អូឡាំពិក៖ កីឡាការិនី Tina Maze របស់ស្លូវើនៀ បានឈ្នះមេដាយមាសអូឡាំពិក ពីរក្នុងការប្រណាំងជិះស្គី ក្រោយពីបានផ្ដួលគូប្រជែងដ៏ខ្លាំងក្លានាង Anna Fenninger របស់អូទ្រីស ទាំងប្រផិតប្រផើយតាមរយៈការនាំមុខចំនួន០,០៧វិនាទីក្នុងការ ប្រកួត ។ ក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាកដែលបូករួមទាំងការធ្លាក់ព្រឹល ការធ្លាក់ភ្លៀង និងការចុះអ័ព្ទយ៉ាងខ្លាំងនោះ Maze វ័យ ៣០ឆ្នាំ បានបញ្ចប់ដោយប្រើប្រាស់ថិរវេលាសរុប ២នាទី និង ៣៦,៨៧ វិនាទី ក្នុងការប្រកួតចំនួនពីរលើកនៅឯរមណីយដ្ឋាន Rosa Khutor ។
ចំណែកឯម្ចាស់ការពារតំណែងជើងឯក Viktoria Rebensburg របស់អាល្លឺម៉ង់ បានឈ្នះមេដាយសំរឹទ្ធ ក្រោយពីដេញតាមពីក្រោយនូវថិរវេលា ០,២០ វិនាទី នឹងកីឡាការិនី Vanessa Mae បានធ្វើឲ្យការបង្ហាញខ្លួន ក្នុងអូឡាំពិកជាលើកទី ១ របស់នាង សម្រាប់ប្រទេសថៃស្ថិតក្នុងភាពគួរឲ្យកត់សម្គាល់ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦៧ ដោយដេញតាមពីក្រោយកីឡាការិនី Maze ៥០,១០វិនាទីផងដែរ ។
ប្រទេសកូរ៉េខាងត្បូង បានឈ្នះការប្រណាំងជិះស្គីបណ្ដាក់ចម្ងាយ ៣,០០០ ម៉ែត្រផ្នែកស្រី ៤ឆ្នាំក្រោយពីក្ដីសង្ឃឹមនៃការដណ្ដើមមេដាយរបស់ពួកគេក្នុងទីក្រុង Vancouver ត្រូវបានបញ្ចប់ដោយសារតែការធ្លាក់ចេញ។ កីឡាករ Emil Hegle Svendsen របស់ន័រវែស បានរារាំងការប្រជែងចុងក្រោយពីសំណាក់កីឡាករ Martin Fourcade របស់បារាំង ដើម្បីឈ្នះមេដាយមាសក្នុងវិញ្ញាសាបីយ៉ាត្លុងចម្ងាយ ១៥ គីឡូម៉ែត្រ ផ្នែកបុរស។







































