ប្រទេសបេឡារុស បានរងការចោទថាបានបង្ខំយន្តហោះដឹកអ្នកដំណើរចុះចតដើម្បីការចាប់ខ្លួនអ្នកប្រឆាំងម្នាក់ ដែលទង្វើនោះបាននាំឲ្យមានការក្តៅក្រហាយដល់សហរដ្ឋអាមេរិកនិងប្រទេសនៅសហភាពអឺរ៉ុប។ សេចក្តីរាយ ការណ៍រ៉យតឺ បានឲ្យដឹងថាអាជ្ញាធរបេឡារុស កាលពីថ្ងៃអាទិត្យ បានបញ្ចេញយន្តហោះប្រយុទ្ធមួយគ្រឿងរបស់ ខ្លួន ដោយបានបញ្ចេញសញ្ញាក្លែងក្លាយព្រមានសញ្ញាគ្រាប់បែកបំផ្ទុះមួយដើម្បីបង្ខំយន្តហោះដឹកអ្នកដំណើរ Ryanair ចុះចត និងក្រោយមក បានចាប់ខ្លួនអ្នកកាសែតប្រឆាំងម្នាក់ដែលបានជិះលើយន្តហោះនោះ។ មេដឹកនាំ ខ្លះក្នុងសហភាពអឺរ៉ុប បានហៅទង្វើរបស់អាជ្ញាធរបេឡារុសនោះ ជាករណីប្លន់យន្តហោះអ្នកដំណើរដោយការប្រើ យន្តហោះប្រដេញ MIG-29 របស់រុស្ស៊ី អមយន្តហោះដឹកនាំអ្នកដំណើរដែលបានហោះចេញពីក្រុងអាថែននៃប្រ ទេសក្រិក ទៅកាន់ប្រទេសលីទុយអានី។ ក្នុងពេលកំពុងហោះហើរនោះ យន្តហោះដឹកនាំដំណើរបានផ្លាស់ប្តូរ គោលដៅចុះទៅកាន់ក្រុង Minsk ដែលជារដ្ឋធានីនេះប្រទេសបេឡារុសនោះវិញ ដែលនាំឲ្យមានអាជ្ញាធរបេឡា រុសធ្វើការចាប់និងឃុំខ្លួនអ្នកកាសែតឈ្មោះ Roman Protasevich ។ អ្នកកាសែតអាយុ២៦ឆ្នាំនោះធ្វើការឲ្យទីភ្នាក់ ងារអនឡាញឈ្មោះ NEXTA ដែលមានមូលដ្ឋានក្នុងប្រទេសប៉ូឡូញ។ ទីភ្នាក់ងារអនឡាញ NEXTA ធ្លាប់បាន ផ្សាយព័ត៌មានអំពីការតវ៉ារបស់មនុស្សជាច្រើនប្រឆាំងប្រធានាធិបតីបេឡារុសលោក Alexander Lukashenko កាលពីឆ្នាំ២០២០តាមរយៈប្រព័ន្ធApp Messengerតេឡេក្រាម ដែលពេលនោះរបាយការណ៍អំពីការតវ៉ានោះ មានការលំបាកយកព័ត៌មានជាខ្លាំងពីសំណាក់ក្រុមព័ត៌មានបរទេស។ អ្នកកាសែតឈ្មោះ Roman Protasevich ដែលរាយការណ៍អំពីព្រឹត្តិការណ៍នោះ ត្រូវបានអាជ្ញាធរបេឡារុស ស្វែងរកការចាប់ខ្លួនពីបទចោទប្រកាន់អំពើ ជ្រុលនិយមនិងអំពើញុះញង់ឲ្យមានភាពស្អប់ខ្ពើមសង្គម។ ប្រទេសលីទុយអានីដែលអ្នកកាសែត Roman Protasevich បានស្នាក់នៅ បានប្រតិកម្មជម្រុញឲ្យអង្គការណាតូនិងសហភាពអឺរ៉ុប ត្រូវធ្វើការឆ្លើយតបជាបន្ទាន់ ចំពោះអំពើចាប់ខ្លួនដោយអាជ្ញាធរបេឡារុសនោះ។ ប្រធានសហភាពអឺរ៉ុបលោកស្រី Ursala von der Leyen បាន បញ្ជាឲ្យ មានការដោះលែងអ្នកកាសែតដែលប្រទេសបេឡារុសចាបខ្លួននោះជាបន្ទាន់ និងបញ្ជាឲ្យអ្នកដែលបាន ទទួលខុសត្រូវនូវអំពើប្លន់យន្តហោះនោះ ត្រូវបានគេដាក់ទោស។ នៅជាមួយគ្នានោះផងដែរអង្គការណាតូបាន ថ្លែងថា អំពើបង្ខំយន្តហោះដឹកអ្នកដំណើរចុះចតនោះគឺជាអំពើបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនិងលោកបានបញ្ជាឲ្យមាន ការស៊ើបអង្កេតជាអន្តរជាតិ ។