`​​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស ស្រី​០៧​នាក់​សង្ស័យ​រឿង​ឃាតកម្ម​ទំនាស់​ព្រំដី នៅ​ស្រុក​អណ្តូង​មាស​

0

ខេត្ត​រតនគីរីៈ​យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស ស្រី​ចំនួន​០៧​នាក់ ត្រូវបាន​នគ​បាល​ចាប់បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៤ នៅ​បន្ទាប់ពី​ជ​នស​ង្ស័​ទាំងនេះ​ត្រូវបាន​នគ​បាល​ខេត្ត សហការ ជាមួយ​នគ​បាល​ស្រុក​អណ្តូង​មាស​ធ្វើការ​ឃាត់ខ្លួន​នៅក្រោយ​មាន​អំពើ​ឃាតកម្ម​ដោយ​ប្រើ​អាវុធ កាំបិតផ្គាក់ កាប់​ជនរងគ្រោះ​ដាច់​កញ្ចឹងក​ស្លាប់​ដោយសារ​ទំនាស់​ព្រំដី កាលពី​វេលា​

ម៉ោង​០៥៣០​នាទី ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៤​ស្ថិត​ចំណុចកើតហេតុ ភូមិ​កា​ជូត ឃុំ​ញ៉ា​ង​ស្រុក​អណ្តូង​មាស​ខេ​ត្រ​រតនគិរី លោក ផែន​ឌី​ណា ស្នងការ​ង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃនេះ​បាន​ប្រាប់ថាៈ​កាលពី​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៤​នៅវេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​មាន​ករណី​ឃាតកម្ម បណ្តាលអោយ​បុរស​ចំណាស់​អាយុ​៥០​ឆ្នាំ​ម្នាក់​ឈ្មោះ សៀង លី បាន​ស្លាប់​ដោយសារ​មាន​មនុស្ស​មួយក្រុម​គេ​លួច​កាប់​ដាច់​កញ្ចឹងក​នៅ​លើដី​ចំការ​របស់ខ្លួន​នៅ​ចំនុច ឃុំ​កើតហេតុ​ខាងលើ​ខណៈ​ជនរងគ្រោះ និង​បុរស​ម្នាក់ទៀត​នាំគ្នា​មើល​ព្រំដី​ត្រូវគេ​បាន​ភ្ជួរ​រំលោភ​ហើយ​ជនរងគ្រោះ​និង​ជ​នស​ង្ស​យ័​មានការ​ឈ្លោះប្រកែក​គ្នា​រហូត​បង្ករ​ជា​ជំលោះ​តឹង​ស​សៃ​ក​ដាក់គ្នា​ឈានដល់​ការសំលាប់​គ្នា​តែម្តង​។ 01

លោក​ផែន​ឌី​ណា បានលើកឡើង​ថាៈបើ​តាម​ប្រភព​អោយដឹងពី​ប្រព​ន្ធ័​របស់​ជនរងគ្រោះ​បាន​ប្រាប់ថាៈ​ប្តី​របស់ខ្លួន និង​ក្រុមគ្រួសារ​ឈ្មោះ ម៉ៅ ចិត្រ​មាន​ដី​សំរាប់ធ្វើ​ចំការ​ស្មើ​ចំនួន​៣២​ហិកតា​ម្ខាង​ម្នាក់​ដែលមាន​ព្រំ​ប្រទាល់​ជាប់​គ្នា​ដែល​កន្លងទៅ​ក្រុមនិស្សិត​សម្តេច តេ​ជោ បានធ្វើការ​វាស់វែង​រួចរាល់​ហើយ​ដែល​។​តែ​ជា​រើ​យៗ​ខាង​គ្រួសារ​លោក ម៉ៅ ចិត្រ​និង​គ្រួសារ​អ្នកស្រី​កើតមាន​ជំលោះ​ពី​បញ្ហា​ព្រំដី​ជាមួយគ្នា​ជា​បន្តបន្ទាប់​តែ​ពុំបាន​បង្ករ​អំពើ​ហឹ​ង្សា​ណាមួយ​ដាក់គ្នា​នោះទេ ទើប​មក​ទាល់​នឹង​ថ្ងៃកើតហេតុ​មិនដឹង​យ៉ាងម៉េច ទើប​ប្តី​របស់ខ្លួន​ត្រូវបាន​ជន​ស​ង្ស​យ័​មួយក្រុម​នេះ​ផ្ទុះ​កំហឹង​ឈានដល់​ការយក​កាំបិតផ្គាក់​កាប់​ប្តី​អ្នកស្រី​ដាច់​កញ្ចឹងក​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​តែម្តង ។

លោក​ផែន​ឌី​ណា​បន្ថែមថាៈ​ក្រោយពី​កំលាំង​នគ​បាល​ស្រុក​ធ្វើ​សេចក្តី​រាយ​កា​រថា​មាន​អំពើ​ឃាតកម្ម​កើតឡើង​ភ្លាម​ដូច​កាល​និង​វេលា​ខាង​លើក​គឺ​កំលាំង​នគ​បាល​បុ​ស្តិ៍​រដ្ឋបាល​ឃុំ​ញ៉ា​ង​បាន​ចុះ​ទៅដល់ ក៏​រកឃើញ​មាន​គាំ​បិត​ផ្គាក់​០១​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​សាកសព​មាន​ស្នាម​ប្រលាក់​ដោយ​ឈាម​និង​សហការ​ជាំ​យ​កំលាំង​នគ​បាល​ស្រុក​និង​នគ​បាល​ខេត្ត បន្តធ្វើ​ការសាកសួរ​ជុំវិញ​កន្លែងកើតហេតុ​នោះ​ទើបបាន​ពន្លឺ ឈានទៅដល់​ការចាប់ខ្លួន​ជ​នស​ង្ស​យ័​ជា​បន្តបន្ទាប់​ដូចខាងក្រោមៈ​១​ឈ្មោះ ម៉ៅ​ចិត្រ ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ជនជាតិខ្មែរ​។​២​ឈ្មោះ​ជ្រុ​យ សម្បត្តិ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​។​៣​ឈ្មោះ​ជ្រុ​យ សំបូរ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ​។​02

៤​ឈ្មោះ​ថុង​រដ្ឋា​(​ហៅ​ចេក​)​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​។​អ្នក​ទាំង​០៤​នេះ​មាន​ស្រុកកំណើត ជាមួយគ្នា​ភូមិ​សុ​ព​ណ៏ ឃុំ​ត​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​០៥​សឿង​ម៉ាប់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ស្រុកកំណើត​ភូមិ​បុស្ស​ស្នែង​ឃុំ​ជ្រលង ស្រុក​បារាយ​ខេត្តកំពង់ធំ​។​០៦​ឈ្មោះ​សោ​សុ​គុណ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ​ស្រុកកំណើត​ភូមិ​ក្រាំ សំរោង ឃុំ​ច្រក​នាង​(​ត្រួវ​ជា​ក្មួយ​ម៉ៅ​ច្រិ​ន​)​។​០៧​ឈ្មោះ​ឯម សុខុំ​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ជនជាតិខ្មែរ​មាន​ស្រុ​កំណើត​ភូមិ​ក្រ​លែងមាន ឃុំ​ល្វា ស្រុក​ចំការលើ​ខេត្តកំពង់ចាម​(​ត្រូវជា​ដណ្លង​ម៉ៅ​ច្រិ​ន​)​។

ជុំវិញ​គរ​ណី​បញ្ជូន​ជន​ស​ង្ស​យ័​ទាំង​០៧​នាក់​ខាងលើ លោក​ផែន​ឌី​ណា ពុំបាន​លើកឡើង​បញ្ជាក់​ថាៈជ​នស​ង្ស​យ័ ទាំង​នោះបាន​ឆ្លើយ​សារភាពថា​យ៉ាងដូចម្តេច​នោះឡើយ ខណៈ​លោក​បានបញ្ជាក់​បន្ថែមថាៈ​ជនដៃដល់​ដែល​បាន​ប្រព្រឹត្ត​នៅ​អំពើ​ឃាតកម្ម​ដោយ​ប្រើ​កាំបិតផ្គាក់​កាប់​ដាច់​កញ្ចឹងក​ជនរងគ្រោះ​បណ្តាល​ឲ​ស្លាប់​ភ្លា​នៗ​ក្នុង​ថ្លុកឈាម គឺ​រត់​បាត់​ហើយ​តែ​អត្តសញ្ញាណ​ជនល្មើស​នោះ​គឺ​ខាង​កំលាំង​បានដឹង​អស់ហើយ​ដែរ ប៉ុន្តែ​លោក​សុំ​មិនទាន់​ប្រាប់​បានទេ​។ គួរ​បញ្ជាក់ថាៈ​បច្ចុប្បន្ន ជ​នស​ង្ស​យ័​ទាំង​០៧​នាក់​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕