ខេត្តបន្ទាយមានជ័យ ថ្មីៗនេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៤ លោក គោស៊ុំសារឿតអភិបាលខេត្ត បន្ទាយមានជ័យបានកោះហៅ អភិបាលស្រុកក្រុងនិងមេឃុំនិង ចៅសង្កាត់ព្រមទាំងស្មៀនទាំង៦៥ឃុំសង្កាត់មកប្រជុំដើម្បីចូលរួមរកដំណោះរាល់បញ្ហាប្រឈមដែលមេឃុំ ចៅសង្កាត់ បានអនុវត្តកន្លងមកធ្វើខុសឆ្គងយា៉ងខ្លាំង។មន្ត្រី ស្រុក ក្រុង ឃុំ សង្កាត់ និងស្មៀនចូលរួមមានចំនួន ៦៨០នាក់។

ថ្លែងក្នុងកិច្ចប្រជុំនោះលោក គោ ស៊ុំ សារឿត បាននិយាយសង្កត់ធ្ងន់ៗដល់ស្មៀនថានិងដកចេញពីមុខដំណែង បើស្មៀនណាមិនអនុវត្តនតាមបទបញ្ជាផ្ទៃក្នុងតាមបទបញ្ជាថ្នាក់ខេត្តនិងមិនគោរពតាមវិជ្ជាវីវះរបស់ខ្លួននោះ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យសោះស្មៀនត្រូវគិតអំពីផលប្រយោជន៍ដល់ប្រជាពលរដ្ធជាធំផង ។
កុំអាងថាគ្មានអ្នកណាអាចដកខ្លួនបានឲ្យសោះក្រៅពីក្រសួងមហាផ្ទៃនោះ លោកបាននិយាយបន្តថា រយះពេលកន្លងមកគាត់បានដកមុខងារស្មៀនឃុំម្កាក់ម្នាក់បញ្ឈជើងដើម្បីទុកជាគំរូដល់ស្មៀនក្រោយៗទៀតម្នាក់ ហើយ។ចំពោះមេឃុំនិងចៅសង្កាត់ទាំងអស់វិញលោកក៏បានធ្វើការព្រ មានយា៉ងធ្ងន់ៗដែថា រយះពេលកន្លងមកមានមេឃុំនិងចៅសង្កាត់មួយចំនួនបានប្រព្រឹត្តិខុសឆ្គងយា៉ងធ្ងន់ធ្ងដល់ប្រជាពលរដ្ធដូចជាធ្វើឯកសារនិងលិខិតផ្សេងៗយកលុយពីប្រជាពលរដ្ធខុសពីប្រក្រតីនិងធ្វើការព្រមានដល់មេ ឃុំនិងចៅសង្កាត់កុំយកដៃទៅសេញ៉េទិញលក់ដីរបស់ឈ្មួញក្នុ ងឃុំសង្កាត់ខ្លួនឲ្យសោះព្រោះវាមិនមែនជាតួនាទីនិងភារកិច្ចរបស់ខ្លួនឡើយបញ្ហាលក់និងទិញដីនេះផ្នែកមន្ត្រីសូរិយោដីទើបអាចសេញេ៉បាន។
លោក គោ ស៊ុំ សារឿតបាននិយាយបន្តថា រាល់ឯកសារទាំងពាក់ពន្ធ័ទៅនិងឃុំសង្កាត់ ស្រុក ក្រុង និងមន្ទីរ ត្រូវបញ្ជូនទៅច្រកចេញចូលតែមួយដើម្បីដោះស្រាយ និងឲ្យមេឃុំចៅសង្កាត់ជួយធ្វើការផ្សព្វដល់ប្រជាពលរដ្ធឲ្យចូលរួមក្នុងភូមិឃុំឲ្យមានសុវត្តិភាព៩យា៉ងដូចជា គ្មានក្មេងទំនើងក្នុងភូមិ គ្មានល្បែងសីុសងគ្រប់ប្រភេទក្នុងភូមិ គ្មានចោរលួចចោរប្លន់ ទប់ស្កាត់និងបង្ក្រាបអំអើការជួញដូគ្រឿងញៀនក្នុងភូមិ ឲ្យប្រជាពលរដ្ធចេះគោរពច្បាប់ចរាចរចូលរួមនិងធ្វើការផ្តល់ព៌ត័មានជូនដល់សមត្តិកិច្ចក្នុងមូលដ្ថាន ចុងក្រោយលោកបានផ្តាំផ្ញើដល់ស្រុកក្រុង និងមេ ឃុំចៅសង្កាតទាំងអស់ត្រូវគិតពីផលប្រយោជន៏ប្រជាពលរដ្ធនិងប្រទេសជាតិជាធំដើម្បីឲ្យមានការរីកចំរើននិងអភិវឌ្ឈន៍ឲ្យគ្រប់វិស័យនៅកម្ពុជា៕



































