ហើយមិនបន្ថយល្បឿនទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ៕