FIFA ព្រមទទួលយកពហុកីឡដ្ឋាន Baixada សម្រាប់ព្រឹត្តិការណ៍ប្រកួត World CUP 2104

0

បាល់ទាត់៖ បន្ទាប់ពីធ្វើមិនបានសម្រេចទៅតាម កាលកំណត់របស់ FIFA ដែលបានដាក់ឱវាទត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៣ ឱ្យគណៈកម្មការទទួលបន្ទុក ការងារសាងសង់ពហុកីឡដ្ឋាន Baixada ឱ្យរួចរាល់ក្រុមប្រឹក្សាបាល់ទាត់ពិភពលោក បានព្យួរសិទ្ធិពហុកីឡដ្ឋានមួយនេះមិនឱ្យទទួលការប្រកួតបាល់ទាត់ពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៤ មិថុនា ឆ្នាំ២០១៤ ខាងមុខ ។

ទោះជាយ៉ាងណាក្តីកាលដើមសប្ដាហ៍កន្លងទៅនេះសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានផ្លាស់ប្ដូរចិត្តដោយផ្ដល់សិទ្ធិឱ្យពហុកីឡដ្ឋាន Baixada ទទួលការប្រកួតឡើងវិញ តែបានព្រមានខ្លាំងៗថា ត្រូវតែពន្លឿនការសាងសង់ឱ្យបានរហ័សបំផុតតាមដែលអាចធ្វើទៅ បាន ។

ដោយសារតែមានការព្រមានធ្ងន់ៗពី FIFA គណៈកម្មការសាងសង់បានបង្ហើបឱ្យដឹងថា ពហុកីឡដ្ឋានមួយនេះអាចរួចរាល់ត្រឹមថ្ងៃ ទី១៥ ឧសភា ឆ្នាំនេះ គឺរយៈពេល ១ ខែមុនការប្រកួត ។

បច្ចុប្បន្ន ពហុកីឡដ្ឋាននេះកំពុងប្រើប្រាស់កម្មករជាង១.៥០០នាក់ ដើម្បីសម្រុកការងារឱ្យហើយទាន់ពេលកំណត់ ។ គួររំឭកថា ពហុកីឡដ្ឋាន Baixada បានកសាងឡើងតាំងពីឆ្នាំ១៩៩៧ និងបើកឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៩ លើផ្ទៃដី ១០៥ x ៦៨ ម៉ែត្រក្រឡា ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការជួសជុលកែលម្អ ៕download