ម៉ាឡេស៊ីបានប្រកាស់ជាលើកទីមួយ ដោយទម្លាក់ឲ្យរដ្ឋាភិបាលអ៊ុយក្រែនត្រូវតែទទួលខុសត្រូវចំហេតុការគ្រោះថ្នាក់យន្តហោះMH17។ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជិញូនម៉ាឡេស៊ីលោកLiow Tiong Lai បានឲ្យដឹងថា អ៊ុយក្រែនត្រូវតែទទួលខុសត្រូវចំពោះហេតុការខាងលើ។
លោកបន្តទៀតថា អ្នកគ្រប់គ្រងការហោះហើររបស់អ៊ុយក្រែនបានអនុញ្ញាត្តិឲ្យហោះហើរនៅក្នុងដែនអាកាស់របស់ខ្លួន ដូច្នេះរដ្ឋាភិបាលមានកតព្វកិច្ចផ្តាល់ព័ត៌មានឬត្រូវបញ្ចៀសការហោះហើរនៅដំបន់ដែលមានគ្រោះថ្នាក់។ កន្លងមកសារព័ត៌មាន Newsweek របស់អាមេរិកបានផ្សព្វផ្សាយថា មេដឹកនាំក្រុមផ្តាច់ទឹកដីនិយមអ៊ុយក្រែនដែលមានភាពជិតស្និតនឹងរុស្ស៊ីបានសារភាពថាបានបាញ់ទម្លាក់យន្តហោះ MH 17។ ពាក់ព័ន្ធនិងរឿងនេះ លោគLiow បញ្ចាក់ថា មិនទានអាច់បញ្ចាក់ថាភាគីណាមួយត្រូវតែទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះខាងលើ។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ឧត្តមស្នងការអ ស ប ទទួលបន្ទុកសទ្ធិមនុស្សលោកស្រីណាវី ភីឡៃ បានធ្វើការថ្កោលទោស “ការបាញ់ទម្លាក់” យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Malaysia Airlines នៅខាងកើតអ៊ុយក្រែន ដែលបណ្តាលឲ្យអ្នកដំណើរចំនួន ២៩៨ត្រូវបាត់បង់ជីវិត ដោយចាត់ទុកថាជា “ការរំលោភច្បាប់អន្តរជាតិ ដែលអាចចាត់បញ្ចូលជាឧក្រិដ្ឋកម្មសង្គ្រាម”។ លោកស្រីអគ្គស្នងការសិទ្ធិមនុស្សអ.ស.ប ក៏បានទាមទារផងដែរឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងម៉ត់ចត់បំផុតទៅលើករណីនេះ។ ការទាមទារនេះត្រូវបានធ្វើឡើង នៅក្នុងពេលដែលដំណើរការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះម៉ាឡេស៊ី នេះ កំពុងតែជួបនឹងបញ្ហាស្មុគស្មាញខ្លាំង ដោយសារតែទីតាំងដែលយន្តហោះធ្លាក់ ស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាមផ្តាច់ទឹកដី ហើយការវាយប្រយុទ្ធគ្នា រវាងទាហានរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមឧទ្ទាមនៅតែកើតមាន នៅជុំវិញតំបន់នោះ ដែលជាហេតុធ្វើឲ្យក្រុមស៊ើបអង្កេតមិនអាចបំពេញការងាររបស់ខ្លួន បាន។
សូម្បីតែបំណែកសាកសពអ្នកដំណើរលើយន្តហោះក៏នៅមិនទាន់ត្រូវបានយកចេញ អស់នៅឡើយដែរ រហូតមកទល់នឹងពេលនេះ។ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ហូឡង់ និងអូស្ត្រាលីបានជជែកគ្នា អំពីគម្រោងការណ៍បញ្ជូនកងកម្លាំងប្រដាប់អាវុធចូលទៅគ្រប់គ្រងកន្លែង ធ្លាក់យន្តហោះ ក៏ប៉ុន្តែ ក្រោយមកបានលុបចោលគម្រោងនេះទៅវិញ ដោយបារម្ភខ្លាចផុងខ្លួននៅក្នុងសង្គ្រាមស៊ីវិលអ៊ុយក្រែន ជាពិសេស ដោយមើលឃើញថា ទីតាំងធ្លាក់យន្តហោះនេះស្ថិតនៅក្បែរនឹងព្រំដែនជាមួយរុស្ស៊ី។
ចុងក្រោយ កាលពីថ្ងៃអាទិត្យ ហូឡង់ និងអូស្ត្រាលី បានសម្រេចបញ្ជូនក្រុមប៉ូលិសដោយមិនបំពាក់អាវុធឲ្យចូលទៅកាន់ ទីតាំងធ្លាក់យន្តហោះ មានក្រុមអ្នកសង្កេតការណ៍របស់អង្គការ OSCE អមដំណើរទៅជាមួយ។ ក៏ប៉ុន្តែ ធ្វើដំណើរបានពាក់កណ្តាលផ្លូវ ទាំងប៉ូលិសហូឡង់និងអូស្ត្រាលី និងទាំងក្រុមអ្នកសង្កេតការណ៍របស់ OSCE បានបកក្រោយមកវិញ ក្រោយពីឃើញមានការបាញ់ផ្លោងកាំភ្លើងធំ នៅក្បែរទីតាំងធ្លាក់យន្តហោះនេះ។ ពួកគេព្យាយាមម្តងទៀត នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការអះអាងរបស់អគ្គនាយករងនៃប៉ូលិសអូស្ត្រាលី៕