កាលពីថ្ងៃទីថ្ងសទី២៣ខែកក្កដានៅក្នុងបទសម្ភាស៍ជាមួយសារព័ត៌មានរ៉ុយទ័រ មេដឹកនាំក្រុមផ្តាច់ទឹកដីនិយមមួយរូបបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងគីវ ថាបានដាក់(អន្ទាក់) បញ្ឆោត ឲ្យទាហានបះបោរបាញ់ទម្លាក់យន្តហោះ MH 17សម្លាប់មនុស្ស២៩៨នាក់។ លោក Alexander Khodakovsky បេបញ្ចារការកងពល Vostok បានចេញមុខទទូលស្គាល់ថា កម្លាំងបះបោរដែលមានប្រព័ន្ធមីស៊ីលBuk នាំចូលពីប្រទេសរុស្ស៊ី ហើយបានបញ្ចូនទៅឲ្យរុស្ស៊ីវិញក្រោយការបាញ់ទម្លាក់យន្តហោះMH17។ប៉ុន្តែលោកបញ្ចាក់ថារដ្ឋាភិបាលទីក្រុងគីវបានដាក់អន្ទាក់ឲ្យបាញ់ទៅលើយន្តហោះរបស់ខ្លួន ហើយក៏ទៅចំយន្តហោះដឹកអ្នកដំណើរដោយអចេតនា។ ទាហានរដ្ឋាភិបាលអ៊ុយក្រែនបានបើកការវាយប្រហារតាមដែនអាកាស់ពិលើយន្តហោះ នៅតំបន់ដែលដឹងមានមានមីស៊ីBuk ។
សារព័ត៌មានរ៉យទ័រ បានដកស្រងសម្តីលោកKhodakovsky បញ្ចាក់ថា «ខ្ញុំដឹងថាមានកាំជ្រួចមីស៊ីល Buk បានបញ្ចូនមកកាន់ទីក្រុងដូណេតពីទីក្រុង ឡូហាន ដោយបំពាក់ទងជាតិ របស់(សាធារណរដ្ឋប្រជាជន Lugansk ជាប្រទេសបង្កើតដោយក្រុមផ្តាច់ទឹកដីនិយម) ក្រោយមកក៏បញ្ចូនត្រឡប់ទៅវិញទាំងប្រញាប់ប្រញាល។ក្នុងពេលជាមួយគ្នានោះខ្ញុំក៏បានទទួលព័ត៌មានពីសោកនាដកម្ម MH 17 ។ការដែលបញ្ចូនមីស៊ីលវិលត្រឡប់ទៅវិញគឺដើម្បីបំបាត់ភ័ស្តតាង»។ លោកKhodakovsky បន្តទៀតថា«បញ្ហាគឺទ្រងចំណុច អ៊ុយក្រែនបានដឹងពីព័ត៌មានខាងលើថាក្រុមទាហានផ្តាច់ទឹកដីនិយមមានបច្ចេកវិទ្យមីស៊ីលខាងលើ ដោយការយលខុសពីរុស្ស៊ី ។
ទទឹមនិងនោះរដ្ឋាភិបាលទីក្រុងគីវមិនបានធ្វើអ្វីក្នុងការរក្សាសន្តិសុខនោះឡើយ ផ្តុយទៅវិញបែជាញុះញងឲ្យក្រុមបះបោរប្រើអាវុធនោះទៅវិញ ក្នុងការបារញ់ប្រហារទៅលើយន្តហោះស៊ីវិល។ ទាហានអ៊ុយក្រែនវាយប្រហារពីលើយន្តហោះទៅលើទីតាំងដែលមិនសំខាន់ ហើយហោះហើរឆ្វែលចុះឡើងទីនោះបញ្ឆោត ព្រមគ្នានិងយន្តហោះដឹកអ្នកដំណើរឆ្លងកាត់ ទើបធ្វើឲ្យមានការបាញច្រឡំបែបនេះ។ អ្វីដែលក្រុមបះបោរបានបញ្ចាក់ ដូចអ្វីដែលអាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានបញ្ចូនមីស៊ីលទៅជួយដល់ក្រុមបះបោរអ៊ុយក្រែន ជាសកម្មភាពុសច្បាប់ទាំងស្រុង ហើយរុស្ស៊ីនឹងត្រូវទទួលនៅលទ្ធផលទាំងនោះ។
ក្នុងពេលនោះដែរ មន្ត្រីចារកម្មអាមេរិកក៏បានបញ្ចាក់ថា ក្រុមទាហានបះបោរយលច្រឡំទើបបាញ់ទម្លាក់យន្តហោះ MH17 ដោយមិនអាចគត់សម្គាល់ដឹងថានោះជាយន្តហោះស៊ីវិលដឹកអ្នកដំណើរយ៉ាងច្រើននោះឡើយ។ បើទោះបីយ៉ាងណាក្តីកំហុសដ៏ធំបំផុតដែលលោកខាងលិចបានទម្លាក់ទៅលើទាំងស្រុងនោះគឺរុស្ស៊ី ហេតុអ្វីបានជារុស្ស៊ីមិនព្រមបញ្ឈប់សកម្មភាពផ្តាល់សព្វវុធដល់ក្រុមបះបោរ ដើម្បីស្វែងរកសន្តិភាព ។ ផ្ទុយទៅវិញរុស្ស៊ីបានជំនួយសព្វាវុធទំនើបៗទៅឲ្យក្រុមបះបោរថែមទៀត ទើមមានហេតុការអាក្រក់កើតឡើង។ទាំងនោះហើយដែលធ្វើឲ្យរុស្ស៊ីជាប់ផុងជាថ្មីក្នុងវិបត្តិប្រទេសអ៊ុយក្រែន ធ្វើឲ្យសហគមអន្តជាតិបង្កើនការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀតមិនអាចគិចផុត។ រុស្ស៊ីក៏គ្មានអ្វីបន្ថែមទៀតក្នុងការបកស្រាយឲ្យសមហេតុផលនោះដែរ ។ នៅថ្ងៃទី២៤ខែកក្កដានេះ បណ្ដាប្រទេស នៅសហភាពអឺរ៉ុប នឹងបង្ហាញឲ្យដឹងពី កញ្ចប់ទណ្ឌកម្មថ្មីមួយ ទៀតជុំវិញវិបត្តិ នៅ អ៊ុយក្រែន។
ញ្ចប់ទណ្ឌកម្មថ្មីនេះ នឹងរួមបញ្ចូលទាំងបញ្ជីឈ្មោះអង្គភាព និងបុគ្គលដែលត្រូវរងទណ្ឌកម្មបន្ថែម។ លោកស្រី អាស្តុន បាននិយាយថា សហភាពអឺរ៉ុប បានស្នើឲ្យប្រតិបត្តិសាខា របស់ខ្លួន ដើម្បី បញ្ចប់ការងារ ដែល រៀបចំហើយ នៅលើវិធានការដែលបានកំណត់រួច និងដើម្បីបង្ហាញជូន សំណើសម្រាប់ការទទួលយក សកម្មភាព រួម ទាំងលើការចូលដំណើរការទៅកាន់ទីផ្សារ មូលធន ការពារជាតិ, ការប្រើប្រាស់ទំនិញ និងបច្ចេកវិទ្យា រួមបញ្ចូល ទាំងវិស័យថាមពល។ លោកថា “លទ្ធផលនៃការងារនេះនឹងត្រូវបានធ្វើបទ បង្ហាញនៅថ្ងៃទី ២៤ ខែកក្កដា ស្អែក នេះ។
នៅក្នុងកិច្ចប្រជុំដដែល រដ្ឋមន្ត្រីក្រសួងការបរទេសអឺរ៉ុប បានអំពាវនាវឲ្យក្រុមផ្ដាច់ខ្លួន និង ប្រទេសរុស្ស៊ី ធានា ឲ្យបាននូវ “សុវត្ថិភាព និងការសង្គ្រោះពេញលេញ និងឆាប់រហ័ស” ទៅលើ តំបន់ដែលជើង ហោះហើរ MH17 ម៉ាឡេស៊ីបានធ្លាក់ នៅភាគខាងកើតអ៊ុយក្រែន។ ក្រុមប្រឹក្សាកិច្ចការងារបទេសអឺរ៉ុប បាននិយាយនៅក្នុងលទ្ធផលចុងក្រោយរបស់អ៊ុយក្រែនថា “សហភាព អឺរ៉ុប សង្ឃឹមថាភាគីទាំងនោះនៅក្នុងតំបន់នឹងរក្សាការពារតំបន់ធ្លាក់ យន្ដហោះ នោះឲ្យនៅដដែល រួមបញ្ចូលទាំង ការជៀសវាងពីការបំផ្លាញបន្ថែម ឫក៏ធ្វើការផ្លាស់ប្ដូរ។ សហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា អ្នកដោយផ្ទាល់ និងដោយប្រយោលត្រូវទទួលខុស សម្រាប់ ការធ្លាក់យន្ដហោះ នេះត្រូវតែទទួលខុសត្រូវ និងបាននាំយកមកកាត់ទោស ហើយបាន អំពាវនាវដល់គ្រប់ប្រទេស ទាងអស់ និងគ្រប់ ភាគីឱ្យសហការគ្នាយ៉ាងពេញលេញ ដល់ទីបញ្ចប់នេះ។Malaysia Airlines Shot Down MH 17 Plane Crash in Ukraine 2014 | How Can Rebels Shoot Down A Plane?