​ប្រជាពលរដ្ឋ​ត្អូញត្អែ​លំបាក​ក្នុងការ​ធ្វើដំណើរ​និង​ដឹក​ទ្ធលផល​យកមក​លក់​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង

0

​ ​ ​ស្ទឹងត្រែង​៖ ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកទេសចរ​ណ៏ បាននាំគ្នា​ត្អូញត្អែ ពី​ការធ្វើដំណើរ និង​ដឹក​កសិផល​នានា ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​មួយ​ខ្សែ ដែល​កំពុង​រង​នូវ​ការ​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​រថយន្ត​ដឹកទំនិញ​ធំៗ ធ្វើ​ឲ្យ​ទ្រូងផ្លូវ​ជាតិ​នោះ​ប្រេះ​រហែក​ចេញពី​គ្នា បង្ក​ឲ្យ​DSC01 DSC03 DSC06 DSC02ពួកគាត់​ពិបាកធ្វើ​ដំណើរ ដោយសារ​ការចំណាយ​ពេល​វេលា​យូរ និង​ថវិកា​ច្រើន និង​អ្វីដែល​សំខាន់​នោះ គឺ​មន្ត្រីរាជការ​មក​បំពេញ​ការងារ សិស្ស​មក​សិក្សា​នៅ​សាលា អ្នក​ជម្ងឺរ​មកកាន់​មន្ទីរពេទ្យ ការដឹក​កសិផល របស់​ប្រជាកសិករ មក​លក់​នៅ​ទីផ្សារ​ខេត្ត មិនបាន​ទាន់ពេលវេលា ។​ ​ ​កំណាត់​ផ្លូវជាតិ ដែល​កំពុង​រង​នូវ​ការ​រអ៊ូរទាំ ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ណ៏​នោះ គឺជា​កំណាត់​ផ្លូវ ជាតិ​លេខ​៧ ស្ថិតក្នុង​ដែនដី​រដ្ឋបាល​ក្រុង​ស្ទឹងត្រែង មាន​ចម្ងាយ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ ចាប់ពី​គល់ស្ពាន មិត្តភាព​កម្ពុជា​-​ចិន​សេកុង​ស្ទឹងត្រែង រហូត​ជិត​ដល់​ព្រំដែន​កម្ពុជា​-​ឡាវ ផ្លូវបំបែក​ចូលទៅ​កាន់​ទីរួមស្រុក​សៀម​ប៉ាង ។​ ​

​មន្ត្រីរាជការ​មួយចំនួន ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ មក​បំពេញភារកិច្ច​ក្នុង​ខេត្ត​បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​នេះ​ណាស់ ដោយ​ពីមុន ពួកគាត់​ជិះ​ម៉ូតូ ឬ​រថយន្ត ចំណាយ​ប្រេង និង​ពេលវេលា​តិច​តែ​ឥឡូវ ខាត​ទាំង​ពេលវេលា និង​ថវិការ​។​ហើយ​អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ គឺ ប្រជាពលរដ្ឋ ដែល​ដឹក​កសិផល​នានា​មកពី​ឆ្ងាយ យកមក​លក់​ក្នុង​ទីផ្សារ​ខេត្ត​។ លោ​កថា​ជាពិសេស អ្នកមាន​ជម្ងឺរ ស្ត្រី​ពោះធំ​ឆ្លងទន្លេ ត្រូវ​មកកាន់​មន្ទីរពេទ្យ​និង​សិស្ស​មក​សាលារៀន មន្ត្រី​មក​បំពេញការងារ​ជាដើម ។​លោក​ចោទថា ការខកខាន​ទាំងនេះ ដោយសារ​រថយន្ត​ធន់​ធ្ងន់ របស់​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ក្នុង​ខេត្ត ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួង ក៏ដូចជា​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​។​ ​ ​

ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង អ្នករស់នៅ​អម​សងខាង​ផ្លូវ និង​ភ្ញៀវទេសចរ​ណ៏ បានលើកឡើង​ស្រ ដៀងៗ​គ្នា​ថា កំណាត់​ផ្លូវជាតិ​មួយ​ខ្សែ​នេះ ពីមុន​ស្រួល​ធ្វើដំណើរ​ណាស់ ព្រោះ​អ្នកប្រើប្រាស់​ផ្លូវ​នេះ គឺជា​អ្នកជិះ​ម៉ូតូ និង​រថយន្ត​តូចៗ ប្រភេទ​ទេសចរ​ណ៏ ។​ហើយ​ផ្លូវ​នេះ​រង​នូវ​ការ​គម្រាមកំហែង ខូចខាត​ខ្លាំង គឺ​ចាប់ពី​មាន​ក្រុមហ៊ុន​ថ្មី​មួយ ដែល​សមត្ថកិច្ច​នាំគ្នា​និយាយថា ជា​ក្រុមហ៊ុន​យក្ស ចូលមក​ដឹកជញ្ជូន​ទំនិញ​ពី​ក្នុងស្រុក​សៀម​ប៉ាង ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ឆ្ពោះទៅ​ក្រចេះ នា​ប៉ុន្មាន​ខែ​ដើម​ឆ្នាំនេះ ។​ ​ ​

មន្ត្រីរាជការ សិស្សសាលា ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ណ៏​ខាងលើ បាន​សំណូមពរ​ដល់​អាជ្ញាធរ ខេត្ត មេត្តា​ពិនិត្យមើល រថយន្ត​ដឹកទំនិញ​ធំៗ​របស់​ក្រុមហ៊ុន​យក្ស ខាងលើ​នោះ​ផង បើ​មិនមាន​វិធានការ​ទប់ ស្កាត់ ការដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​នោះទេ នោះ​រថយន្ត​ទាំងនេះ នឹងធ្វើ​ឲ្យ​ជាតិ​ខាតបង់​នូវ​ថវិកា យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​ការចំណាយ​ថវិកា សម្រាប់​ស្តារ និង​ស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ ។​ ​ ​

ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត លោ​កស គឹម​ណាត ត្រូវគេ​ឃើញ បាននិងកំពុង​ចាត់ វិធានការ​យ៉ាង​តឹងរឹង ដល់​ក្រុម​ដឹកជញ្ជូន​ទំនិញ​លើក​ទម្ងន់​កម្រិត​កំណត់ ដោយ​តម្រូវ​ឲ្យ​បង់ពិន័យ​ជា​ថវិកា​ចូល​រដ្ឋ​តាមរយះ​ការចាប់​រថយន្ត​ទាំងនោះ​ថ្លឹង​។​ចំពោះ​កំណាត់​ផ្លូវជាតិ​លេខ​៧​មួយ​ខ្សែ​នេះ ត្រូវគេ​រាយ​ការ​ណ៏​ថា ថ្នាក់ដឹកនាំ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ពិនិត្យ និង​ធ្វើ ការសិក្សា​រួចហើយ ផ្លូវ​នេះ នឹងត្រូវ​លើក​គម្រោង​ស្ថាបនា​ឡើងវិញ នៅ​ដើមឆ្នាំ​២០១៥​ខាង​មុននេះ ។​ហើយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត មាន​តួនាទី​ថែទាំ​ផ្លូវ​នេះ ដោយ​ចាក់ដី​លុប​កន្លែង​ណា​ខូចខាត​ខ្លាំង ក្នុង​រយះពេល​៦​ខែ រហូតដល់​ក្រសួង ចុះមក​ស្ថាបនា​ជាថ្មី​ឡើងវិញ ៕ ងិន លីម​