គ្រូបង្វឹកជម្រើសជាតិសារធាណរដ្ឋអៀរឡង់ Martin O'Neill បានលុបឈ្មោះខ្សែប្រយុទ្ធ Robbie Keane ចេញពីបញ្ជីកីឡាករដែលត្រូវប្រកួតជាមួយប្រទេសស៊ែបប៊ីក្នុងលក្ខណៈមិត្តភាពអន្តរជាតិនៅថ្ងៃទី ៥ ខែមិនាក្រោយនេះ ។ សហព័ន្ធបាល់ទាត់អៀរឡង់បានបញ្ជាក់ថា Keane ត្រូវបានគ្រូបង្វឹកសម្រេចចិត្តមិនជ្រើសបញ្ចូលដោយទុកខ្សែប្រយុទ្ធរូបនេះបន្តលេងនៅក្លិប Los Angeles Galaxy មុនពេលរដូវកាលថ្មីនៃក្របខណ្ឌ MLS នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ៨ ខែមិនា ។
លោក O'Neill បាននិយាយបញ្ជាក់ក្នុងសន្និសីទកាសែតថា “ការប្រកួតរបស់យើងជាមួយស៊ែបប៊ីនឹងជួយឲ្យយើងទទួលបាននូវការរៀបចំយ៉ាងល្អមុនពេលការប្រកួតវគ្គជម្រុះពានរង្វាន់ទ្វីបអ៊ឺរ៉ុបនឹងត្រូវធ្វើឡើងនៅក្នុងខែកញ្ញា” ៕