តិន្នីស៖ កីឡាការនីលំដាប់ទីមួយពិភពលោក Serena Williams បានឈានចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនៃការ ប្រកួតកម្មវិធី Dubai Duty Free នៅអារ៉ាប់រួម បន្ទាប់ពីយកឈ្នះកីឡាការនីស៊ែបៀ Jelena Jankovic នៅវគ្គ 8 នាក់ ចុងក្រោយ។ មិនមែនជាការលំបាកឡើយ ពោលគឺ Serena Williams ឈ្នះការប្រកួតនេះដោយប្រើពេល 1 ម៉ោង 16 នាទីប៉ុណ្ណោះដើម្បីយកឈ្នះកីឡាករលំដាប់ទី 6 Jelena Jankovic ក្នុងលទ្ធផល 2 set 0, 6-2, 6-2។
បញ្ជាក់ថាកម្មវិធី Dubai Duty Free នេះ Serena Williams មិនធ្លាប់ឈ្នះជើងឯកឡើយ ធ្លាប់បានត្រឹមវគ្គពាល់កណ្ដាលផ្ដាច់ព្រ័ត្រនៅឆ្នាំ 2005 និង 2009 ប៉ុណ្ណោះ។ លទ្ធផលឈ្នះនេះមានន័យថា Serena Williams ឈានចូលជុំបន្តវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រជាលើកទីបីនៅទីនេះ ជួបកីឡាការនីបារាំង Alixe Cornet ដែលបានយកឈ្នះកីឡាការនីអេស្ប៉ាញ Carla Suarez Navarro៕ 







































