ពោធិ៍សាត់៖ វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវះជំនាន់ទី៣៣ នៅមជ្ឈមណ្ឌលអភិវឌ្ព្យន៍ប៊ុនរ៉ានីហ៊ុនសែនពោធិ៍ សាត់ ដែលបានដំណើរការអស់រយះពេល០៦ខែកន្លងមកនេះ បានប្រារព្វពិធីបិទ ក្នុងគ្រាដែលវគ្គជំនាន់ទី៣៤ បានបើកបន្ត នាថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៤
ក្រោមអធិបតីភាពលោកជំទាវឈូក ឈឹមប្រធាន គណៈកម្មការទី៥ តំណាងឲ្យលោកជំទាវទី បូរ៉ាស៊ីសមាជិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តពោធិ៍សាត់ផងដែរ។
![24-07-2014[11-03-23]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/24-07-201411-03-231.jpg?resize=696%2C557&ssl=1)
![24-07-2014[11-32-46]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/24-07-201411-32-46.jpg?resize=696%2C557&ssl=1)
លោកជំទាវ ឯម ប៉ុណ្ណា ប្រធានមជ្ឈមណ្ឌលអភិវឌ្ព្យន៍ប៊ុនរ៉ានីហ៊ុន សែនពោធិ៍សាត់ បានរាយ ការណ៍ថា ចាប់តាំងពីឆ្នាំ២០០៣ មជ្ឈមណ្ឌលបើកវគ្គបានចំនួន៣៣វគ្គមកហើយ ដោយមានសិក្ខាកាម សរុប៣.៤០៤នាក់ ក្នុងនោះនារី២.៧៤៤នាក់ ។
![24-07-2014[11-04-26]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/24-07-201411-04-26.jpg?resize=696%2C557&ssl=1)
![24-07-2014[11-06-43]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/24-07-201411-06-43.jpg?resize=696%2C557&ssl=1)
មុខជំនាញដែលត្រូវបណ្តុះបណ្តាល មានមុខវិជ្ជាកាត់ដេរ,តម្បាញក្រមា,តម្បាញសូត្រ,តម្បាញកន្ទេលកក់,កន្ទេលរំពាក់,និងកុំព្យូទ័រ រួមនឹង វគ្គឥណទាន ជំនួញខ្នាតតូច ដើម្បីជួយដល់សិស្សអាចប្រកបអាជីវកម្មខ្លួនឯងបានក្រោយពីបញ្ចប់វគ្គ ។ ក្រៅពីបណ្ដុះបណ្ដាលវិជ្ជាជីវៈមជ្ឈមណ្ឌលបានផលិត នូវផលិតផលផ្សេងៗជាច្រើនទៀត ដូចជាការកែច្នៃផលិតផលធ្វើពីកន្ទេលកក់ រំពាក់ ស្លឹកសំឡាញ កំផ្លោក និងក្រចៅជាដើម ដើម្បីបានប្រាក់ចំណូលយកទៅទិញវត្ថុធាតុដើម, ចំណាយលើបៀរវត្សរ៍គ្រូ និងអ្នកផលិត,ការងាររដ្ឋបាល,និងពង្រីកក្រុមអាជីវកម្មនៅតាមភូមិ ។ សិស្សទាំង៣៣ជំនាន់ ដែលបានទទួលចំណេះដឹងពីមជ្ឈមណ្ឌលអភិវឌ្ព្យន៍ប៊ុនរ៉ានីហ៊ុនសែនពោធិ៍សាត់ កន្លងមកក្នុងនោះ៩០% បានចេញទៅប្រកបអាជីវកម្មដោយខ្លួនឯង,០៦%បានចូលរួមបង្កើតក្រុមអាជីវកម្មនៅតាមភូមិ និង០៤%ក្លាយជាអ្នកផលិតនូវផលិតផលសម្រាប់ផ្គត់ផ្គង់ឲ្យ មជ្ឈមណ្ឌល។
សិស្សជំនាន់ទី៣៣ដែលធ្វើពិធីប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សានាពេលនេះ មានចំនួន៦២នាក់ រីឯសិស្សថ្មីដែលចូលមកបន្តជំនាន់ទី៣៤នេះ មានចំនួន៥២នាក់។
![24-07-2014[11-05-07]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/24-07-201411-05-071.jpg?resize=696%2C557&ssl=1)
![24-07-2014[11-05-47]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/24-07-201411-05-47.jpg?resize=696%2C557&ssl=1)
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ ឈូក ឈឹម បានថ្លែងកោតសរសើរបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចមានចិត្តគិតគូរដល់ប្រជាពលរដ្ឋរបស់សម្ដេចជានិច្ចដូចពាក្យមួយឃ្លានិយាយថា៖ ទីណាមានការលំបាកទីនោះមានសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ច ដែលសម្ដេចទាំងពីរតែងបានយកចិត្តទុកដាក់ចំពោះជនរងគ្រោះគ្រប់ប្រភេទ ពង្រឹងកំលាំងមនុស្សធ៌ម កំលាំងសាមគ្គីនិងវប្បធ៌មនៃការចែករំលែកយ៉ាងមានប្រសិទ្ធិភាព។
មជ្ឈមណ្ឌលអភិវឌ្ព្យន៍ប៊ុនរ៉ានីហ៊ុនសែនដែលបានបង្កើតឡើងពិតជាមានសារះសំខាន់ណាស់ក្នុងការបណ្ដុះបណ្ដាលចំណេះដឹងដល់កូនចៅប្រជាពល រដ្ឋក្រីក្រនិងគ្មានការងារធ្វើ មកទទួលមុខ ជំនាញ ណាមួយពិតប្រាកដសំរាប់យកទៅបង្កើតមុខរបររកប្រាក់ចំណូលចិញ្ចឹមគ្រួសារនិង អនាគត របស់ខ្លួន។
ក្នុងឧិកាសនោះលោកជំទាវឈូក ឈឹមបានឧបត្ថម្ភថវិកាចំនួនបីលានរៀលជូនដល់ មជ្ឈមណ្ឌល,ព្រមទាំងបានចែកក្រមា សារុង អាវយឺត និងថវិកា២០.០០០រៀលក្នុងម្នាក់ៗ ដល់ សិស្សទាំងពីរវគ្គផងដែរ ដែលថវិកានិងសំភារះទាំងអស់នោះជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេច កិត្តិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន៕
![24-07-2014[11-06-01]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/24-07-201411-06-01.jpg?resize=696%2C557&ssl=1)
![24-07-2014[11-03-23]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/24-07-201411-03-231.jpg?resize=696%2C557&ssl=1)




































