រដ្ឋមន្ដ្រីការបរទេសអាមេរិក លោក ចន ឃើរីចាប់ផ្ដើមបំពេញទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី៣០ ខែ កក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកចន ឃើរី នឹងជួបពិភាក្សាជាមួយសមភាគី ឥណ្ឌា លោកស្រី Sushma Swaraj នាថ្ងៃទី ៣១ ខែកក្កដា ។ ទន្ទឹមនឹងនោះលោកនឹង ដឹកនាំកិច្ចពិភាក្សាពីយុទ្ធសាស្ដ្រអាមេរិក-ឥណ្ឌាលើកទី៥ផងដែរ ។ នេះជាដំណើរ ទស្សនកិច្ច
លើកទី១របស់លោកចន ឃើរី ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ ឥណ្ឌាដឹកនាំដោយលោក ណារ៉េនត្រា មូឌី ឡើងកាន់អំណាចកាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៤ ។ តាមគម្រោង លោកចន ឃើរីនឹង ជួបពិភាក្សាជាមួយនាយករដ្ឋមន្ដ្រី ណារ៉េនត្រា មូឌី ហើយទៅទស្សនកិច្ច នៅទីក្រុងបាំងហ្គាល័រ ដែលជាទីតាំង មជ្ឈមណ្ឌលទីតាំងបច្ចេកវិទ្យាឥណ្ឌា ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្មអាមេរិកនឹងទៅកាន់ទីក្រុង ម៉ុមបៃដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ សំខាន់របស់ឥណ្ឌាមុនពេលចូលរួម ពិភាក្សាពីយុទ្ធសាស្ដ្រនៅទីក្រុងញូវដេលី រវាងប្រទេសទាំងពីរ ។ អាមេរិក និងឥណ្ឌាបានចាប់ផ្ដើម ពិភាក្សាពីយុទ្ធសាស្ដ្រថ្នាក់រដ្ឋមន្ដ្រីតាំងពី ខែកក្កដា ឆ្នាំ២០០៩មក ដោយក្នុងនោះ ផ្ដោតសំខាន់ទៅលើមូលដ្ឋានគ្រឹះចំនួន៥ ដែលភាគីទាំងពីរបានយកចិត្ដទុកដាក់ ក្នុងនោះមានកិច្ចសហប្រតិបត្ដិការយុទ្ធ សាស្ដ្រ ថាមពល បម្រែបម្រួលអាកាស ធាតុ អប់រំ និងអភិវឌ្ឍន៍ ។
សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ។ បច្ចេកវិទ្យា និងវិទ្យាសាស្ដ្រ ។ សុខាភិបាល និងការ ច្នៃប្រឌិត ។ កិច្ចពិភាក្សាយុទ្ធសាស្ដ្រ លើកដំបូងបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីន តោននាខែកញ្ញា ឆ្នាំ២០១០ ។ កិច្ច ពិភាក្សាបន្ទាប់ត្រូវបានធ្វើឡើងនៅ ទីក្រុងញូវដេលីនៅខែកក្កដា ឆ្នាំ២០១១។ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅខែមិថុនា ឆ្នាំ២០១២ ។ នៅទីក្រុងញូវដេលី នាខែ មិថុនា ឆ្នាំ២០១៣ ហើយកិច្ចពិភាក្សា យុទ្ធសាស្ដ្រនៅឆ្នាំ២០១៤បន្ដធ្វើឡើង នៅទីក្រុងញូវដេលីដដែល ។
នៅក្នុងកិច្ចពិភាក្សាពីយុទ្ធសាស្ដ្រ អាមេរិក-ឥណ្ឌាឆ្នាំនេះគួរណាស់ធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្ដែភាគីទាំងពីរ បានឯកភាពបន្ដពិភាក្សានៅឥណ្ឌាដើម្បី ឱ្យមន្ដ្រីជាន់ខ្ពស់ឥណ្ឌាមានឱកាសបង្ហាញ ភាពស្និទ្ធស្នាលជាមួយប្រមុខដឹកនាំ អាមេរិក សមស្របទៅនឹងគោលនយោ បាយឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អាមេរិក ។ ទន្ទឹមនឹងនោះ ឥណ្ឌាក៏ បានត្រៀមលក្ខណៈសម្រាប់ដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីណារ៉េន ត្រា មូឌី ទៅកាន់អាមេរិកនាខែកញ្ញា ឆ្នាំ ២០១៤ ខាងមុខ ។
តាមការវាយតម្លៃរបស់បណ្ដាសារ ព័ត៌មានឥណ្ឌាក្នុងដំណើរទស្សនកិច្ច របស់លោកចន ឃើរី និងកិច្ចពិភាក្សា ពីយុទ្ធសាស្ដ្រលើកទី៥ អាមេរិក និង ឥណ្ឌា មានបំណងជំរុញបន្ថែមទៀតដល់ ទំនាក់ទំនងទ្វេភាគី ។ ក្នុងរយៈពេល៤ឆ្នាំ ក្រោយប្រធានាធិបតីបារ៉ាក់ អូូបាម៉ា ប្រកាសចាត់ទុកទំនាក់ទំនងអាមេរិក-ឥណ្ឌាជាដៃគូកំណត់វាសនាសតវត្សរ៍ទី ២១ ។ ប៉ុន្ដែកន្លងមកទំនាក់ទំនងប្រទេស ទាំងពីរមិនទាន់ឈានដល់ដំណាក់កាល ដែលចង់បានដោយនៅមានចំណុចជា ច្រើនធ្វើឱ្យរាំងស្ទះការឆ្ពោះទៅមុខនៃ ទំនាក់ទំនងទាំងនោះ ។
ដើម្បីឈានដល់ទំនាក់ទំនងប្រសើរ បំផុត ភាគីទាំងពីរនៅមានកិច្ចការជា ច្រើនដែលត្រូវធ្វើ ក្នុងនោះចាំបាច់ត្រូវ តែដោះស្រាយបញ្ចប់រាល់វិវាទដែលនៅ សេសសល់ ពិសេសគឺការទទួលខុសត្រូវ ពីកម្មវិធីបរមាណូស៊ីវិលរបស់ឥណ្ឌា ក៏ ដូចជាគោលជំហររបស់អាមេរិកពីសិទ្ធិ ការពារកម្មសិទ្ធិបញ្ញា ។ ឥណ្ឌា និង អាមេរិកនៅមានវិវាទជាច្រើនដោយ ក្នុងនោះឥណ្ឌាមិនបានការពារដល់ការ រកឃើញថ្មីរបស់អាមេរិក ។ អាមេរិកមានទំនាក់ទំនងការពារ ជាតិយ៉ាងខ្លាំងជាមួយឥណ្ឌា ដោយការ សម្រេចរបស់រដ្ឋាភិបាលឥណ្ឌាបង្កើន ការវិនិយោគដោយផ្ទាល់ពីបរទេសទៅ លើវិស័យការពារជាតិកើនឡើងដល់ទៅ ៤៩ភាគរយ ។
ប្រទេសទាំងពីរមាន គម្រោងរួមគ្នាផលិត និងអភិវឌ្ឍន៍នូវអ្វី ដែលហួសសម័យ ។ គេសង្ឃឹមថានៅ ក្នុងរដ្ឋកាលរបស់លោកណារ៉េនទ្រី មូឌី ទំនាក់ទំនងរវាងអាមេរិក នឹងឥណ្ឌាកាន់ តែប្រសើរឡើង ហើយសេដ្ឋកិច្ចរបស់ ឥណ្ឌាក៏មានសន្ទុះខ្លាំងឡើងផងដែរ ។ មានប្រសាសន៍មុនពេលចាប់ផ្ដើម ធ្វើទស្សនកិច្ចនៅឥណ្ឌា លោកចន ឃើរី បានបញ្ជាក់ថា ទំនាក់ទំនងដ័ស្អិតល្មួត រវាងឥណ្ឌា នឹងអាមេរិកជាអាទិភាពយូរ អង្វែងរបស់អាមេរិក ។
លោកចន ឃើរី បញ្ជាក់ទៀតថា នេះជាពេលវេលាមួយ ដែលបានផ្លាស់ប្ដូរសមត្ថភាពដឹកនាំនៅ ក្នុងទំនាក់ទំនងអាមេរិក-ឥណ្ឌាដែល អាចធ្វើឱ្យគោលដៅទាំងឡាយបាន សម្រេចនៅក្នុងសតវត្សរ៍ទី២១នេះ ។ ជាមួយនឹងការប្ដេជ្ញា ព្រមទាំងស្មារតី សហការរវាងប្រទេសទាំងពីរនឹងជួយ ដោះស្រាយឧបសគ្គធំៗដែលបានកើត ឡើងនៅលើពិភពលោក ។ ប្រទេសទាំង ពីរនឹងធ្វើការរួមគ្នាប្រឈមនូវបញ្ហាធំៗ កើតឡើងនៅលើពិភពលោក ចាប់តាំង ពីបម្រែបម្រួលអាកាសធាតុ ការប្រើ ប្រាស់ថាមពលបៃតង…ជាដើម។ លោក ចន ឃើរីក៏បានលើកឡើងពីក្ដីកង្វល់ របស់អាមេរិកគឺធ្វើយ៉ាងណា ឥណ្ឌាចាំ បាច់ត្រូវតែរក្សាស្នាដៃច្នៃប្រឌិតបង្កើត របស់អាមេរិក ។
កាលពីថ្ងៃទី២៨ ខែឧសភា ក្រោយ ប៉ុន្មានថ្ងៃដែលរដ្ឋាភិបាលថ្មីឥណ្ឌាស្បថ ចូលកាន់តំណែង លោកចន ឃើរីគឺជា បុគ្គលទីមួយដែលទូរស័ព្ទជូនពររដ្ឋាភិ បាលថ្មីរបស់ឥណ្ឌា ។ ជាមួយនឹងទំនាក់ ទំនងដ៏ល្អប្រសើរនោះ អាមេរិក-ឥណ្ឌា នឹងបង្កើនវិស័យពាណិជ្ជកម្មទ្វេភាគីទ្វេ ដងគឺកើនឡើងដល់៥០០ពាន់លានដុល្លារ បើប្រៀបធៀបនឹងបច្ចុប្បន្នមានតែ១០០ ពាន់លានដុល្លារប៉ុណ្ណោះ ។
ឥណ្ឌាដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជួយសម្រេចគោលនយោបាយឆ្ពោះមក កាន់អាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក ក្នុង ពេលដែលចិនកំពុងតែពង្រីកអំណាច គ្រប់គ្រងនៅក្នុងតំបន់នេះទាំងមូល ។ ឥណ្ឌាមានកាតព្វកិច្ចរារាំងរាល់សកម្ម ភាពគំរាមកំហែង និងជួយរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងតំបន់ ចៀសវា ហេតុការណ៍អាក្រក់កើតឡើងជាយថា ហេតុដែលអាចបង្កទៅជាសង្គ្រាមជា ទ្រង់ទ្រាយធំ