ក្រុម​សន្តិសុខ​នាំគ្នា​ធ្វើ​កូដកម្ម​នៅឯ​ព្រលានយន្តហោះ Frankfurt ប្រទេស​អាល្លឺម៉ង់​

0

​អាល្លឺម៉ង់​៖​ក្រុម​សន្តិសុខ​នៅឯ​ព្រលានយន្តហោះ Frankfurt​ប្រទេស​អាល្លឺម៉ង់​បាននាំគ្នា​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ ជាហេតុ​បង្កឱ្យមាន​ការលប់ចោល​ជើងហោះហើរ​ជាច្រើន​វេន ក៏ដូចជា​បណ្ដាលឱ្យមាន​កកស្ទះ​ដល់ អ្នកដំណើរ​ដែល​ចង់​ឆ្លងកាត់​អឺរ៉ុប ។​ ​ក្រុម​សហជីព​បាន​អំពាវនាវ​ឱ្យ​បុគ្គលិក​ដែល​ជួល​ដោយ​ក្រុមហ៊ុន​ឯកជន​ក្រោម​ស្លាក​យីហោ BDSW ចួ​ល​រួម​ធ្វើ​កូដកម្ម​ចាប់ពី​វេលា​ម៉ោង​១​រសៀល​រហូតដល់​ម៉ោង​២២​ល្ងាច ដើម្បី​ទាមទារ​ឱ្យមាន​ការដំឡើង​ប្រាក់ បៀវត្ស​ន៍​ខ្ពស់ជាង​នេះ ។​ ​

ក្រុម​សហជីព​បានទាមទារ​ឱ្យមាន​អត្រា​ចំណាយ​ប្រចាំ​ម៉ោង​១៦​អឺរ៉ូ​សម្រាប់​បុគ្គលិក​សន្តិសុខ​ទាំងអស់​នៅ​ទូទាំង​រដ្ឋ Hesse​ដែល​គេ​អះអាងថា​ពួកគេ​ទទួលបាន​ចន្លោះ​ពី​១០​ទៅ​១៣​អឺរ៉ូ​ប៉ុណ្ណោះ​លោក​អៃ​ម៉ាន់ អ៊ី​ស្ទេ​ប​ស្គី សន្តិសុខ​ដែល​បាន​ចូលរួម​នៅក្នុង​កូដកម្ម​នេះ បានឱ្យដឹងថា ក្រុម​និ​យោ​ជិ​ក លោក​ទាំងអស់​ចង់បាន​ការផ្តល់ជូន​ប្រាក់បៀវត្ស​ន៍​ដ៏​សមរម្យ​មួយ​ដែល​ពួ​ល​លោក​អាច​ទទួលយកបាន​។​ ​

លោក បាន​បន្តទៀតថា លោក​គិតថា​ថ្លៃឈ្នួល​ដែល​ទទួលបាន​នៅ​អាកាសយានដ្ឋាន Frankfurt មិនអាច​ប្រៀប ធ្រៀ​ប​នឹង​តម្លៃ​ឈ្នូ​ល​ដែល​គេ​ទទួលបាន​នៅ​ព្រលានយន្តហោះ​ឯទៀត​ឡើយ ដូចជា​នៅ​អាកាស​យន្ត​ដ្ឋា​ន ក្រុង​ប៊ែ​កឡាំង និង​ហ៊ែ​ម​ប៊ើ​ក​ជាដើម ។​ ​ដោយឡែក​លោក​ផោ​ល​វែ​ល ជែ​ន​ខូ​ស្គី ដែលជា​អ្នកដំណើរ​ដា​ណឺ​ម៉ាក​ឆ្លងកាត់​ព្រលានយន្តហោះ​នេះ បានឱ្យដឹង​ដែរ​ថា លោក​មាន​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថាន​ការកើតឡើង​នៅ​អាកាស​យាន្ត​ដ្ឋា​ន Frankfurt ហើយ​លោក​មិនដឹង​ទេ​ថា​ថ្មើរម៉ាន​ទើប​អាច​ទៅដល់​ផ្ទះ​បាន​នោះទេ​។​--------------